អានតួអត្ថបទ

យេម៉ែន៖មានមនុស្សស្លាប់យ៉ាងតិច ៧០នាក់នៅក្នុងការវាយប្រហារលើពន្ធនាគារមួយក្នុងតំបន់សាដា

នៅ​ក្នុង​ប្រទេស​យេម៉ែន មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៧០នាក់​នៅ​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​ពន្ធនាគារ​មួយ​ក្នុង​តំបន់​សាដា​ស្ថិត​ប៉ែកខាងជើង​ប្រទេស​នា​ថ្ងៃ​សុក្រ ទី២១ មករា។ ការ​វាយប្រហារ​នេះ​ត្រូវ​បាន​គេ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​កម្លាំងសម្ព័ន្ធអារ៉ាប់​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ តែ​អារ៉ាប៊ីសាអូឌីត​បាន​បដិសេធ​លើ​រឿងរ៉ាវ​មួយ​នេះ។ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​បរិហារ​លើ​ការ​វាយប្រហារ​ដ៏​អាក្រក់។ ចំណែក​ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​លើ​ការ​វាយប្រហារ និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត។ អ្វី​ជា​ការ​កត់សម្គាល់ ការ​វាយប្រហារ​ពេល​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​ក្រុម​ឧទ្ទាម​ហ៊ូទី​ដែល​កំពុង​គ្រប់គ្រង​តំបន់​សាដា​បាន​វាយប្រហារ​កាល​ពី​ដើម​សប្តាហ៍​លើ​អេមីរ៉ាតអារ៉ាប់រួម​ដែល​ជា​ប្រទេស​ស្ថិត​ក្នុង​កម្លាំងសម្ព័ន្ធអារ៉ាប់។ តើ​នេះ​ជា​ការ​សងសឹក​របស់​កម្លាំងសម្ព័ន្ធអារ៉ាប់​លើ​ក្រុម​ឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន​ឬ?

នៅយេម៉ែន៖មានមនុស្សស្លាប់យ៉ាងតិច ៧០នាក់នៅក្នុងការវាយប្រហារលើពន្ធនាគារមួយក្នុងតំបន់សាដា
នៅយេម៉ែន៖មានមនុស្សស្លាប់យ៉ាងតិច ៧០នាក់នៅក្នុងការវាយប្រហារលើពន្ធនាគារមួយក្នុងតំបន់សាដា AFP - -
ផ្សាយពាណិជ្ជកម្ម

« ពិត​ណាស់ ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​សងសឹក​របស់​កម្លាំងសម្ព័ន្ធអារ៉ាប់​ដែល​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត ក្រោយ​ពី​មាន​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន និង​គ្រាប់​មីស៊ីល​របស់​ក្រុម​ឧទ្ទាម​ហ៊ូទី​ទៅ​លើ​ទីក្រុង​អាប៊ូដាប៊ី​របស់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ការ​វាយប្រហារ​ពេល​នេះ​ជា​ប្រតិកម្ម​វាយបក​សងសឹក​វិញ​នៅ​លើ​គ្រប់​មុខព្រួញ​ទាំង​អស់ នៅ​តំបន់​សាបា នៅ​តំបន់​ហូដីដា ឬ​មួយ​ក៏​​នៅ​តំបន់​សាណា។ កម្មវត្ថុ​នៃ​ការ​វាយប្រហារ​លើ​គ្រប់​មុខព្រួញ គឺ​ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​នៃ​កម្លាំងប្រដាប់​អាវុធ​របស់​ក្រុម​ឧទ្ទាមហ៊ូទី​ចុះ​ខ្សោយ។

គេ​អាច​គិត​ថា ប្រហែល​ជា​មាន​ប្រតិបត្តិការ​សឹក​មួយ​ពិត​ប្រាកដ​ទៅ​លើ​គ្រប់​មុខព្រួញ​កំពុង​ប្រព្រឹត្តិ​ទៅ​នៅ​ពេល​នេះ នោះ​បើ​ទោះ​បី​ជា​គេ​មាន​មន្ទិលសង្ស័យ​លើ​សមត្ថភាព​របស់​កម្លាំងសម្ព័ន្ធអារ៉ាប់​ក្នុង​ការ​ធ្វើ​សង្រ្គាម​នៅ​យេម៉ែន និង​ទទួល​ជ័យជំនះ​ទាំង​ស្រុង​លើ​ក្រុម​ឧទ្ទាមហ៊ូទី​ដែល​កំពុង​សោយរាជ្យ​នៅ​ក្នុង​តំបន់​ជា​ច្រើន​របស់​ប្រទេស​ក៏​ដោយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ