អានតួអត្ថបទ
អ៊ីស្រាអែល-អេមីរ៉ត់អារ៉ាប់រួម

អេមីរ៉ាត់អារ៉ាបរួមភ្ជាប់​ជើង​ហោះហើរ​ផ្ទាល់​ទៅ​​អ៊ីស្រាអែល​

ក្រោយ​ពី​បើក​ការ​ហោះហើរ​ផ្លូវការ​ដំបូង​រួច ក្រុមហ៊ុន​អាកាសចរណ៍​ Flydubai ចាប់​ភ្ជាប់​ជើង​ហោះហើរ​ផ្ទាល់​ពី​អេមីរ៉ាត់អារ៉ាប់រួម​ទៅ​អ៊ីស្រាអែល​ ចាប់​ពី​ថ្ងៃព្រហស្បតិ៍​ទី ២៦ វិច្ឆិកា ២០២០​ទៅ។ គម្រោង​ភ្ជាប់​ផ្លូវអាកាស​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង បាន​ក្លាយ​ជា​ការ​ពិត​ ពីរ​ខែ​ក្រោយ​ការប្រទេស​អតីត​គូសត្រូវ​នឹង​គ្នា​ បាន​ផ្សារ​ភ្ជាក់​ទំនាក់ទំនង​ជា​ប្រក្រតី​នឹង​គ្នា​ឡើង​វិញ ក្រោម​ការ​ផ្ចុងផ្តើម​របស់​សហរដ្ឋ​អាមេរិក។

អ្នក​ដំណើរ​ជើងយន្តហោះ​ដំបូង ចេញ​ពី​ ឌូបៃ ទៅចុះ​នៅ​អាកាសយានដ្ឋានBen Gourion ក្រុងតេឡាវី ថ្ងៃទី ២៦វិច្ឆិកា ២០២០
អ្នក​ដំណើរ​ជើងយន្តហោះ​ដំបូង ចេញ​ពី​ ឌូបៃ ទៅចុះ​នៅ​អាកាសយានដ្ឋានBen Gourion ក្រុងតេឡាវី ថ្ងៃទី ២៦វិច្ឆិកា ២០២០ REUTERS - AMIR COHEN
ផ្សាយពាណិជ្ជកម្ម

យន្តហោះដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​ឡូកូស Flydubai បាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ឌូបៃ ទៅ​ចុះ​ចត​នៅ​អាកាសយានដ្ឋាន Ben Gourion ​ក្រុង​តេឡាវី ក្រោម​ក្រសែ​អបអរ​រីករាយ​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ។ “សុបិនក្លាយ​ជា​ការពិត” បន្តិច​ទៀត​ពលរដ្ឋ​អ៊ីស្រាអែល​និង​អេមីរ៉ាត់អារ៉ាបរួម​អាច​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​គ្មាន​ទិដ្ឋាការទេ។ នេះ​ជា​ប្រសាសន៍​របស់​លោក​នេតាន់យ៉ាហ៊ូ ដោយ​ព្រលយ​ទៀតថា តំបន់​ដើមបូព៌ា​នឹងក្លាយ​ជា​ស្នូល​ពិភពលោក និង​ជា​គំរូ​សម្រាប់​មនុស្ស​ជាតិ​ក្នុង​ការ​ស្វែង​រក​ទំនាក់​ទំនង​ជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ​រវាងអ៊ីស្រាអែល​និង​បណ្តា​ប្រទេស​អារ៉ាបផ្សេង​ទៀត។

ចំណែក​ប្រធានាធិបតី​អេមីរ៉ាតអារ៉ាប់រួម​ cheikh Khalifa ben Zayed Al Nahyane វិញ បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ថា​ កិច្ចព្រមព្រៀង​ជាមួយ​អ៊ីស្រាអែល ឆ្លើយ​តប​ទៅ​នឹងអ្វី​ដែល​ពលរដ្ឋ​ក្នុង​តំបន់​​ចង់​បាន ដើម្បី​ភាព​រុងរឿង​និង​ជឿនលឿន និង​ជា​សម្រប​​នយោបាយ​ដើម្បី​ធានា​សន្តិសុខ​និង​ស្ថិរភាព​ប្រទេស​និង​តំបន់​។

ដើម្បី​សម្រួល​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​និង​ដឹកជញ្ជូន​ទេសចរ Flydubai ​នឹង​ធ្វើការ​ហោះហើរ​ ត្រង់ទៅ​មក ឌូបៃ-តេឡាវី ពី​រដង​ក្នុង​មួយ​ថ្ងៃ ឬ​ត្រូវ​ជា​​១៤​ជើង​ក្នុង​មួយ​សប្តាហ៍។ ចំណែក​ក្រុម​អាកាសចរណ៍​អ៊ីស្រាអែល នឹង​ចាប់​ដំណើរសេវា​ហោះហើរ​ពាណិជ្ជកម្ម​នៅ​ខែ​ក្រោយ។ ក្រុមហ៊ុន Etihad Airways ​ ដែល​មាន​ទីស្នាក់ការ​នៅ​អាប៊ូដាប៊ី​រដ្ឋធានី​របស់​អេមីរ៉ាតអារ៉ាប់រួម ត្រូវ​ចាប់​ហោះហើរ​ទៅ​ក្រុង​តេឡាវី នៅ​ខែមីនា ២០២១។

អារ៉ាប៊ីសាអូឌីត ដែល​មក​ទល់​នឹង​ពេល​នេះ​បដិសេធ​មិន​ភ្ជាប់​ទំនាក់​ទំនង​ជា​ធម្មតា​ជាមួយ​អ៊ីស្រាអែល​ នោះ​ក៏បាន​យល់​ព្រម​ឱ្យ​យន្តហោះ​ដឹកអ្នក​ដំណើរ​/ទំនិញ ហោះចេញ​ពី​និង​មក​ពី​​អ៊ីស្រាអែល ឆ្លង​កាត់​ដែនដី​របស់​ខ្លួន​។

សូម​រំលឹក​ថា អេមីរ៉ាតអារ៉ាប់រួម​ ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​ឈូង​សមុទ្ទ​ ដែល​បាន​ចុះ​កិច្ចព្រមព្រៀម​ភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា និង​ជា​ផ្លូវការ​​នឹងគ្នា អ៊ីស្រាអែល កាលពី​ខែ​កញ្ញា ២០២០ ក្រោម​ការ​ជ្រោម​ជ្រែង​របស់​សហរដ្ឋ​អាមេរិក។ បន្ទាប់មក​បារ៉ែន ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ដូច​គ្នាជាមួយ​អ៊ីស្រាអែល​ដែរតាម​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ