អានតួអត្ថបទ

អ្នកជំនាញ៖សង្រ្គាមអ៊ុយក្រែនបានជំរុញឲ្យអាមេរិកប្តូរជំហរនៅក្នុងតំបន់ឈូងសមុទ្រពែក្ស

ក្រោយ​ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ទឹកដី​ប៉ាឡេស្ទីន ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បន្ត​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​លោក​បាន​ទៅ​ដល់​នា​រសៀល​ថ្ងៃ​សុក្រ ទី១៥ កក្កដា។ នៅ​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត លោក​បៃដិន​ជួប​ព្រះមហាក្សត្រ​សាលម៉ាន ជួប​រាជទាយាទ​បេន សាលម៉ាន និង​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុមប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស។ គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ទំនាក់ទំនង​រវាង​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ។ តាំង​ពី​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក នេះ​ជា​លើកទី១ ដែល​លោក​បៃដិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា និយាយ​ជា​រួម និង​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត និយាយ​ដោយឡែក។ ហេតុអ្វី​បាន​ជា​លោក​បៃដិន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត​ពេល​នេះ?

ក្រោយ​ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ទឹកដី​ប៉ាឡេស្ទីន ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បន្ត​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​លោក​បាន​ទៅ​ដល់​នា​រសៀល​ថ្ងៃ​សុក្រ ទី១៥ កក្កដា។
ក្រោយ​ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ទឹកដី​ប៉ាឡេស្ទីន ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បន្ត​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​លោក​បាន​ទៅ​ដល់​នា​រសៀល​ថ្ងៃ​សុក្រ ទី១៥ កក្កដា។ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

« តាម​ពិត​ទៅ ដំណើរ​ទស្សនកិច្ច​របស់​លោក​បៃដិន​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​បាន​ឆ្លុះបញ្ចាំង​ជា​ពីរ​ចំណុច ទី១ ការ​ចុះ​ខ្សោយ​ឥទ្ធិពល​របស់​អាមេរិក​នៅ​ក្នុង​តំបន់ និង​ក្នុង​ពេល​ជាមួយ​គ្នា គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ពង្រឹង​របស់​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស។ មួយ​វិញ​ទៀត ការ​ធ្លាក់​ចុះ​ឥទ្ធិពល​របស់​អាមេរិក​នៅ​ក្នុង​តំបន់​បាន​កើត​ចេញ​ពី ២ករណី ទី១ ការ​ដក​ខ្លួន ឬ​ការ​លែង​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​តំបន់​តាំង​ពី​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា និង​ទី២ អវត្តមាន​ប្រតិកម្ម​របស់​អាមេរិក​នៅ​ពេល​ដែល​ក្រុម​ឧទ្ទាមហ៊ូទី​ក្នុង​ប្រទេស​យេម៉ែន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​វាយប្រហារ​លើ​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។

តាំង​ពី​ពេល​នោះ​មក ប្រទេស​ទាំង​ពីរ​នេះ អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម​លែង​មាន​ទំនុកចិត្ត​លើ​ការ​គាំទ្រ​របស់​អាមេរិក​ដូច​មុន​ទៀត​ឡើយ។ តែ​តាំង​ពី​ផ្ទុះ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ផលវិបាក​របស់​សង្រ្គាម​មួយ​នេះ​ចំពោះ​សេដ្ឋកិច្ច​សកល អាមេរិក​បាន​ក្លាយ​ជា​អ្នក​ដែល​សុំ​ឲ្យ​ក្រុម​ប្រទេស​នៅ​តំបន់​ឈូងសមុទ្រពែក្ស​ដំឡើង​ផលិតកម្ម​ប្រេង​សម្រាប់​ជំនួស​ការ​ឈប់​ទិញ​ប្រេង​រុស្ស៊ី​របស់​ប្រទេស​នៅ​អឺរ៉ុប។ អ៊ីចឹង​ហើយ​បាន​ជា​លោក​បៃដិន និង​ក្រុម​អ្នកប្រជាធិបតេយ្យ​នៅ​អាមេរិក​ចង់​សើរើ​មើល​ឡើង​វិញ​ពី​នយោបាយ​របស់​ខ្លួន​ជាមួយ​អារ៉ាប៊ីសាអូឌីត។

ដូច្នេះ​ពេល​នេះ និង​ប្រឈម​នឹង​កំណើន​ឥទ្ធិពល​របស់​រុស្ស៊ី ហើយ​ចិន លោក​បៃដិន​ត្រូវ​ការ​បង្ហាញ​ចេញ​នូវ​រូបភាព​ចំនួន​ពីរ ទី១ អាមេរិក​បាន​រក្សា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ពិសេស​ជាមួយ​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត និង​រូបភាព​ទី២ អាមេរិក​នៅ​តែ​អាច​កែន​ប្រមូល​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ប្រឈម​នឹង​បញ្ហា​ប្រឈម​របស់​ខ្លួន ពិសេស​បាន​ចូលរួម​ចែក​រំលែក​ពី​ក្តីបារម្ភ​ទាក់ទង​នឹង​ប្រទេស​អ៊ីរ៉ង់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ