អានតួអត្ថបទ
COP15

COP15៖សហភាពអឺរ៉ុបចង់ឲ្យមានប្រភពហិរញ្ញវត្ថុច្រើនដើម្បីជួយក្រុមប្រទេសកំពុងអភិវឌ្ឃសម្រាប់ការពារប្រព័ន្ធជីវចម្រុះ

សន្និសីទ​អន្តរជាតិ​ស្ដីពី​ជីវចម្រុះ COP១៥ ដែល​បាន​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​កាល​ពី​ថ្ងៃ ទី៧ ធ្នូ​គ្រោង​បិទបញ្ចប់​នៅ​ថ្ងៃទី១៩ ធ្នូ។ សន្និសីទ​ដែល​ចូលរួម​ដោយ ១៩០ប្រទេស និង​អង្គការ​ជា​ច្រើន​មាន​គោលដៅ​ស្វែង​រក​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ។ សហភាព​អឺរ៉ុប និង​ប្រទេស​អភិវឌ្ឃ​ជា​ច្រើន​បាន​បញ្ជាក់​ជា​ថ្មី​ពី​ឆន្ទៈ​នៃ​ការ​បង្កើន​ទឹកលុយ​សម្រាប់​ជួយ​ក្រុម​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ប្តូរ​ទៅ​រក​ថាមពល​បៃតង។ តែ​ចំនួន​ទឹកលុយ​ដែល​ថែម​ពិត​ប្រាកដ​មាន​តិចតួច។ គឺ​មាន​តែ​ប្រទេស​អេស្ប៉ាញ​ដែល​បាន​បង្កើន​ទ្វេដង ហើយ​ប្រទេស​ហូឡង់​បាន​បង្កើន​ចំនួន ៥០%។ ទោះ​ជា​យ៉ាង​នេះ​ក្តី ស្នងការអឺរ៉ុបទទួលបន្ទុកបរិស្ថាន​ដែល​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ធានា​ថា នេះ​ជា​សក្ខីភាព​នៃ​ឆន្ទៈ​ដ៏​ល្អ​ចំពោះ​បណ្តាប្រទេស​ប៉ែក​ខាងត្បូង​ដែល​កំពុង​ទាមទារ​លុយ​ចំនួន ១០០ ០០០លានដុល្លារក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០៣០ និង​ចង់​បាន​មូលនិធិ​ពិសេស​មួយ​សម្រាប់​ជីវចម្រុះ។

សន្និសីទ​អន្តរជាតិ​ស្ដីពី​ជីវចម្រុះ COP១៥ ដែល​បាន​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​កាល​ពី​ថ្ងៃ ទី៧ ធ្នូ​គ្រោង​បិទបញ្ចប់​នៅ​ថ្ងៃទី១៩ ធ្នូ។
សន្និសីទ​អន្តរជាតិ​ស្ដីពី​ជីវចម្រុះ COP១៥ ដែល​បាន​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​កាល​ពី​ថ្ងៃ ទី៧ ធ្នូ​គ្រោង​បិទបញ្ចប់​នៅ​ថ្ងៃទី១៩ ធ្នូ។ AP - Ryan Remiorz
ផ្សាយពាណិជ្ជកម្ម

« យើង​កំពុង​បញ្ជូន​សញ្ញា​វិជ្ជមាន​ទៅ​ឲ្យ​ក្រុម​ប្រទេស​ប៉ែក​ខាង​ត្បូង​ដើម្បី​ប្រាប់​ពួក​គេ​ថា យើង​ពិត​ជា​បាន​ដឹង និង​ឮ​ពី​តម្រូវការ​របស់​ពួក​គេ។ យើង​កំពុង​ស្វែង​រក​ដំណោះស្រាយ។ តែ​ដំណោះស្រាយ​នេះ​ក៏​ត្រូវ​តែ​មាន​ការ​ពិត អាច​ធ្វើ​ទៅ​បាន និង​ក៏​ត្រូវ​គិតគូរ​ផង​ដែរ​ពី​ភាព​ជាក់ស្តែង​នៃ​ថវិកា​ដែល​យើង​អាច​ដោះស្រាយ​បាន។

បើ​យើង​និយាយ​តែ​ពី​ជំនួយ​អភិវឌ្ឃ ទឹកប្រាក់​ចំនួន ១០០ ០០០លានដុល្លារ​គឺ​មិន​អាច​ទៅ​រួច​ទេ។ ផ្ទុយ​ទៅ​វិញ បើ​យើង​និយាយ​ពី​ប្រភព​ហិរញ្ញវត្ថុ​ចម្រុះ​ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ផ្សេង​ទៀត ដូច​ជា​ធនាគារ​ជំនួយ​អភិវឌ្ឃន៍ និង​វិស័យ​ឯកជន​នោះ យើង​នឹង​អាច​ប្រមូល​បាន​នូវ​ទឹកប្រាក់​ចំនួន ១០០ ០០០លានដុល្លារ​ដែល​ក្រុម​ប្រទេស​ប៉ែកខាងត្បូង​ចង់​បាន។

ដោយឡែក រឿង​បង្កើត​ឲ្យ​មាន​មូលនិធិ​ថ្មី​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ។ អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ចំពោះ​មុខ គឺ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​នៃ​ការ​ទទួល​បាន​ហិរញ្ញវត្ថុ។ គេ​ត្រូវ​ធ្វើ​ការ​កែប្រែ​ថ្មី​ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​បណ្តា​ប្រទេស​អាហ្វ្រិក និង​អាមេរិកឡាទីន ជា​ពិសេស​អាច​ទទួលបាន​នូវ​មូលនិធិ​កាន់​តែ​លឿន។ គេ​ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​គ្រប់​យន្តការ​ដែល​យើង​មាន​ស្រាប់ និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​យន្តការ​ទាំង​នេះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ