ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ប្រជាជន​២ភាគបីនៅ​លើ​ពិភពលោក​​ខ្វះ​​ទឹក​ប្រើប្រាស់

media  
ភាព​រាំងស្ងួត​ខ្លាំង​​នៅ​ប្រទេស​ចិន ឆ្នាំ​២០១៤ DR 中文网络照片

នៅ​លើ​ពិភពលោក​យើង​នេះ មាន​មនុស្ស​៤ពាន់​លាន​នាក់ ក្នុង​នោះ​២​ពាន់​លាន​នាក់​នៅ​ចិន​និង​នៅ​ឥណ្ឌា គ្មាន​ទឹក​ប្រើប្រាស់​ យ៉ាង​ហោច​ណាស់​ក៏​ក្នុ​ងអំឡុង​ពេលមួយ​ខែ​ដែរ ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​តាម​របាយការណ៍​របស់​អ្នក​ស្រាវជ្រាវហូឡង់​ ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​អាមេរិក​ScienceAdvance។

មនុស្ស​បួន​ពាន់​លាន​នាក់​ខ្វះ​ទឹក​ប្រើប្រាស់​យ៉ាង​ហោច​ណាស់​មួយ​ខែ​ក្នុង​មួយឆ្នាំ ! ៥រយលាន​នាក់​ ប្រឈម​នឹង​ខ្វះខាត​​ទឹក​ពេញ​មួយឆ្នាំ ! នេះ​ជា​ចំនួន​ដ៏​ច្រើន ឬ​ជា​ការ​​កើន​ឡើងឥត​ឈប់​ បើ​ប្រៀប​ទៅ​នឹង​ការ​សិក្សា​លើក​មុន ដែល​ប៉ាន់​ស្មាន​ថា​មនុស្ស​ខ្វះ​ទឹក​ប្រើ​ប្រមាណ​តែ​១៧០០លាន​​នាក់ ទៅ​បី​ពាន់​​លាន​នាក់​ប៉ុណ្ណោះ។

 
ព្យាករ​អំពី​កង្វះ​ផ្នែក​ទឹក ជា​សិក្សា​ដ៏​លំបាក​បំផុត ព្រោះ​សេចក្តី​ត្រូវការ និងប្រភព​​ធនធាន​ទឹក​​ប្រែប្រួល​ទៅ​តាម​តំបន់ និង​ទៅ​តាម​រដូវ។ ដូច្នេះ​កង្វះ​ទឹក​ក៏​កើត​ឡើង​ដោយ​ពេល​និង​ដោយ​កន្លែង។​ អ្នក​ស្រាវជ្រាវ​ធ្លាប់​បាន​សាកល្បង​ពី​មុនៗ​មក​វាយ​តម្លៃ​​កំរិត​នៃ​កង្វះ​ខាត​ទឹក ប្រចាំ​ឆ្នាំ​​​នៅលើ​ពិភពលោក មិន​មែន​ទៅ​តាមកំរិត​ប្រែប្រួល​នៃ​រដូវ​ទេ ទើប​គិត​ឃើញ​មាន​ចំនួន​អ្នក​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​តិច។

នៅ​ក្នុង​ការ​សិក្សា​ចុងក្រោយ​នេះ អ្នក​ស្រាវជ្រាវ​ហូឡង់ អាច​កំណត់​បាន​ច្បាស់​ខ្លាំង​ថា ក្រៅ​អំពី​ឥណ្ឌា និង​ចិន ដែលមាន​ប្រជាជន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក បង់ក្លាដែស នីហ្សរីយ៉ា ម៉ិចស៊ិក និង​សហរដ្ឋ​អាមេរិក ភាគ​ខាង​ត្បូង​ឆៀង​​ខាង​លិច សុទ្ធ​តែ​ប្រឈម​ខ្លាំង​នឹងគ្រោះ​​ខ្វះ​ទឹក។ សម្រាប់​អ្នក​ស្រាវជ្រាវ ពាក្យ​ថា​កង្វះ​ខាត​ទឹក​ គឺ​មាន​ន័យ​ថា​សេចក្តីត្រូវ​ការ​ក្នុង​តំបន់​ មាន​ច្រើន​និង​ធំ​ជាង​ពីរ​ដងនឹង​បរិមាណ​ទឹក​ដែល​មាន។​

ប្រជាជន​កើន​ឡើង បម្រែបម្រួល​ទម្លាប់​រស់​នៅ ​ជីវភាព ​ការ​អភិវឌ្ឍន៍​​កសិកម្ម ប្រព័ន្ធ​ប្រឡាយ​ទឹក សុទ្ធ​សឹង​ជា​កត្តា​សំខាន់ នាំ​ឱ្យ​មាន​សេចក្តីត្រូវ​ការ​ផ្នែក​ទឹក​​កើនឡើង​ឥត​ឈប់ នៅ​គ្រប់​ទិសទី​លើ​ពិភពលោក។ ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី​ក៏​​ទឹក​សាបលើ​ភព​ផែនដីនៅ​​​​មាន​គ្រប់គ្រាន់​ ប៉ុន្តែមិនស្មើ​នៅ​​គ្រប់ទិសទី និង​ត្រូវ​ពេល។​

បើ​តាម​របាយការណ៍​ដដែល មនុស្ស​ម្នាក់ៗ​ត្រូវការ​ទឹក​ប្រមាណ​តែ​១ទៅ៤%​នៃ​បរិមាណ​សរុប​ប៉ុណ្ណោះ។ ដូច្នេះ​រដ្ឋាភិបាល​និងក្រុមហ៊ុន​ គួរ​តែ​អភិវឌ្ឍន៍​​យុទ្ធសាស្ត្រ​​​ចាត់​ចែង​ទឹក​​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព និង​ធ្វើ​យ៉ាង​ណា​ឱ្យ​ឆ្លើយ​តប​បាន​​ទៅ​នឹង​​សេចក្តី​ត្រូវ​ការ​​បន្ទាន់​របស់​ពលរដ្ឋ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ