អានតួអត្ថបទ
ចិន-ទីបេ

ចិន​បង្ហាញ​ជំហរ​មិន​ចរចា​ស្តី​ពី​បញ្ហា​ទីបេ ?!

នៅ​ថ្ងៃ​សៅរ៍​ទី ១៩ តុលានេះ អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​រដ្ឋាភិបាល​ចិន​ម្នាក់​ បាន​ថ្លែង​ចាត់​ទុក​ការ​តស៊ូ​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា ដើម្បី​ស្វ័យភាព​តំបន់​ទីបេ ថា​ការ​តស៊ូ​ទាមទារ​ដើម្បី​ឯករាជ្យ​បែប​លាក់​មុខ។ ការ​ប្រកាស​ដំណឹង​​តាម​សារព័ត៌មាន​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ចិន​កំពុង​បង្ហាញ​ជំហរ​មិន​ចង់​ចរចា​អ្វី​ជាមួយ​ក្រុម​អ្នក​បះបោរ​ទីបេ​ទេ។

សម្តេច​សង្ឃ​ដាឡៃឡាម៉ា មុន​ពេល​ទេសនា​​ស្តីពី​ "A guide to the way of life of Bodhisattva" នៅ​ប្រទេស​ម៉ិចស៊ិក
សម្តេច​សង្ឃ​ដាឡៃឡាម៉ា មុន​ពេល​ទេសនា​​ស្តីពី​ "A guide to the way of life of Bodhisattva" នៅ​ប្រទេស​ម៉ិចស៊ិក Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ពាក្យ​ថា “ស្វ័យតភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​តំបន់ទីបេ” ដែល​ទាមទារ​ដោយ​សម្តេច​សង្ឃ​ដាឡៃឡាម៉ា មាន​ន័យ​ចំ​គឺ “ឯករាជភាព​តំបន់ទីបេ” ! នេះ​ជា​ប្រសាសន៍​របស់​លោក ប្រធាន​គណៈកម្មាការជាតិពិន្ទុ​និង​សាសនា​ ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន​ផ្លូវការ​ចិន​ជា​ភាសា​អង់គ្លេស ដោយ​ធ្វើ​អត្ថាធិប្បាយ​ពន្យល់​ចោទ​ប្រកាន់​អំពី​របៀប​ទាមទារ​របស់សម្តេច​សង្ឃ​ទីបេ ថា មាន​ពីរ​ដំណាក់​កាល។ ជា​បឋម​ គឺ​ទាមទារ​អ្វី​ដែល​គេ​ហៅ​ថា ស្វ័យតភាព បន្ទាប់​មក​គឺ​ចង់​បាន​ឯករាជ្យ​ពេញ​លេញ។ សម្រាប់​មន្ត្រី​ចិន​ជាន់​ខ្ពស់​រូប​នេះ សម្តេច​សង្ឃ​ដាឡៃឡាម៉ា ចង់​ឆ្លៀត​យក​ចំណេញ​ពី​ច្បាប់​ចិន​ស្តី​ស្វ័យតភាព​តំបន់​​ ដើម្បី​ផ្តាច់​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ”។

 
ការ​ប្រកាស​ប្រកាន់​ជំហរ​របស់​ប្រធាន​គណៈកម្មាការ​កិច្ចការ​ជាតិ​ពិន្ទុ​និង​សាសនា ដែល​ជា​ស្ថាប័ន​បង្អែកកំពូល​​របស់​រដ្ឋសភា​ចិននេះ​ ប្រៀប​បាន​នឹង​ការ​​ប្រកាស​ជំហរ​របស់​ក្រុង​ប៉េកាំង ថា គ្មាន​ចេតនា​ណា​មួយ​ចង់​ចាប់​ផ្តើម​ចរចា​ឡើងវិញ​ជាមួយនឹង​មេ​ដឹកនាំ​សហគមន៍​ទីបេ និរទេស ដាឡៃឡាម៉ា​ទេ។

សម្តេច​សង្ឃ​ដាឡៃឡាម៉ា ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ចិន​ នៅ​ឆ្នាំ​១៩៥៩ ក្រោយ​ បរាជ័យនៃ​​បដិវត្ត​នៅ​ទីប៉េ ត្រូវ​បាន​អាជ្ញាធរ​ចិន​ ចាត់​ទុក​ជា​ជន​ប៉ះបោរ​ចង់​ផ្តាច់​ខ្លួន​ដ៏​កាច​សាហាវ។ ការ​ចរចា​រវាង​សម្តេច​សង្ឃ​ដាឡៃឡាម៉ា និង​ក្រុង​ប៉េកាំង​ ត្រូវ​បាន​គាំង​ស្ទះ​តាំង​ពី​ឆ្នាំ​២០១០​មក។ ការ​កាត់​ផ្តាច់​ដែល​បាន​បន្សល់​ទុក​នូវ​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ គឺ​ការ​បង្ហាញ​ភាព​ខក​ចិត្ត​របស់​សង្ឃ​ និង​បណ្តា​ជន​ទីបេ តាម​រយៈ ការ​ដុត​សម្លាប់​ខ្លួន ដោយ​មាន​សរុប​ប្រមាណ​ជា ១២០​ករណី​ គិត​ចាប់​តាំង​ពី​ការ​ចរចា​បាន​កក​ស្ទះ​ នៅ​ឆ្នាំ​២០១០​នោះ​មក៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ