អានតួអត្ថបទ
អ៊ីស្រាអែល​-ប៉ាឡេស្ទីន

ជន​ប៉ាឡេស្ទីន និង​ប៉ូលិសអ៊ីស្រាអែល ប៉ះទង្គិច​គ្នា​យ៉ាងហិង្សា​នៅ​ទីសក្ការៈ​សាសនា ​ក្រុង​ហ្សេរុយសាឡិម

កង​សមត្ថកិច្ច​អ៊ីស្រាអែល បានចូល​​ធ្វើអន្តរាគមន៍​យ៉ាង​ហិង្សា​នៅទីលាន​វិហារ​អ៊ីស្លាម ដែល​ជា​​កន្លែង​សក្ការៈបូជា​ទីបី​នៃ​សាសនា​អ៊ីស្លាម ដើម្បី​ជា​ផ្លូវការ រក្សា​សណ្តាប់​ធ្នាប់។ ប៉ុន្តែ​យុទ្ធនាការ​បានរាលដាល​ក្លាយ​ជាការ​​ប៉ះទង្គិចយ៉ាង​ហិង្សា ដោយមាន​ការ​ចាប់​ខ្លួន​ជាង​៣៥០នាក់។ ​ប៉ូលិស​អ៊ីស្រាអែល​បាន​គប់​គ្រាប់បែក​លាន់​រន្ទឺ​ពេញ​ ដើម្បី​បំបែក​ជន​ប៉ាឡេស្ទីន​ដែល​សំងំ​ក្នុង​វិហារ​ និង​ដែល​បាន​តដៃ​វិញ ដោយ​ការ​គប់​កាំជ្រួច។ ​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ដែល​គ្រប់​គ្រង​តំបន់​ហ្កាហ្សា បាន​បរិហារ​​​​ថា​ជា​អំពើ​ឧក្រិដ្ឋ​មិន​ធ្លាប់​មាន និ​ង​បាន​បាញ់​រ៉ុកកែត​ជា​ច្រើន​សំដៅ​អ៊ីស្រាអែល។

វិហារ​អ៊ីស្លាម al-Aqsa នៅក្រុងហ្សេរុយសាឡិម​
វិហារ​អ៊ីស្លាម al-Aqsa នៅក្រុងហ្សេរុយសាឡិម​ © Mahmoud Illean / AP
ផ្សាយពាណិជ្ជកម្ម

នៅព្រហាម​​​ថ្ងៃពុធ កងកម្លាំង​អ៊ីស្រាអែល ស្រាប់​តែ​សម្រេច​ចិត្ត​ប្រើ​កម្លាំង​ ​​​គាស់​បណ្តេញ​ ​ គ្រប់​ជន​ប៉ាឡេស្ទីន អ្នកកាសែត​ ... ពីវិហារAg-l-Aqsa ដែល​ស្ថិត​នៅ​លើ​​ទីលានសក្ការៈ​​ ​មាន​​ប្រជុំ​វិហារ​នៃសាសនា​បី​ អ៊ីស្លាម ជ្វីហ្វ និង​គ្រិស្ត​​។ ប្រតិបត្តិការ​​បានក្លាយ​ជា​កា​រប៉ះទង្គិច​យ៉ាង​ហិង្សា រវាង​ប្រជាជន​ប៉ាឡេស្ទីន​និ​ងកង​កម្លាំង​អ៊ីស្រាអែល។ បើ​តាម​រូបភាព​វីដេអូ​របស់​ប៉ូលិស​អ៊ីស្រាអែល សំឡេង​ផ្ទុះ​បាន​លាន់​ឡើង ចេញ​ពី​ក្នុង​វិហារ​អ៊ីស្លាម ទំនង​ជា​គ្រាប់​កាំជ្រួច និង​ស្រមោល​មនុស្ស​កំពុង​គប់​ដុំ​ថ្ម... វគ្គខ្លះទៀត កង​បង្ក្រាប​​​អ៊ីស្រាអែល​បាន​រុល​ចូល​ទៅក្នុង​វិហារ​អ៊ីស្លាម ក្រៀក​​មនុស្ស​ចេញដោយ​មាន​ដាក់​ខ្នោះផង។

ដើម​ហេតុ​ គឺ​ម​ក​ពី​​អ៊ីស្រាអែល មិនអនុញ្ញាត​ឱ្យ​​អ្នកកាន់​សាសនា​អ៊ីស្លាម មក​គោរព​និង​ស្នាក់​នៅក្នុង​វិហារ​ al-Aqsa ជាប់​រហូត​ទាំង​ថ្ងៃទាំង​យប់ ក្នុង​អំឡុង​ពេល​បុណ្យ​តប​អាហារមួយ​ខែ ដែល​ក៏​ត្រូវ​​ចំពេល​ជនជាតិ​ជ្វីហ្វ​ប្រារព្វពិធី​បុណ្យ​សាសនាដែរ​ នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។

​អ៊ីស្រាអែល​បាន​អះអាង​គោរព​សេរីភាព​សាសនា ប៉ុន្តែ​ហាម​មិន​ឱ្យ​ជនប៉ាឡេស្ទីន​រក្សា​វត្តមានជាប់​រហូត​ក្នុ​ងវិហារ​ឡើយ និង​បាន​ផ្ញើ​​សារព្រមាន​ឱ្យ​ចាក​ចេញ​ពី​ទីលាន​សក្តិសិទ្ធ​នេះ កាលពី​៤៨ម៉ោង​មុន​​។ នេះ​បើ​តាម​ការ​រៀបរាប់​របស់សាក្សី​ជាតិ​ប៉ាឡេស្ទីន​ម្នាក់ ដោយ​បញ្ជាក់​ថា​ជនប៉ាឡេស្ទីន​ត្រូវ​ប្រឈម​តស៊ូ​ជា​រាល់​ឆ្នាំ​ពេល​​ប្រារព្វ​ពិធី​តម​អាហារ​។

ប៉ុន្តែ​ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​ខ្លាំង​ចម្លែក​តាំង​ពី​ចូល​ឆ្នាំ​២០២៣​មក ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ ដែល​គ្រប់​គ្រង​តំបន់​ហ្កាហ្សា បាន​បរិហារ​ការ​លុក​ចូល​វិហារ​អ៊ីស្លាម​​របស់​ប៉ូលិស​អ៊ីស្រាអែល​ ថា​ជា​ទង្វើ​ឧក្រិដ្ឋ​ គ្មាន​ប្រៀប និង​បាន​អំពាវនាវ​ឱ្យ​ជន​ប៉ាឡេស្ទីន​នៅ​ស៊ីហ្សកដានី នាំគ្នា​ធ្វើ​ដំណើរ​ទាំង​ហ្វូង ទៅ​កាន់​វិហារអ៊ីស្លាម al-Aqsa ដើម្បី​ការពារ​សាសនា។ ពលរដ្ឋ​នៅហ្កាហ្សា​ជា​ច្រើន​សិប​នាក់ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​អ៊ីស្រាអែល​រួច​ជា​ស្រេច​ទៅហើយ។ ចលនា​ហាម៉ាស​បាន​ថែម​ទាំង​បាញ់​រ៉ុកកែត​ជា​ច្រើន​សំដៅ​ទឹក​ដី​អ៊ីស្រាអែល ដែល​មួយ​ភាគធំ​ត្រូវ​ទាហាន​អ៊ីស្រាអែល​កម្ចាត់​បាន និង​ខ្លះ​ទៀត​ធ្លាក់ក្នុង​កន្លែង​មាន​មនុស្ស​រស់​នៅ។

ក្រសួងការបរទេស​អេហ្ស៊ីប​ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​​អ៊ីស្រាអែលដែរ និង​បាន​បន្ទោសមេអាណានិគម ​អ៊ីស្រាអែល​ ថាជា​ដើមហេតុ​នាំគ្រោះ​ថ្នាក់ បំផ្លិច​បំផ្លាញ​កិច្ច​ខិត​ខំប្រឹង​ប្រែងផ្អាក​​បាញ់៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ