អានតួអត្ថបទ
អាស៊ី

ផ្សែង​ពុល​ពីភ្លើងឆេះព្រៃ ​បង្ខំ​ឱ្យ​សាលា​រៀន​ជាច្រើនបិទទ្វារ ​នៅ​ឥណ្ឌូណេស៊ីនិង​ម៉ាឡេស៊ី

នៅ​ម៉ាឡេស៊ី, រដ្ឋាភិបាល​ បា​នសម្រេច​បិទទ្វារ​សាលា​រៀន​ ជាង​៤០០សាលា ដោយសារតែ​ក្តីបារម្ភ​ពីផ្សែ​ងពុល កើត​ចេញពីការ​ឆេះព្រៃ។ ចំណែក​នៅប្រទេស​ជិតខាងគ្នាវិញ ​ឥណ្ឌូណេស៊ី ក៏​បាន​បិទទ្វារ​សាលា​រៀន​បឋមសិក្សា​និង​មធ្យមសិក្សា​អស់​ជា​ច្រើន​ដែរ នៅ​លើកោះ​ស៊ូម៉ាត្រា។

ភ្លើងឆេះព្រៃ នៅ​ឥណ្ឌូណេស៊ី
ភ្លើងឆេះព្រៃ នៅ​ឥណ្ឌូណេស៊ី REUTERS
ផ្សាយពាណិជ្ជកម្ម

ដើមសប្តាហ៍​នេះ​ នៅម៉ាឡេស៊ី កូន​សិស្ស​ ជា​១សែន​៥ម៉ឺន​នាក់ មិន​បាន​ចូល​សាលា​រៀនទេ។ ចំនួន​នេះ​ផ្តល់​ដោយ​​ក្រសួង​អប់រំ​ម៉ាឡេស៊ី ដែល​ក្នុង​នោះ គឺមាន​សាលា​ចំនួន​ជាង​៤០០សាលា​ត្រូវ​បិទទ្វារ​ ព្រោះតែត្រូ​វ​រងការ​រំខាន​ដោយ​សារ​ផ្សែង​ពុល។ ការ​ប៉ះពាល់​ ដែល​ដចេញពីភ្លើង​ឆេះ​ព្រៃនេះ បាន​ជះឥទ្ធិពល​ទៅលើ​ស្រុក​ ចំនួន ​៩ នៅ​លើ​កោះ​ Bornéo។

នៅ​​ឥណ្ឌូណេស៊ីវិញ ទារកដ្ឋាន​ជាច្រើនកន្លែង ​ត្រូវ​បិទទ្វារ​ដែរ ហើយ សាលា​មត្តេយ្យសិក្សា បឋមនិង​ធម្យម​សិក្សាជាច្រើន​ នៅ​កោះស៊ូម៉ាត្រា ក៏​ត្រូវ​ផ្អាក​ការសិក្សាសិន​។​ ប៉ុន្តែ​គេ​នៅ​មិនទាន់​មាន​ចំនួន​ពិតប្រាកដនៅឡើយ​​ ថា​មាន​ចំនួន​កូន​សិស្ស​ប៉ុន្មានរយ​នាក់​ ដែល​ខក​ខាន​ការ​រៀនសូត្រ​។

នៅរដ្ឋធានី​កូឡាឡាំពួរ របស់​ម៉ាឡេស៊ី ដែល​មា​នផ្តុំដោយ​​អគារខ្ពស់ៗច្រូងច្រាង បែរជា​ហ៊ុំព័ទ្ធ​ដោយ​ពពកនិងផ្សែងមាន​ជាតិ​​ពុល ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​លំបាក​ដងដង្ហើម។ ពលរដ្ឋ​ម៉ាឡេស៊ី​នៅក្នុង​រដ្ឋធានី បាន​ត្អូញត្អែរ​ពី​ក្លិនម្រិញ​​ផ្សែងភ្លើង និងផ្សែងពុល​។ បើ​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង ​AFP ដែល​បាន​សម្ភាស​ភ្ញៀវ​ទេសចរ​នៅទីនោះ គេថា ពួកគេ​មា​នក្តីព្រួយ​បារម្ភ​ ព្រោះ​ផ្សែង​ធ្វើ​ឱ្យ​ពួក​គេ​ផ្សាភ្នែក​ និង​លំបាក​ស្រូប​ខ្យល់​ដកដង្ហើម​។ ពលរដ្ឋ​ខ្លះទៀត ថា​ខ្លួន​បាន​ក្អកដោយសារ​ផ្សែង និង​ពឹងតែ​ពី​បារម្ភ​ពី​សុខភាព​របស់ខ្លួន​។​ នេះបើតាម​អ្នក​កាសែត​បារាំង AFP ​ដែល​ទៅយកការ​ណ៍ផ្ទាល់។​

ផ្សែង​ពីភ្លើងឆេះព្រៃ គឺ​​បាន​រាលដល់​ដល់ប្រទេស​មួយ​ចំនួន​នៅអាស៊ី​អាគ្នេហ៍។ តួយ៉ាង​ នៅ​សង្ហរី ក៏​បា​នទទួល​ការ​ចុះផ្សែង​​អ័ព្ទ។ នៅ​ថៃ, អាជ្ញាធរ​ដាស់តឿន​ពលរដ្ឋ​នៅភាគ​ខាង​ត្បូង​ប្រទេសថៃ ឱ្យ​ពាក់​ម៉ាស់​ការពារ។

នៅ​ឥណ្ឌូនេស៊ី រដ្ឋាភិបាល​បាន​ដាក់​ទាហាន​និង​មនុស្ស​រាប់​ពាន់​នាក់​បន្ថែមទៀត ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដើម្បីចុះ​ជួយ​ពន្លត់​ភ្លើង​ឆេះព្រៃ ដែលរាល់ដាល​ដល់​តំបន់​​ជាប់​ប្រទេស​ជិត​ខាង​របស់​ខ្លួន​។ សង្គម​ស៊ីវិល​ខាង​បរិស្ថាននៅ​ឥណ្ឌូនេស៊ី ​​ ក៏បាន​ថ្កោលទោសផងដែរ​ចំពោះ​​ពួកអ្នក​​ដែល​ដុត​ព្រៃ​ដោយ​ចេតនា ដើម្បី​លេង​សើច ឬ​ដើម្បី​ធ្វើ​កសិកម្ម ថា​ឱ្យ​គួរតែបញ្ឈប់​សកម្មភាព​របស់​ខ្លួន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ