អានតួអត្ថបទ

អាមេរិក ​ព្រមាន ​ចិន ពីបញ្ហា​​ចារកម្មតាមប្រព័ន្ធអ៊ិនធ័នែត និងបញ្ហាគ្រឿងញៀន

ថ្ងៃ​ព្រហស្បតិ៍​  ថ្នាក់ដឹកនាំ​ការទូត​អាមេរិក និង​ ចិន បាន​ស្កាត់​ជួប​គ្នា​ ក្នុង​ឱកាស​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ នៅប្រទេស​ឥណ្ឌូណេស៊ី​។ ប្រភព​ពីមន្ត្រីសហរដ្ឋ​អាមេរិក គឺ​ ប្រមុខ​ការទូត លោក​ អង់តូនី ប្ល៊ីងកិន បាន​ព្រមាន​ភាគី​ចិន អំពី​ការ​លប​លួច​​ធ្វើ​ចារកម្ម​តាមប្រព័ន្ធ​បច្ចេកវិជ្ជា​អ៊ិនធ័រ​នែត ហើយ​និង​បញ្ហា​គ្រឿងញៀនចិន​ ដែល​កំពុង​បង្ក​បញ្ហាខ្លាំង​​នៅ​អាមេរិក​។ ទោះយ៉ាងនេះក្តី រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ នៅតែ​ធានាអះអាង​ថា ច្រកផ្លូវ​សម្រាប់​កិច្ច​សន្ទនាគ្នាជាមួយ​ចិន​ នៅ​បើក​ជានិច្ច មិនថា​វិស័យ​យោធា​ក៏ដោយ​ក្តី។​ 

គ្រាន់តែក្នុង​ចន្លោះពេលប្រមាណ​​ ១ ខែ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​ជួប ​មន្ត្រីជាន់​ខ្ពស់​​ចិន លោក វាំង យី ​ដល់ទៅ២​លើក។
គ្រាន់តែក្នុង​ចន្លោះពេលប្រមាណ​​ ១ ខែ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​ជួប ​មន្ត្រីជាន់​ខ្ពស់​​ចិន លោក វាំង យី ​ដល់ទៅ២​លើក។ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែក្នុង​ចន្លោះពេលប្រមាណ​​ ១ ខែ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​ជួប ​មន្ត្រីជាន់​ខ្ពស់​​ចិន លោក វាំង យី ​ដល់ទៅ២​លើក។ លើកមុន​នៅរដ្ឋធានី​ប៉េកាំង ហើយលើក​​នេះ នៅ​ទីក្រុង​ហ្សាការតា។​ ប្រភព​ពី​មន្ត្រី​អាមេរិក ដែល​ទម្លាយ​ព័ត៌មាន​ប្រាប់​ទីភ្នាក់​ព័ត៌មាន​បារាំង​AFP ក្នុង​ក្រប​ខណ្ឌ​សុំ​លាក់ឈ្មោះ បាន​ឲ្យដឹង​ថា លោក អង់តូនី ប្ល៊ីងកិន បានព្រមានដាស់តឿនភាគីចិន អំពីបញ្ហាចារកម្ម លបលួចព័ត៌មាន តាមប្រព័ន្ធអ៊ិនធ័នែត ដែល ក្រសួងរដ្ឋអាមេរិក ជឿជាក់ថា​ រដ្ឋអំណាចចិនប៉េកាំង​​ បានជាប់​​ពាក់ព័ន្ធ​នឹង​អំពើ​ចារកិច្ច​តាម​អ៊ិនធ័រនែត នៅលើទឹកដីអាមេរិក​​។ អំពើ​នេះ បាន​ប៉ះពាល់​ទៅលើ​រដ្ឋបាល​អាមេរិក ក្រុម​ហ៊ុន​ឯកជន​ និង​ពលរដ្ឋ​អាមេរិក​ជាទូទៅ។ គ្រាន់តែ​ក្នុង​សប្តាហ៍​នេះ មាន​ស្ថាប័ន​​សំខាន់​ៗ ២៥ ត្រូវ​រងគ្រោះពី​ទង្វើ​ចារកម្ម​។ បញ្ហា​នេះ ក៏ត្រូវ ​ក្រុមហ៊ុនបច្ចេកវិទ្យា​ Microsoft បាន​បញ្ជាក់​ដែរ។

ប្រភពពីមន្ត្រីអាមេរិក ដែល​ស្និទ្ធ​នឹង​ការទូត​ ក៏​បង្ហើបដែរ ថា ក្តីព្រួយ​បារម្ភ​របស់ប្រមុខការទូតអាមេរិក ​​ ​ក៏​មាន​ដែរ​ជុំវិញ​បញ្ហាគ្រឿង​ញៀងគីមី​សំយោគ​ ប្រភេទ Fentanyl គឺ​ជាថ្នាំ​គ្រឿង របស់​ចិន និងដែល​កំពុង​រីក​រាល​ខ្លាំង​សម្បើម​ណាស់​នៅ​សហរដ្ឋអាមេរិក។Fentanyl មាន​កម្រិត​ខ្លាំង​ជាងហេអូអ៊ីនទៅទៀត ហើយ​​​ពីពេលថ្មីៗនេះ វា​បាន​សម្លាប់​យុវជន​អាមេរិកអស់​ជាច្រើននាក់​  គួរឲ្យ​ព្រួយ​បារម្ភ។​ ហេតុនេះហើយ ទើប លោក អង់តូនី ប្ល៊ីងកិន បាន​លើកឡើងបញ្ហា​នេះ​នៅក្នុង​ជំនួប ជាមួយ លោក វាំង យី​។​

លោក វាំង យី​ ​បច្ចប្បន្ន​ជា​ ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ នៃ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្ត ទទួល​បន្ទុក​កិច្ចការបរទេស​ ដែល​ជា​ឋានៈ​ខ្ពស់​ជាង រដ្ឋមន្ត្រី​ការបរទេស​ ជី កង។ លោក ជី កង មាន​បញ្ហា​សុខភាព មិន​បាន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ទេ។ នេះបើតាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​។

នៅក្នុង​ជួបទ្វេភាគី​លើក​​នេះ លោក​ វាំង យី បាន​ស្នើឲ្យ​អាមេរិក លើកលែង​ទណ្ឌកម្ម ចំពោះ​រដ្ឋមន្ត្រីការពារជាតិ​របស់ខ្លួន គឺ​លោក លី សាំងហ្វូ។ រដ្ឋមន្ត្រីការពារជាតិ​ចិន​រូបនេះ ត្រូវទណ្ឌកម្ម​អាមេរិក ព្រោះតែ​សំណុំ​រឿង​ទិញ​អាវុធ​គ្រឿង​ចម្បាំង​ពី​ប្រទេស​រុស្ស៊ី។

ជា​ចម្លើយ​តប ទោះបីជា​​ព្រមាន​ខ្លះមែន​ក្តី តែ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ក៏​បាន​ប្រើ​សម្តី​ការទូត​សម្រួល​មកវិញដែរ​ថា ច្រកផ្លូវ​សម្រាប់​កិច្ច​សន្ទនាគ្នាជាមួយ​ចិន​ នៅ​បើក​ចំហជានិច្ច មិនថា​វិស័យ ​យោធា​ នោះឡើយ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ