អានតួអត្ថបទ
កូរ៉េខាងត្បូង-ចិន

ប្រទេស​​​កូរ៉េ​​​​ខាង​​​ត្បូង​​​ឈប់​​​ផ្តល់​​​​ទិដ្ឋាការ​​​ឲ្យ​​​ដល់​​​គ្រូ​​បង្រៀន​​​ជាតិ​​​ចិន​​​

កូរ៉េ​ខាង​ត្បូង ឈប់​​ផ្តល់​ទិដ្ឋាការ​ថ្មីៗ ឬ​ក៏​ពន្យា​ទិដ្ឋាការ​ឲ្យ​ដល់​គ្រូ​បង្រៀន​ជន​ជាតិ​ចិន​ដែល​កំពុង​បំរើ​ការងារ​នៅ​វិទ្យាស្ថាន​ខុងជឺ​នៅ​ក្នុង​ប្រទេស​ខ្លួន​ទៀត​ឡើយ។ ការ​សម្រេចចិត្ត​របស់​​កូរ៉េ​ខាង​ត្បូងនេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិបថ​ដ៏​​តានតឹង​មួយ​រវាង​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ត្បូង។  ប្រទេស​ចិន​ដែល​ប្រឆាំង​ទល់​នឹង​គម្រោង​ដំឡើង​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក​នៅ​ក្នុង​ទឹកដី​កូរ៉​ខាង​ត្បូង​-នេះ​បើ​យោងតាម​សាព័ត៌មាន​និង​អ្នក​ទទួល​ខុសត្រូវ​របស់​កូរ៉េ​ខាង​ត្បូង​។

សាស្ត្រាចារ្យ​ជាតិ​ចិន​​នៅ​​វិទ្យាស្ថាន​​ នៅ​ក្នុង​​ប្រទេស​​ Togo​
សាស្ត្រាចារ្យ​ជាតិ​ចិន​​នៅ​​វិទ្យាស្ថាន​​ នៅ​ក្នុង​​ប្រទេស​​ Togo​ L'Obs
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង Yonhap ការិយាល័យ​អន្តោប្រវេស្តន៍​កូរ៉េ​ខាងត្បូង បាន​​បញ្ឈប់​ការ​ផ្តល់​ទិដ្ឋាការ​ថ្មីៗ​ឬ​ក៏​ការ​ពន្យា​ទិដ្ឋាការ​ឲ្យ​ដល់​គ្រូបង្រៀន​ចិន​ដែល​កំពុង​បំរើ​ការងារ​នៅ​វិទ្យាស្ថាន​ខុងជឺ ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទៀត​ឡើយ។

វិទ្យាស្ថាន​ខុងជី(Confuscius)របស់​ចិន​នេះ ​ដែល​មាន​ទីតាំង​ចំនួន​​រាប់​រយ​កន្លែង​​នៅ​លើ​ពិភព​លោក​ មាន​គោលដៅ​ដើម្បី​លើក​ស្ទួយ​វប្បធម៌​ប្រពៃណីយ​និង​ភាសា​ចិន​​នៅ​ក្នុង​ក្របខណ្ឌ​នយោបាយ​​លាក់ការណ៍​មួយ​ក្រោម​ការ​ដឹកនាំ​របស់​ប៉េកាំង​នៅ​ឯ​បរទេស។

ការសម្រេចចិត្ត​របស់​សេអ៊ូល​ក្នុង​ការ​ឈប់​ផ្តល់​ទិដ្ឋាការ​ឲ្យ​ដល់​គ្រូ​បង្រៀន​ជន​ជាតិ​ចិនធ្វើការ​​នៅ​​វិទ្យាស្ថាន​ខុងជឺ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដែល​សេអ៊ូល​និង​ប៉េកាំង មាន​ភាពតានតឹង​​​នឹង​​គ្នា​កាន់តែ​ខ្លាំង​ឡើងៗ ដោយសារតែ​អាមេរិក​មាន​គម្រោង​​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​របស់​ខ្លួន​ហៅ​កាត់​ថា  THAAD​ នៅ​ឆ្នាំ​២០១៧​នេះ​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង។ គម្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក​នេះ គឺ​ដើម្បី​ប្រឈម​ទប់ទល់​នឹង​ការ​គំរាម​នានា​ពី​សំណាក់​កូរ៉េ​ខាង​ជើង ដែល​នៅ​ឆ្នាំ ២០១៦ បាន​បង្កើន​ការ​បាញ់​គ្រាប់​មីស៊ីល​និង​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន​ពីរ​លើក​។

ប្រទេស​ចិនដែល​​​​ខឹង​ច្រឡោត​នឹង​គម្រោង​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក​​​នោះ​មាន​​ការ​​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក​ អាច​ប៉ះពាល់​ទៅ​ដល់​សមត្ថភាព​​មីស៊ីល​ឆ្លង​ទ្វីប​របស់​ខ្លួន​​ឬ​​ក៏​​ប៉ះពាល់​ដល់​​សន្តិសុខ​ជាតិ​ចិន។

នៅ​ក្នុង​ន័យ​នេះ​ហើយ​ទើប​ចិន បាន​ចាត់​វិធានការ​មួយ​ចំនួន​ប្រឆាំង​ទល់​នឹង​កូរ៉េ​ខាង​ត្បូង។ វិធានាការ​​របស់​ចិន​​​ដែល​ទីក្រុង​សេអ៊ូល​ចាត់ទុក​ថា​ជា​ការ​​សងសឹក​ទល់​នឹង​កូរ៉េ​ខាងត្បូង​​នៅ​លើ​​វិស័យ​សេដ្ឋកិច្ច។ វិធានការ​​សងសឹក​​របស់​​ប៉េកាំង​នោះ មាន​ដូចជាការ​​ហាម​មិន​អោយ​តារា​​ចំរៀង​នៃ​ក្រុមភ្លេង​ K-pop ​របស់​កូរ៉េ​ខាង​ត្បូង ចេញ​​មក​សម្តែង​ទស្សនិយភាព​នៅ​លើ​ទឹក​ដី​​របស់​ចិន​ជាដើម។លនិងល​៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ