អានតួអត្ថបទ

តែពីរថ្ងៃ​ក្រោយ​ព្យុះ​សង្ឃរា ជប៉ុន រងគ្រោះរញ្ជួយដីមរណៈ

ទើប​រង​គ្រោះ​ទឹកជំនន់ដ៏​ខ្លាំងក្លា​នៅភាគ​ខាង​លិច​ប្រទេស ព្យុះ​សង្ឃរាដ៏​កំណាចចេប៊ី​​មិន​ទាន់​រសាត់​ទៅ​ផុត​ស្រួល​បួល​ផង ថ្ងៃពុធ​នេះ ​រងគ្រោះ​រញ្ជួយ​ដីដ៏​ធ្ងន់ធ្ងរមួយ ក្នុង​កំរិត ៧,៦​​បាន​កើត​ឡើង​ នៅភាគ​ខាងជើង​នៃ​ប្រទេស ក្នុង​កោះ​ហុកកៃដូ។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៤​នាក់ បាត់​ខ្លួន​៣៣​នាក់ និង​របួស​ជាង​១២០​នាក់។

ទិដ្ឋភាព​នៃ​ការ​ខូច​ខាត​​បង្ក​ឡើង​ដោយ​ការរញ្ជួយ​ដី​នៅ​ក្រុង​Sapporo កោះ​ហុកកៃដូ
ទិដ្ឋភាព​នៃ​ការ​ខូច​ខាត​​បង្ក​ឡើង​ដោយ​ការរញ្ជួយ​ដី​នៅ​ក្រុង​Sapporo កោះ​ហុកកៃដូ Mandatory credit Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

តុល្យការ​នៃ​ជន​រងគ្រោះ​នឹង​កើន​ឡើង​ជា​លំដាប់​ ទៅ​តាម​លទ្ធផល​នៃ​ប្រតិបត្តិការ​​សង្គ្រោះ និង​ បើ​តាម​ទូរទស្សន៍​ជាតិ​ មាន​ជន​រងគ្រោះ​ធ្ងន់​៦​នាក់ផ្សេង​​ទៀត អាច​នឹង​ត្រូវ​ប្រកាស​ស្លាប់​ជា​ផ្លូវការ។

ព្រះ​ធរណី​បាន​ចាប់​​រញ្ចួយ នៅ​វេលា​ម៉ោង​ បី​ទៀប​ភ្លឺ ​ចម្ងាយ​តែ​ប្រមាណតែ​៦៥​គីឡូម៉ែត្រ​​ពី​ក្រុង Sapporo ក្រុង​ដ៏​ធំ​ជាងគេ​របស់​កោះហុកកៃដូ ក្នុង​ជម្រៅ​៤០​គីឡូម៉ែត្រ។ តំបន់​ជុំវិញ ក៏​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ជា​មួយ​នឹ​ងការ​បាក់ដី​រាប់​កន្លែង។ កូនភ្នំ​ខ្លះ​ត្រូវ​បាន​ចិត​ ដោយ​ការ​បាក់​ដី​ទាំង​ផ្ទាំងៗ ដើម​ឈើ​ដួល​រលំ​រលើង​ឬស ...

អាកាសយានដ្ឋាន​ដ៏​ធំ​ជាង​គេ​ប្រចាំ​កោះហុកកៃដូ ត្រូវ​បិទ​ ជាមួយ​ការ​លុប​ជើង​ហោះហើរ​ជាង​២០០​ជើង និង​ក្នុង​ខណៈ​ដែល​​អាកាសយាន​ដ្ឋាន​អន្តរជាតិ​កងសៃ ក៏​បាន​បិទ​ ដោយ​ហេតុ​តែ​រងគ្រោះដោយ​ព្យុះ​សង្ឃរា​ចេប៊ី​កាលពី​បី​ថ្ងៃ​មុន។

ចរាចរណ៍​ផ្លូវ​ដែក​ ត្រូវ​បាន​កាត់ផ្តាច់​ទាំង​ស្រុង នៅ​​ទូទាំង​កោះ​ហុកកៃដូ ដែល​ធំ​ប៉ិន​ប្រទេស​អូទ្រីស​តែ​ម្តង។ ប្រជាជន​ជាង​៥​,៣លាន​នាក់ គ្មាន​អគ្គីសនីប្រើប្រាស់​ យ៉ាង​ហោចក្នុងរយៈ​ពេល​១២​ម៉ោង​ដំបូង​​នៃ​ការរញ្ជួយ​ដី​ មុននឹង​ភ្នាក់ងារ​​ចាប់​ផ្តើម​ភ្ជាប់​បណ្តាញ​ជា​បណ្តើរៗ​ឡើង​វិញ នៅ​តាម​ក្រុង​ធំៗ។ ក្រុមហ៊ុន​អគ្គីសនី​ហុកកៃដូ បង្ខំ​ចិត្ត​ត្រូវ​ផ្តាច់​​ភ្លើង​ដើម្បីជា​កិច្ចការពារ ប៉ុន្តែក្រុមហ៊ុន​​មិន​អា​ចធានា​ថា​ពេលណា​អាច​ដាក់​ឱ្យ​ដំណើរ​ការ​ពេញ​លេញ​វិញបាន​ទេ។ បើ​តាម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ គេ​ត្រូវ​កា​រពេល​វេលា​យ៉ាង​ហោច​ណាស់​ក៏​មួយ​សប្តាហ៍​ដែរ ទម្រាំ​អាច​បើក​មជ្ឈមណ្ឌល​អគ្គិសនីដែល​រង​ការ​ខូត​ខាត​ដោយ​សារការ​​រញ្ជួយដី​ ឱ្យ​មាន​ដំណើរការ​ត្រឹម​ត្រូវ​វិញ​បាន។

ជា​សំណាង​ល្អ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដែល​អាជ្ញធរ​ជប៉ុន​បាន​បិទ​តាំ​ងពី​ឆ្នាំ​២០១១​មក​មិន​រង​ការ​ប៉ះពាល់​ខ្លាំង។ លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​បញ្ជូនក​ងកម្លាំង​យោធា​ស្វ័យការពារ​ ចំនួន ២៥០០០​នាក់ ដើម្បី​ចូល​រួម​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ។ ​គណបក្ស​សេរីប្រជាធិបតេយ្យ​​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ដែល​ត្រូវ​​បើក​​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​បក្ស​ ​នៅ​ថ្ងៃសុក្រ​ស្អែក​ បាន​ប្រកាស​​​ផ្អាករាល់​គ្រប់​សកម្មភាព​​រហូត​ដល់​ថ្ងៃអាទិត្យ។

ជប៉ុន​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ចំ​លើខ្សែក្រវាត់​ភ្នំ​ភ្លើង​ប៉ាស៊ីហ្វិក ទើប​ងាយ​រងគ្រោះ​រញ្ជួយ​ដី។ កាលពី​ថ្ងៃ​សៅរ៍ ជប៉ុន​ទើប​បាន​ប្រារព្វ​ខួប​៩៥​ឆ្នាំ​នៃ​ការ​រញ្ជួយ​ដី​មរណៈ​ប្រចាំ​សតវត្សរ៍​ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​នៅ​តំបន់​តូក្យូ-យូកូហាម៉ា អស់​ ១៤ម៉ឺ​ន​នាក់ នៅ​ថ្ងៃទី ១​កញ្ញា​១៩២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ