អានតួអត្ថបទ
ឡាវ-កូវីដ១៩

កូវីដ១៩ ៖ ឡាវបិទខ្ទប់​រដ្ឋធានី ដោយ​ហេតុ​កូវីដ​១៩​ឡើង​ខ្លាំង

ដើម្បី​សាកល្បង​ទប់​ស្កាត់​ការរីករាតត្បាត​នៃ​ជំងឺកូវីដ​១៩ បណ្តាប្រជាពលរដ្ឋ​រស់នៅក្នុង​រដ្ឋធានីវៀងចន្ទ​ទាំង​អស់ ត្រូវ​ជាប់​បម្រាមបិទខ្ទប់​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ រហូត​ដល់​ថ្ងៃ​៣០​កញ្ញា​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​សារព័ត៌មាន​ផ្លូវការ​ឡាវ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទទី ២០​កញ្ញា​។

ឡាវបិទខ្ទប់​ក្រុង​វៀងចន្ទ​រហូត​ដល់​ថ្ងៃទី ៣០ កញ្ញា ដើម្បី​ទប់​ស្កាត់​កូវីដ១៩
ឡាវបិទខ្ទប់​ក្រុង​វៀងចន្ទ​រហូត​ដល់​ថ្ងៃទី ៣០ កញ្ញា ដើម្បី​ទប់​ស្កាត់​កូវីដ១៩ Mladen ANTONOV AFP
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ក្រុង​វៀងចន្ទ​ អាច​មាន​សិទ្ធិ​ចេញ​ក្រៅ​បាន ដើម្បី​ទៅស្វែង​រក​ទិញ​ម្ហូបអាហារ ថ្នាំសង្កូវ ឬ​ដើម្បី​ទៅ​មន្ទីរពេទ្យ​តែប៉ុណ្ណោះ។ នេះ​បើ​តាមការ​គូសបញ្ជាក់​របស់​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ឡាវ។

ទីកន្លែង​កំសាន្ត​ផ្សេងៗ កន្លែង​ម៉ាស្សា មជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងទំនើប ផ្សាររាត្រី រោងចក្រ ត្រូវ​បិទទ្វារ​ទាំង​អស់។ ពិធី​បុណ្យ​សាសនា និង​ការ​ធ្វើ​បំលាស់​ទី​ ពី​ខេត្ត​មួយ​ទៅ​ខេត្តមួយ ដែល​រង​ការរាតត្បាត​កូវីដ​ខ្លាំង ត្រូវ​ហាមឃាត់​ទាំង​ស្រុង។ រាល់គ្រប់ករណី​ល្មើស​នឹង​បម្រាម​ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ចំនួន ៣១០ដុល្លារ ពោលគឺ​ការ​ពិន័យ​ដ៏​ខ្លាំង​បំផុត ព្រោះ​ពលរដ្ឋឡាវម្នាក់ៗ​ មាន​ប្រាក់​ចំណូល​ជា​មធ្យមប្រចាំ​ឆ្នាំ​​ត្រឹម​តែ​២៦០០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។

ស្ថិត​ក្រោម​ការ​ដឹកនាំផ្តាច់ការ​ពី​សំណាក់បក្ស​កុម្មុយនិស្ត​តាំង​ពី​ឆ្នាំ​១៩៧៥​មក ឡាវ​ជា​ប្រទេស​ដ៏​ក្រីក្រ​ជាង​គេបំផុត​មួយ​នៅអាស៊ី និង​កម្រ​មាន​ព័ត៌មាន​ក្នុង​ស្រុក​លេចធ្លាយ​មក​ក្រៅ​ណាស់។ ប៉ុន្តែ​នេះ​គឺ​ជា​លើក​ទីមួយ​គិត​ចាប់​តាំង​កូវីដ​១៩​បាន​ផ្ទុះ​ឡើង​នៅលើ​ពិភពលោកមក ដែល​រដ្ឋាភិបាល​ឡាវ​បាន​សម្រេច​ចាត់វិធានការ​តឹង​តែង​ ដល់​ថ្នាក់​បិទ​ខ្ទប់​ក្រុង​និង​រដ្ឋធានីយ៉ាង​ដូច្នេះ។

តាំង​ពី​ខែ​មេសា​២០២១​មក អាជ្ញាធរ​បាន​រាប់​ឃើញ​មាន​ករណី​វិជ្ជមាន​កូវីដ​១០​ចំនួន ២ម៉ឺន​ករណីនិង​ស្លាប់​១៦​នាក់។ តែជាចំនួន​ដែល​ទាប​ជាង​តួលេខពិត​ឆ្ងាយណាស់ ព្រោះ​ឡាវ​ពុំ​មានសមត្ថភាព​ធ្វើ​តេស្ត​ច្រើន​ទេ។ កាលពី​ថ្ងៃ​សៅរ៍​ទី ១៨​កញ្ញា អាជ្ញាធរ​បាន​រកឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩​បាន​ផ្ទុះឡើង​ជាច្រើនកន្លែងនៅ​តាមរោងចក្រ។ ជា​សរុប​ក្នុង​ពេល​តែ​មួយ​ថ្ងៃ ឡាវ​មាន​ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៤៦៧នាក់ ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ក្នុង​កំណត់ត្រា​ឡាវ។

ស្តី​ពី​វ៉ាក់សាំងវិញ ឡាវ​បាន​ទទួលថ្នាំបង្ការ​ពី​សហរដ្ឋ​អាមេរិក ចិន និងជប៉ុន។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង​៧លាននាក់ ៤,៥​លាននាក់​បាន​ទទួល​ថ្នាំ​បង្ការ​រួច​ហើយ។ នេះ​បើ​តាម​តួលេខផ្តល់​ដោយ​អាជ្ញាធរឡាវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ