ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT
អាស៊ី

អាហ្វហ្កានីស្ថាន ៖ មានការវាយប្រហារ​ក្នុង​​​ក្រសួង​ការងារ នាក្រុង​កាប៊ូល

media  
កង​រក្សា​សន្តិសុខ ចុះ​ទៅ​​កន្លែង​កើត​ហេតុ​បំផ្ទុះ​អត្តឃាត​ នៅ​ក្រុង​កាប៊ូល ថ្ងៃទី ១២ វិច្ឆិកា ២០១៨ REUTERS/Omar Sobhani

បន្ទាប់​ពី​បាន​​បំផ្ទុះ​រថយន្ត​មួយ​គ្រឿងឱ្យ​ផ្ទុះផ្អើល​មក​ ជនប្រដាប់​អាវុធ​មួយ​ក្រុមបាន​នាំ​គ្នា​សម្រុក​ចូល​ទៅ​ក្នុងអាគារ​មួយ​របស់​ក្រសួងការងារ​អាហ្វហ្កានីស្ថាន​ទៀត នា​ថ្ងៃ​ចន្ទ​ទី ២៤​ធ្នូ​នេះ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ផ្តល់​ដោយ​អ្នក​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​សាក្សី​ជា​ច្រើន។ ពុំ​ទាន់​មាន​ក្រុម​ណា​ចេញ​ប្រមុខ​ប្រកាស​ទទួល​ស្គាល់​ទង្វើ​នេះ​ទេ។​ ​កង​កម្លាំង​សន្តិសុខ​អាច​យក​ឈ្នះ​ពួក​ប្រដាប់​អាវុធ​បាន បន្ទាប់​ពី​មាន​ការ​វាយប្រហារ​​អស់​រយៈ​ពេល​ជាង៧​ម៉ោង ដែល បង្កឱ្យ​ស្លាប់​៤៣​នាក់ របួស ២៥​នាក់។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ម្នាក់​បាន​ជូន​ដំណឹង​អំពី​ការ​​​បំផ្ទុះ​រថយន្ត​មួយ​គ្រឿងដំបូង ! អ្នក​នាំពាក្យ​ម្នាក់​ទៀត បាន​ប្រាប់ថា​​មាន​ការ​ផ្ទុះ​រថយន្ត​មួយ​គ្រឿង​ទីពីរ នៅមាត់​ច្រក​ចូល​​ចំណតរថយន្ត... ហើយ​ទន្ទឹម​គ្នា​នោះ​​​ជន​ប្រដាប់​អាវុធ​ជា​​ច្រើន​នាក់ ​បាន​នាំ​គ្នា​សម្រុក​ចូល​ក្នុង​អាគារ​ដែល​ជា​ការិយាល័យ​របស់​ក្រសួង​ការងារនិង​កិច្ចការ​​សង្គម នៅ​ទីក្រុង​កាប៊ូល។ ​សំឡេង​បាញ់កាំភ្លើងបាញ់​ត​​គ្នា​បានលាន់​​ឮ​ឡើង​ នៅ​ខាង​ក្នុង​អាគារ រវាង​ជនប្រដាប់​អាវុធ​ជាមួយ​នឹង​កង​រក្សា​សន្តិសុខ និង​ការ​បាញ់​សំដៅ​ទៅ​លើ​អាគារ​របស់​ភ្នាក់ងារ​ចារកិច្ច​អាហ្វហ្កានីស្ថាន​ ក្បែរ​នោះ​ផង។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​​បុគ្គលិក​ក្រសួង​ការងារ​ដែល​រត់​គេច​រួច។

បើ​តាម​ប្រភព​ភ្នាក់ងារ​សន្តិសុខ ជន​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់​ពិត​ជា​ជ្រៀត​ចូលដល់​​ក្នុង​ក្រសួង​​ការងារ​និង​កិច្ចសង្គម​មែន។ ក្នុង​ពេល​ដែល​ការ​វាយប្រហារ​កំពុង​​បន្ត​សកម្មភាព​នៅ​ឡើយ ក្រសួង​សុខាភិបាល​បាន​​រាប់​ឃើញ​មាន​អ្នក​របួស​បួន​នាក់ ក្នុង​នោះ​មាន​ម្នាក់បា​នលោត​តាម​បង្អួច​ ពី​ជាន់​ទី​បី​​ បង្ក​ឱ្យ​បាក់​ឆ្អឹង​ជា​ច្រើន​កន្លែង។

ហេតុការណ៍​កើត​ឡើង​នៅ​វេលា​ម៉ោង​ ១១​កន្លះ ម៉ោង​សកល ថ្ងៃ​ចន្ទ​ទី ២៤​ធ្នូ ២០១៨ ! និង​មាន​ការ​ប្រយុទ្ធ​ត​តាំង​គ្នា​ជា​ច្រើន​ម៉ោង។ក្រោយ​​ពីមាន​ការ​ប្រយុទ្ធ​តតាំង​គ្នា​អស់​ប្រមាណ​ពីរ​បី​ម៉ោង កងកម្លាំងរក្សា​សន្តិសុខ​អាហ្វហ្កានីស្ថាន បានសម្លាប់​​ជន​ប្រដាប់​អាវុធ​បាន​ពីរនាក់ និ​ងរំដោះ​បុគ្គលិក​ក្នុង​អាគារ​បាន​ជាង​ពីរ​រនាក់ ខណៈ​ដែល​មានជនស៊ីវិល​​ជា​ច្រើន​នាក់​ផ្សេង​ទៀត ជាប់​ជា​ចំណាប់​ថ្នូរ​ក្នុង​ដៃ​សត្រូវ​នៅឡើយ។ ជាង​៧​ម៉ោង​ក្រោយ ទើប​កង​កម្លាំង​រក្សាស​ន្តិសុខ​អាហ្វហ្កានីស្ថាន អាច​បញ្ចប់​ប្រតិបត្តិការ​និ​ងរំដោះ​ជនស៊ីវិល​ទាំង​ជាង​៣៥​០នាក់​បាន។

គឺ​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​ គិត​ចាប់​ពី​ក្រោយ​​បំផ្ទុះ​រថយន្តនៅ​មុខ​​​ទីស្នាក់ការ​​ក្រុម​ហ៊ុន​សន្តិសុខ​អង់គ្លេស​កាលពី​​ថ្ងៃទី ២៨ វិច្ឆិកាមក។ ​

ការ​វាយប្រហារ​នេះក៏​​បាន​កើត​ឡើង ​ក្នុង​ខណៈ​ដែល​អាហ្វហ្កានីស្ថាន កំពុង​ឆ្លង​កាត់​ស្ថានការណ៍មិន​ច្បាស់​លាស់ ជា​មួយ​នឹង​សេចក្តី​ប្រកាស​ (មិន​ទាន់​ជា​ផ្លូវការ) របស់​អាមេរិក​ ចង់​ដកកងទ័ព​ចំនួន ៧០០០​នាក់ ចេញ​ពី​អាហ្វហ្កានីស្ថាន។ ជា​សេចក្តី​ជូន​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​សម្រាប់​អ្នក​ការទូត និង​អ្នក​នយោបាយ​នៅកាប៊ូល។ ថ្វី​បើ​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន​​បាន​ប្រកាស​​ថា​ការ​ដក​កងទ័ព​អាមេរិក​គ្មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​មែន តែ​នៅ​ថ្ងៃអាទិត្យ​​ម្សិលមិញ​ ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន បាន​តែង​តាំង​អតីត​មន្ត្រី​​ចារកិច្ច​​ពីរ​នាក់ ដែល​មាន​និន្នាការ​ប្រឆាំង​ដាច់​ខាត​នឹង​តាលីបង់ ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​និ​ង​មហាផ្ទៃ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ