អានតួអត្ថបទ
អូស្ត្រាលី-ហ្វេសប៊ុក

អូស្រ្តាលី​ខឹង​ហ្វេស​ប៊ុក​ដែល​បិទ​ខ្ទប់​មិន​ឲ្យ​អ្នក​ប្រើ​ប្រាស់​មើល​ឬ​ចែក​រំលែក​ព័ត៌មាន​បាន

ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ១៨ កុម្ភៈ​នេះ​ បាន​បិទខ្ទប់​មិនឲ្យ​អ្នក​ប្រើប្រាស់​អូស្ត្រាលី​ អាច​ចូលអាន​និង​ចែក​រំលែក​ព័ត៌មាន​បាន​ទៀត​ឡើយនៅលើ​វេទិនា​សង្គម​របស់​ខ្លួន​។ ចំណាត់ការ​របស់​ហ្វេសប៊ុក​ ធ្វើឡើង​ដើម្បី​ប្រឆាំង​ទៅនឹង​ផែនការ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ បង់​លុយ​ឲ្យ​បណ្តាញ​សារព័ត៌មាន ​ជាថ្នូរ​នឹង​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៅ​លើវេទិកាសង្គម​ហ្វេសប៊ុក​។

ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ១៨ កុម្ភៈ​នេះ​ បាន​បិទខ្ទប់​មិនឲ្យ​អ្នក​ប្រើប្រាស់​អូស្ត្រាលី​ អាច​ចូលអាន​និង​ចែក​រំលែក​ព័ត៌មាន​បាន​ទៀត​ឡើយនៅលើ​វេទិនា​សង្គម​របស់​ខ្លួន​។
ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ១៨ កុម្ភៈ​នេះ​ បាន​បិទខ្ទប់​មិនឲ្យ​អ្នក​ប្រើប្រាស់​អូស្ត្រាលី​ អាច​ចូលអាន​និង​ចែក​រំលែក​ព័ត៌មាន​បាន​ទៀត​ឡើយនៅលើ​វេទិនា​សង្គម​របស់​ខ្លួន​។ Lionel BONAVENTURE AFP/File
ផ្សាយពាណិជ្ជកម្ម

ប្រជាជនអូស្ត្រាលី​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ការ​ភ្ញាក់ផ្អើល​និង​ស្រឡាំងកាំង​ជាខ្លាំង​ ក្រោយដែល​ដឹងថា​ ទំព័រ​ហ្វេសប៊ុក​នៃ​រាល់គេហទំព័រ​ព័ត៌មាន​ទាំងក្នុងស្រុក​និង​អន្តរជាតិ​ទាំងអស់​មិនអាច​មើល​ឃើញ​បាន​ដូចធម្មតា​។

ចំណាត់ការ​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​ហ្វេសប៊ុក​ ទទួលរង​នូវ​ការ​រិះគន់យ៉ាង​ឆាប់​រហ័ស​ពី​សំណាក់​ក្រុម​អ្នក​ផលិតព័ត៌មាន​ អ្នកនយោបាយ​ និង​អ្នក​តស៊ូមតិ​ផ្នែក​សិទ្ធិមនុស្ស​អូស្ត្រាលី​។

នាយករដ្ឋមន្រ្តី​អូស្ត្រាលី​លោក ស្កុត ម៉ូរីសុន​ ស្ថិត​នៅក្នុង​ចំណោម​ក្រុម​អ្នក​ដែល​ចេញមុខរិះគន់​ហ្វេសប៊ុក​មុនគេ​។ លោកម៉ូរីសុន​ បាន​និយាយថា​ទង្វើ​របស់​ហ្វេស៊ុក​បែបនេះ​គឺចង់​បង្ហាញពី​អំណាចទីផ្សារ​ដ៏ធំធេង​របស់ខ្លួន​ ចំពោះ​ក្រុម​បណ្តាញ​សារព័ត៌មាន និងថា​ហ្វេសប៊ុក​បានធ្វើការ​សម្រេចចិត្តមួយ​ដែលលែងចាត់​ទុក​ប្រទេស​អូស្រ្តាលី​ថាជា​មិត្តទៀត​ហើយ​។

យ៉ាងណាក៏ដោយ​ លោក​ប្រមុខរដ្ឋាភិបាលអូស្ត្រាលី​ នៅតែ​បញ្ជាក់ពី​ការប្តេជ្ញាចិត្ត​ថា​នឹងឈាន​ឆ្ពោះ​ទៅសម្រេចឲ្យបាន​នូវច្បាប់​ដែល​ចាត់​តម្រូវឲ្យ​ហ្វេសប៊ុកបង់ប្រាក់​ដល់​បណ្តាញ​សារព័ត៌មាន​នានា​។

គួរជ្រាបថា ​ក្រោយ​បិទខ្ទប់​មិនឲ្យ​អ្នកប្រើប្រាស់​អូស្ត្រាលី​អាច​ចូលអាន​និង​ចែករំលែក​ព័ត៌មាន​បានទៀត ហ្វេសត្រូវគេដាក់ឈ្មោះថា​ ជាក្រុមហ៊ុន​មាន​ឫកពា​ក្រអឺមក្រទម​ ហើយ​មាន​ទិន្នាការ​ដាច់ណាត់ពេក​ ក្នុងការ​រារាំង​អ្នក​ប្រើប្រាស់​អូស្រ្តាលី​មិនឲ្យទទួលបាន​ព័ត៌មាន​ ដើម្បីតែ​ប្រឆាំង​នឹង ​សភា​អូស្រា្តលី​ដែល​កំពុងពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​មួយ​ ។ ជាសេចក្តីព្រាងច្បាប់ ដែលចាប់​បង្ខំហ្វេសប៊ុកឲ្យ​បង់​លុយឲ្យ​ក្រុមបណ្តាញ​សារព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ពួក​គេ​នៅ​លើ​វេទិកាសង្គមហ្វេសប៊ុក​។

ចំណែកក្រុមហ៊ុនហ្វេសប៊ុកវិញ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​របស់ខ្លួន​ ថាច្បាប់​ដែល​គេ​រំពឹងថា​នឹង​ត្រូវអនុម័ត​ដោយសភា​អូស្ត្រាលី​ក្នុងប៉ុន្មានថ្ងៃខាងមុន​ មិនទាន់​យល់ច្បាស់ឡើយ​អំពី​ ទំនាក់ទំនង​រវាង​បណ្តាញ​សង្គម​ និង​បណ្តាញ​សារព័ត៌មាន​។ ស្របគ្នានេះ​ ហ្វេសហ៊ុក​បញ្ជាក់ប្រាប់ថា​ ការហាមឃាត់ខ្លឹមសារព័ត៌​មានសម្រាប់​ប្រជាជនអូស្ត្រាលី​ គឺជា​ជម្រើស​ដ៏​លំបាក​មួយ​ដែល​ហ្វេសប៊ុកជ្រើសរើស​ត្រូវធ្វើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ