អានតួអត្ថបទ

តុលាការយុត្តិធម៌អន្តរជាតិ បញ្ជាក់ថា​មានដែនយុត្ថាធិការដើម្បីកាត់ទោសភូមា សំណុំ​រឿង​​​​រ៉ូហ៊ីងយ៉ា

​ថ្ងៃ​សុក្រ ទី២២កក្កដា ​តុលាការ​យុត្តិធម៌​អន្តរជាតិ បញ្ជាក់ថា​ខ្លួន​មាន​ដែន​យុត្ថាធិការ​ដើម្បីកាត់ទោស​ភូមា​ ក្នុ​ង​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ាកាន់​សាសនា​អ៊ីស្លាម។ ការ​សម្រេច​នេះ ដោយ​ផ្អែ​ក​លើ​សំណើប្តឹង​របស់​ប្រទេស​ ហ្គាំប៊ី ដែល​ដាក់ទៅ​តាំង​ពីឆ្នាំ២០១៩។ គួរ​រំឮក​ជូនថា នៅឆ្នាំ​២០១៧  ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម នៅប្រទេស​ភូមា ជាច្រើន​រយ​ពាន់​នាក់​ ត្រូវ​បណ្តេញ​ចេញដោយ​បង្ខំ​ឲ្យ​ចេញពី​ផ្ទះ​សម្បែង ហើយ​ត្រូវ​ដេញ​កាប់​សម្លាប់​ពី​ក្រុម​យោធា​ជ្រុល​និយម​។​ ភស្តុតាង​និង​សាក្សី​ជាច្រើន​បា​នបញ្ជាក់​ពី​អំពើ​ឃោរឃៅ មនុស្ស​ឃាត រំលោភ​ភេទ និង​ការ​ដុត​បំផ្លាញផ្ទះ​សម្បែង​។​ ​

លោក​ចៅក្រម Joan Donoghue ប្រធាន​តុលាការយុត្តិធម៌អន្តរជាតិ ​ បាន​ប្រកាសថា​​​ស្ថាប័ន​ជម្រះក្តីរបស់​អង្គការ​សហប្រជាជាតិមួយ​នេះ​ ​​មាន​ដែល​សមត្ថកិច្ច​កាត់ទោស​សំណុំរឿង​ភូមា​។
លោក​ចៅក្រម Joan Donoghue ប្រធាន​តុលាការយុត្តិធម៌អន្តរជាតិ ​ បាន​ប្រកាសថា​​​ស្ថាប័ន​ជម្រះក្តីរបស់​អង្គការ​សហប្រជាជាតិមួយ​នេះ​ ​​មាន​ដែល​សមត្ថកិច្ច​កាត់ទោស​សំណុំរឿង​ភូមា​។ © ICJ - UN Photo/ICJ-CIJ/Frank van Beek
ផ្សាយពាណិជ្ជកម្ម

លោក​ចៅក្រម Joan Donoghue ប្រធាន​តុលាការយុត្តិធម៌អន្តរជាតិ ​ បាន​ប្រកាសថា​​​ស្ថាប័ន​ជម្រះក្តីរបស់​អង្គការ​សហប្រជាជាតិមួយ​នេះ​ ​​មាន​ដែល​សមត្ថកិច្ច​កាត់ទោស​សំណុំរឿង​ភូមា​។ ភូមា​ដែល​ត្រូវ ​ហ្គាំប៊ី ប្រទេស​អាហ្វ្រិកខាង​លិច បាន​ដាក់​ពាក្យ​ប្តឹងពី​បទរំលោភ​​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិឆ្នាំ១៩៤៨ ​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​។ ការ​ប្តឹង​នេះ ឋិត​ក្នុង​នីតិវិធីមួយ​ដែលចាប់​​ផ្តើម ​នៅ​ឆ្នាំ២០១៩។​

នៅក្នុងអង្គសវនាការ នៅទីក្រុង​ឡាអេ​ អ្នក​តំណាង​ប្រទេសភូមា ​បាន​លើកហេតុផល​ជាច្រើន​ដើម្បី​ច្រាន​ចោល​សំណើ​ប្តឹង​របស់ ហ្គាំប៊ី​។ ដំបូង​បំផុត គឺភូមាថា​ ហ្គាំប៊ី ប្តឹង​នៅក្នុង​នាម​តំណាង​ឲ្យ​អង្គការ​សហប្រតិបត្តិការអ៊ីស្លាម​ ហើយម្យ៉ាង តុលាការ​នេះទៀត​សោត បង្កើត​ឡើង​នៅឆ្នាំ១៩៤៦ ដើម្បីកាត់​ក្តីវិវាទ​រវាង​រដ្ឋ​និង​រដ្ឋ​។​ ​​ការ​សំខាន់​ទៀតនោះ ហ្គាំប៊ី គឺ​ជារដ្ឋ​ដែល​គ្មាន​ពាក់​ព័ន្ធ​​ទាល់តែ​សោះទៅនឹង​សំណុំ​​​ព្រឹត្តិការណ៍​រឿង​ដែល​បាន​កើត​នៅស្រុក​ភូមា។​ មួយ​ទៀត ភូមា​ក៏បាន​ដកខ្លួន​ចេញពី​អនុសញ្ញា​ដែល​ទាក់ទិន​នឹង​រឿង​នេះរួច​ដែរ​ហើយ។ នេះបើតាម​ការ​សំអាង​ហេតុផល​របស់​ភូមិ និងដែល ​ភូមា ​សុំ​ឲ្យតុលាការ​​ច្រាន​ចោល​សំណើ​របស់ ​ហ្គាំប៊ី​ ទុក​ឥត​ចាត់ការ។

ក៏ប៉ុន្តែ ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ទាត់​ចោល​ការ​សំអាង​ហេតុ​ផលទាំងឡាយ​​របស់​ភូមា និង​ថែម​ទាំង​បាន​បញ្ជាក់អះអាង​ថា​ ប្រទេស​ទាំងពីរ​មាន​ទាក់ទិ​ន​នឹង​សេចក្តីប្រកាសរួម​​ជាច្រើនឆ្នាំ២០១៨ និង២០១៩​​របស់​អង្គការ​សហប្រជាជាតិ។ ដូច្នេះហើយ ប្រធាន​អង្គជំនុំ​ជម្រះ​ បាន​បញ្ជាក់ថា ហ្គាំប៊ី ជារដ្ឋ​សមាជិក​មួយ​របស់​អនុសញ្ញា​ស្តីពី​អំពើ​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍ និង​អាច​ប្តឹង​ភូមា​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះអំពើ​ឧក្រិដ្ឋកម្ម​​របស់​ភូមា​បាន។

បើតាម​ការ​វិភាគ​របស់​អ្នក​ជំនាញនិងសារព័ត៌មាន​បច្ចិមលោក គឺ​ ផ្អែក​តាម​ផ្លូវ​ច្បាប់ ​សេចក្តី​​សម្រេច​នេះ​ មា​ន​​តម្លៃ​សមស្រប​តាម​ច្បាប់​ជាធរមាន និង​ដែល​មាន​លក្ខខណ្ឌ​ចាប់​បង្ខំឲ្យ​អនុវត្ត ព្រមទាំង ​បិទផ្លូវ​តវ៉ា។ ក៏ប៉ុន្តែ អ្វីដែល​ជាបញ្ហាចោទ គឺ​មធ្យោបាយ​ដែល​ត្រូវ​ឲ្យ ​ភូមា ​គោរព​សេចក្តីសម្រេច ពីព្រោះថា តុលាការ​គ្មាន​មធ្យោបាយ​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​ទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ