អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋអាមេរិក

អាមេរិក​នឹង​ប្រើ​នយោបាយការទូត​ដើម្បី​ជំរុញ​ឲ្យកូរ៉េខាងជើងលះបង់ចោលអាវុធ​នុយក្លេអ៊ែរ

រដ្ឋបាលរបស់​លោកចូ បៃដិន​គ្រោង​នឹង​ប្រើ​ផ្លូវនយោបាយ​ការទូត​ដើម្បី​ដាក់សម្ពាធ​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​អាវុធនុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក។ តាម​អ្នកនាំពាក្យ​របស់​សេតវិមាន លោក​ជេន សាកគី Jen Psaki អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​អាមេរិក ទើបបាន​បញ្ចប់ ឯកសារ​ស្តីពី​យុទ្ធសាស្រ្ត ដែលអាមេរិក​ត្រូវ​ធ្វើ​ជាមួយ​កូរ៉េខាងជើង។ កូរ៉េខាងជើង​ដែល​បាន​បាញ់​មីស៊ីល បាលីស្ទិក នៅ ខែ​មីនា ដើម្បី​ស្វាគម​រដ្ឋបាល​លោក​ចូ បៃដិន។

រូបលោក​ចូ បៃដិន និង​មេដឹកនាំ​កូរ៉េខាងជើង នៅក្នុងទូរទស្សន៍​បញ្ចាំង​នៅ​ទីក្រុង​សេអ៊ូល នៅថ្ងៃទី ២៦​មីនា ២០២១
រូបលោក​ចូ បៃដិន និង​មេដឹកនាំ​កូរ៉េខាងជើង នៅក្នុងទូរទស្សន៍​បញ្ចាំង​នៅ​ទីក្រុង​សេអ៊ូល នៅថ្ងៃទី ២៦​មីនា ២០២១ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

ដោយ​កត់​សំគាល់​ថា ប្រធានាធិបតី​អាមេរិកមុនៗ ទាំង ៤រូប មិនអាច​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ រដ្ឋបាល​អាមេរិក​របស់​លោក​ចូ បៃដិន នឹង​ប្រើវិធីសាស្រ្ត​នយោបាយ​ការទូត​បែបថ្មី ដែល មិន​រំពឹង​ទាមទារ ឲ្យខាងតែបាន​កិច្ច​ព្រមព្រៀងធំៗជាមួយ កូរ៉េខាងជើង ដូច​ក្នុង​អាណត្តិ​លោក​ដូណាល់ ត្រាំ ឬ ក៏​ប្រើ​យុទ្ធសាស្រ្ត​នយោបាយ​អត់ធ្មត់ រង់ចាំ ដូច​ក្នុង​អាណត្តិ​របស់​លោក​អូបាម៉ាដែរ។

រដ្ឋបាល​អាមេរិក​មិន​បាន​លម្អិត​យុទ្ធសាស្រ្ត​នយោបាយ​ការទូត​ជាមួយ កូរ៉េខាងជើង​នោះទេ។ ប៉ុន្តែ តាម​អ្នកនាំពាក្យ​របស់​សេតវិមាន​លោកស្រី Jen Psaki នៅ​ក្នុង​អាណត្តិ​លោក​ចូ បៃដិន គោល​នយោបាយ​របស់​អាមេរិក​ចំពោះ​កូរ៉េខាងជើង គឺ ហ្មត់ចត់ តឹងរ៉ឹង និង​ត្រូវការ​ការចូលរួម​ពី​គ្រប់ភាគី។ រដ្ឋបាល​លោក​បៃដិន នឹង​ប្រើ​វិធីសាស្រ្ត​ជាក់ស្តែង ពោល​គឺ​បើកចិត្ត ស្វែងរក​ការចរចា​ការទូត​ជាមួយ កូរ៉េខាងជើង។ សម្រាប់​អ្នកនាំពាក្យ​របស់​សេតវិមាន អាមេរិក​នឹង​ប្រឹងប្រែង​ឲ្យ​មានការរីកចម្រើនជាក់ស្តែង ដើម្បី ធានា​សន្តិសុខ​ឲ្យ​អាមេរិក ​សម្ព័ន្ធមិត្ត​របស់អាមេរិក ក្នុង​តំបន់ ហើយនិង​ការពង្រាយ​កម្លាំងទ័ព​អាមេរិក។

តាម​អ្នកនាំពាក្យ​របស់​សេតវិមាន​ដដែល មុននឹងអាច ចងក្រង កំណត់​វិធីសាស្រ្ត អាមេរិក ជាមួយ​កូរ៉េខាងជើង រដ្ឋបាល​លោក​ចូ បៃដិន​បាន​ពិភាក្សា​ជាមួយមន្រ្តីរដ្ឋបាលមុន អ្នកជំនាញ​បរទេស ថ្នាក់ដឹកនាំ បរទេស ដែលនៅក្នុងនោះ មានផងដែរ នាយករដ្ឋមន្រ្តី ជប៉ុន លោក​ស៊ូហ្កា ដែល​បានទៅធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ខែ​មេសាមុន។ មួយវិញទៀត អាមេរិក​បាន​បង្ហាញ​ពី​គោលនយោបាយ​របស់ខ្លួន​សម្រាប់​កូរ៉េខាងជើង នៅបន្ទាប់​ពី​ប្រធានាធិបតី កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីន (កាលពី​១០​ថ្ងៃមុន ) បាន​ទាមទារ​ឲ្យ​លោក​ចូ បៃដិន ជំរុញ ឲ្យ​មានការចរចា​ឡើងវិញ ជាមួយ​កូរ៉េខាងជើង។ នៅបន្ទាប់​ពី​នាយករដ្ឋមន្រ្តីជប៉ុន ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីននឹង​ធ្វើ​ទស្សនកិច្ច​នៅ​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ២១​ឧសភា ខាងមុខ។

នៅក្រោយ ការចរចា​ទ្វេភាគី រវាង​មេដឹកនាំ អាមេរិក-កូរ៉េខាងជើង ត្រូវ​បរាជ័យទាំង​ពីរ​លើក នៅ ឆ្នាំ មុន ទីក្រុងព្យុងយ៉ាង​បាន​បដិសេធ​មិនបើកការចរចា​ការទូត​ជាមួយរដ្ឋបាល​លោក​ចូ បៃដិន។ ទីក្រុង​ព្យុងយ៉ាង ទាមទារ​ឲ្យ​វ៉ាស៊ីនតោន និង​ប្រទេស​សម្ព័ន្ធមិត្ត ដកចេញ​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​ដាក់ទៅលើ​កូរ៉េខាងជើង ដោយសារ​កម្មវិធី​ផលិត​អាវុធនុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។

ដោយបង្ហាញចេតនា ​ចង់​ត្រលប់​ទៅ​ចរចា​ជាមួយ​កូរ៉េខាងជើង រដ្ឋបាល​អាមេរិក របស់​លោក​ចូ បៃដិន​បាន​បន្ធូរបន្ថយ​ស្ថានការណ៍ដោយ​ថា កូរ៉េខាងជើង​មិន​បាញ់​មីស៊ីល​បាលីស្ទីក កាលពី​ខែ​មីនា​មុន​នោះ​ទេ។ ប៉ុន្តែ នៅ​ខែ មីនាដដែល លោក​ចូ បៃដិន និយាយ​ព្រមាន​កូរ៉េខាងជើង នៅក្រោយ កូរ៉េខាងជើង បានចេញមុខ ប្រកាស​បាញ់​សាកល្បង​មីស៊ីល ​បាលីស្ទិក លើកទី​២ ក្នុង​រយៈពេល​តែ​១អាទិត្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ