អានតួអត្ថបទ
កម្ពុជា

តំណាង​ជនជាតិ​ដើម​ភាគតិច​ ដាក់​ញត្តិ​នៅ​រដ្ឋសភា​ តវ៉ា​ប្រឆាំង​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ នៅ​ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​រតនគិរី​ បាន​ដាក់​ញត្តិ​ជា​ថ្មី​ទៀត​ ទៅ​កាន់​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មេសា​នេះ​ ដើម្បី​តវ៉ា​ ប្រឆាំង​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២​ នៅ​ខេត្ត​ស្ទឹង​ត្រែង។ តំណាង​សហគមន៍​ បាន​ស្នើ​ដល់​គណៈកម្មការ​​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍​ជនបទ​ បរិស្ថាន​ និង​ធនធាន​ទឹក​ ព្រម​ទាំង​ប្រធាន​រដ្ឋសភា​ ជួយ​អន្តរាគមន៍​ ផ្អាក​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ នៅ​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​រតនគិរី​ បាន​ដាក់ញត្តិ​ជា​ថ្មី​ទៀត​ ទៅ​កាន់​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មេសា​នេះ ​ដើម្បី​តវ៉ា​ ប្រឆាំង​នឹង​គម្រោង​ទំនប់​វារីអគ្គិសនី​ សេសាន​ក្រោម​២ ​នៅ​ខេត្ត​ស្ទឹង​ត្រែង​។ ​
តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ នៅ​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​រតនគិរី​ បាន​ដាក់ញត្តិ​ជា​ថ្មី​ទៀត​ ទៅ​កាន់​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មេសា​នេះ ​ដើម្បី​តវ៉ា​ ប្រឆាំង​នឹង​គម្រោង​ទំនប់​វារីអគ្គិសនី​ សេសាន​ក្រោម​២ ​នៅ​ខេត្ត​ស្ទឹង​ត្រែង​។ ​ សហការី
ផ្សាយពាណិជ្ជកម្ម

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដូចជា ចារាយ គ្រឹង និង​ពូនង​ ជា​ដើម​ បាន​ដាក់​ញត្តិ​ជា​ថ្មី​ទៀត​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០​មេសា​ ទៅ​កាន់​លោក​ ប៉ុល ហំម​ ប្រធាន​គណៈ​កម្មការ​​ផែន​ការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍​ជនបទ​ បរិស្ថាន​ និង​ធនធាន​ទឹក​ ព្រម​ទាំង​ជូន​លោក​ហេង​សំរិន​ ប្រធាន​រដ្ឋសភា ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​ ឲ្យ​ផ្អាក​គម្រោង​សាងសង់​ សេសាន​ក្រោម​ ២​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ហើយ​ក្រុមហ៊ុន​ ត្រូវ​ដោះស្រាយ​ផ្តល់​សំណង​​សមរម្យ​ ដល់​ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​ ជា​មុន​សិន។

លោក​ ដាំ សំណាង​ តំណាង​សហគមន៍​ភូមិ​ក្បាល​រមាស​ ខេត្ត​ស្ទឹងត្រែង​ បាន​ទទូច​ស្នើ​ដល់​ប្រធាន​គណៈកម្មការ​ទី​៣​រដ្ឋសភា​ និង​ប្រធាន​រដ្ឋសភា​ ជួយ​អន្តរាគមន៍​ទៅ​កាន់​ក្រុមហ៊ុន​ ផ្អាក​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២។ ​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២​ ដែល​ប្រជា​សហគមន៍​អ្នក​ដាក់​ញត្តិ​ លើក​ឡើង​ថា​ នឹង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​ ជា​ពិសេស​ត្រី។

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ជាង​ ១០០០ ​គ្រួសារ​ ក្នុង​ឃុំ​ ៣ ​គឺ​ឃុំ​ក្បាល​រមាស​ ឃុំ​ស្រែគរ​​ និង​ឃុំ​ភ្លុក​ មាន​ប្រហែល​ពាក់​កណ្តាល​ មិន​ទាន់​បាន​ទទួល​សំណង​ ខណៈ​ដែល​សព្វ​ថ្ងៃ​នេះ​ ទំនប់​វារី​អគ្គិសនី​ សាងសង់​បាន​ជាង​ ៥០% ​ហើយ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ លោក ដាំ សំណាង​ បាន​បញ្ជាក់​ថា​ “ប្រជាពលរដ្ឋ​ សូម​ឲ្យ​រដ្ឋាភិបាល​ ពិចារណា​លើ​ក្រុមហ៊ុន​ ដែល​មិន​ទាន់​ដោះស្រាយ​លើ​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ ទាំង​អ្នក​នៅ​ក្នុង​អាង​ ទាំង​អ្នករស់នៅ​ខាង​ក្រោម​ និង​ទាំងផ្នែក​នៅ​ខាង​លើ​ទំនប់”។

កាល​ពី​ថ្ងៃ​ទី​២៨​មីនា​ គណៈ​កម្មការ​ទី៣​ ដឹកនាំ​ដោយ​លោក ប៉ុល ហំម ​បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ស្រែគរ​ និង​អាជ្ញាធរ​មូលដ្ឋាន។ ​កិច្ច​ប្រជុំ​នោះ​ គណៈកម្មការ​រដ្ឋសភា​ រក​ឃើញ​ថា​ មាន​អ្នក​ភូមិ​ ៣ ក្រុម ​គឺ​ទី​១​-ក្រុម​អ្នក​យល់​ព្រម​ទទួល​សំណង​ ទី​២​ក្រុម​អ្នក​ភូមិ​ ស្នើ​ឲ្យ​ផ្អាក​គម្រោង​ ហើយ​ដោះស្រាយ​ផល​ប៉ះពាល់​ជា​មុន​សិន​ និង​ក្រុម​ទី៣​ ប្រឆាំង​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២។

ក្រុម​អ្នក​ដាក់​ញត្តិ​ នៅ​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​៣០​មេសា​នេះ ​ជា​ក្រុម​ទី​៣​ ដែល​ប្រឆាំង​ មិន​ចង់​ឲ្យ​មាន​ទំនប់​វារី​អគ្គិសនី​ទេ។ ​លោក ប៉ុល ហំម ​ប្រធាន​គណៈកម្មការ​ទី​៣​ បាន​ទទួល​ និង​ជួប​ ស្តាប់​នូវ​បញ្ហា​របស់​តំណាង​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​។ ​លោក ​អះអាង​ថា​ បាន​កត់ត្រា​នូវ​សំណើ​របស់​ប្រជាពលរដ្ឋ​ និង​បញ្ជូន​ទៅ​កាន់​ប្រធាន​រដ្ឋសភា​។

ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២  មាន​សក្តានុពល​ ៤០០​ មេហ្កាវ៉ាត់​ ដែល​បាន​សាងសង់​នៅ​ឆ្នាំ​២០១២​ ចំណាយ​ទឹកប្រាក់​សរុប​ ៨១៦ លានដុល្លារ​ វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​រ៉ូយាល់​គ្រុប​របស់​លោក​ឧកញ៉ា​គិតម៉េង​ សហការ​នឹង​ក្រុមហ៊ុន​ចិន​ និង​វៀតណាម។ ​គម្រោង​ទំនប់​វារី​អគ្គិសនី​នោះ ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៧​។

គម្រោង​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២​ ត្រូវ​បាន​លោក​ប៉ុល ហំម​ លើក​ឡើង​ថា​ ត្រូវ​បាន​រដ្ឋសភា​ អនុម័ត​រួច​ហើយ។ ​ដូច្នេះ​រដ្ឋសភា ​ពេល​នេះ​ មាន​តែ​តាម​ដាន​ និង​ពិនិត្យ​ផល​ប៉ះពាល់​​លើ​បរិស្ថាន​ ព្រម​ទាំង​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ។ ​ក្នុង​នោះ ​គណៈកម្មការ​ទី​៣​របស់​លោក​ នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​បរិស្ថាន​ ​នា​ថ្ងៃ​ទី​១៩​ឧសភា​ ដើម្បី​សួរ​នាំ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​ការ​លើក​ឡើង​ថា​ មាន​ការ​កាប់​ឈើ​ពី​ក្រៅ​អាង​ទំនប់​ ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ