អានតួអត្ថបទ
ចិន

ផ្សែង​បំពុល​បរិយាកាស​ដេញ​ភ្ញៀវ​ទេសចរ

ចំនួន​អ្នកទេសចរ​ដែល​ទៅ​ទស្សនា​ក្រុង​ប៉េកាំង​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សំគាល់ នៅក្នុង​ឆមាស​ទីមួយ ឆ្នាំ ២០១៣។ នេះ​បើ​តាមការចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​ចិន China Daily។ ផ្សែង​បំពុល​បរិយាកាល​ក្នុង​រដ្ឋធានី គឺ​ជា​មូលហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកទេសចរ​ថយចុះ។

ទីក្រុង​ប៉េកាំង​រង​ផ្សែងពុល​ដែល​ចេញ​ពី​រោងចក្រ​ឧស្សហកម្ម​ និង​រថយន្ត
ទីក្រុង​ប៉េកាំង​រង​ផ្សែងពុល​ដែល​ចេញ​ពី​រោងចក្រ​ឧស្សហកម្ម​ និង​រថយន្ត REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

នៅ​រយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ រដ្ឋធានី​ប៉េកាំង​បាន​ទទួលអ្នកទេសចរ​ប្រមាណ​តែ ជាង ២លាន​នាក់ គឺ​ធ្លាក់ចុះ ១៤,៣​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំទៅ។ យោងតាម​អ្នកទទួល​ខុសត្រូវ​ទេសចរណ៍​ចិន វិបត្តិ​សេដ្ឋកិច្ច​សកល អាច​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកទេសចរ​មក​ក្នុង​រដ្ឋធានី​ប៉េកាំង​ធ្លាក់ចុះ។ ប៉ុន្តែ មើលទៅ ប្រហែល​ជា​រូបភាព ដែល​បង្ហាញ​ពី​រាជវាំង​ហាមឃាត់ ឬ​Cité Interdite រុំព័ទ្ធ​ដោយ​ផ្សែងពុល​ក្រាស់ឃ្មឹក ដែល​បាន​បំបាក់​ទឹកចិត្ត​អ្នកទេសចរ​មិន​ឲ្យ​ចូល​ទៅ​ទស្សនា​រដ្ឋធានី​ប៉េកំាង។

 
ដោយសារ​តែ​លទ្ធផល​មិនល្អ អាជ្ញាធរ​ចិន​បាន​ចាត់វិធានការ តាំងពី​ការធ្វើច្បាប់​ដើម្បី​ដាក់ពិន័យ​ដល់​អ្នកបំពុល​បរិស្ថាន និង​បាន​ជួយ​សម្រួល​ក្រដាស​ស្នាម​ជាច្រើន​ដល់​អ្នកទេសចរ។ ឧទាហរណ៍ ចាប់តាំងពី​ខែ​មករា​ដើមឆ្នាំ អ្នកដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​ប៉េកាំង ត្រូវ​អាជ្ញាធរ​ចិន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ក្នុង​ប្រទេស​ចិន រយៈពេល ៧២​ម៉ោង គឺ​បីថ្ងៃ ដោយមិន​ចាំបាច់​សុំ​ទិដ្ឋាការ។ រហូតមកដល់​ពេលនេះ វិធានការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នកទេសចរ​កើនឡើង​វិញទេ។ បច្ចុប្បន្ន​នេះ អាជ្ញាធរ​ចិន​លេង​សន្លឹកបៀ​មួយ​ទៀត គឺ​បញ្ចុះ​តម្លៃ​សំបុត្រ​យន្តហោះ ដើម្បី​លើក​ទឹកចិត្ត​ភ្ញៀវ​ឲ្យ​ចូល​ទៅ​ទស្សនា​ និង​បំភ្លេច​ផ្សែងពុល​ក្នុង​ទីក្រុង​ប៉េកាំង។

សូម​រំលឹកថា កាលពី​ខែ​មករា​កន្លងទៅ តំបន់​ភាគខាងជើង និង​ខាងកើត​ចិន​ទទួល​រងគ្រប​ដណ្តប់​ដោយ​ផ្សែងពុល​ដែល​មាន​ប្រភព​ចេញមក​ពី​រោងចក្រ​ឧស្សាហកម្ម​ប្រើ​ធ្បូងថ្ម និង​ពី​រថយន្ត​រាប់លាន​គ្រឿង​ក្នុង​ប្រទេស​ចិន។ គួរដឹងថា ផ្សែងពុល​ដែល​ជា​ធាតុ​ល្អិតឆ្មារ និង​ជា​ភ្នាក់ងារ​បង្ក​ជម្ងឺ​រលាក​ផ្លូវដង្ហើម បាន​សម្លាប់​មនុស្ស​ប្រមាណ ៨ពាន់​នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​មុន​អាយុ ប្រមាណ​ជាង ១​លាន​២​សែននាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ