អានតួអត្ថបទ
ហ្វីលីពីន-សាលារៀន

កូវីដ ៖ ហ្វីលីពីន បើក​សាលារៀន​វិញជា​លើកទីមួយ បន្ទាប់​ពី​បិទទ្វារ​​អស់​ជាង​ពីរ​ឆ្នាំ

សិស្សានុសិស្ស​ហ្វីលីពីន​ជា​ច្រើន​លាន​នាក់​ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន នៅ​ថ្ងៃចន្ទ​ទី ២២​សីហា​២០២២​នេះ ដែល​ជា​ថ្ងៃ​បើក​បវេសនកាល​ប្រចាំ​ឆ្នាំ​សិក្សា​២០២២-២៣។ ជា​ថ្ងៃ​ចូល​រៀន​លើក​ដំបូង សម្រាប់​កុមារាកុមារី​ ទើប​ចូល​ដល់​វ័យ​សិក្សា តែ​ក៏​ជា​ថ្ងៃ​ត្រលប់​ចូល​រៀនវិញ​​ដំបូង​បង្អស់​សម្រាប់​សិស្សានុសិស្សមួយ​ចំនួន​ធំ​ផ្សេង​ទៀតដែល​បាន​ផ្អាក​ការ​សិក្សា​តាំង​ពី​ផ្ទុះ​កូវីដ​១៩​មក។

ទិដ្ឋភាព​សិស្សានុសិស្ស​ហ្វីលីពីន ក្នុង​ថ្ងៃ​បើក​បរវេសនកាល​ ថ្ងៃទី ២២​សីហា​២០២២
ទិដ្ឋភាព​សិស្សានុសិស្ស​ហ្វីលីពីន ក្នុង​ថ្ងៃ​បើក​បរវេសនកាល​ ថ្ងៃទី ២២​សីហា​២០២២ AP - Aaron Favila
ផ្សាយពាណិជ្ជកម្ម

ហ្វីលីពីន​ជា​ប្រទេស​ចុងក្រោយ​បំផុត​គេ​មួយ​ នៅលើ​ពិភពលោក ដែលសាលា​បើក​ទ្វារ ទទួល​សិស្ស​ចូល​សិក្សា​ក្នុង​ថ្នាក់​រៀន​យ៉ាង​ពេញ​លេញឡើង​វិញ បន្ទាប់​ពី​បិទទ្វារ​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺរាតត្បាត​សកលកូវីដ១៩។ ក្នុង​អំឡុង​ពេល​បិទ​សាលា​ សិស្សានុសិស្ស​ហ្វីលីពីន មាន​កម្មវិធី​សិក្សា​តិចតួច​ ដូច​ជា​រៀនតាម​ឯកសារ​​កូពីមេរៀន​នៅ​ផ្ទះ​ខ្លួន​ឯង រៀន​តាម​កម្មវិធី​ទូរទស្សន៍ ឬ​រៀន​តាម​បណ្តាញ​សង្គម។​

ជា​លក្ខណៈ​ត្រៀម​បើក​បវេសនកាល និង​លើក​ទឹក​ចិត្ត​សិស្ស​ឱ្យ​ទៅ​សាលា រដ្ឋាភិបាល​ហ្វីលីពីន​បាន​ពន្លឿន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ និង​មិន​យក​ថ្លៃ​សេវា​ធ្វើ​ដំណើរ​តាម​រថយន្ត​​សាធារណៈ​រហូត​ដល់​ដំណាច់​ឆ្នាំ​។ ជាង​នេះ​ទៅ​ទៀត កាលពី​ថ្ងៃសៅរ៍​ទី ២០​សីហា ​រដ្ឋាភិបាល​បាន​ចែកជំនួយឧបត្ថម្ភ​ ​ជា​សាច់​លុយ​ ដល់​និស្សិត​និង​ឪពុកម្តាយ ដែល​បណ្តាល​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​យ៉ាង​ខ្លាំង​នៅ​មុខ​មណ្ឌល​ចែក​ចាយ។

មាន​ប្រព័ន្ធ​អប់រំ​ អន់​ខ្សោយ​ស្រាប់ ការបិទ​ថ្នាក់​​រៀន ដើម្បី​ទប់​ស្កាត់ជំងឺ​រាតត្បាត​កូវីដ​១៩ បាន​បង្ក​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងខ្លាច​ស្ថានភាព​សិក្សា​របស់​ក្មេង​ហ្វីលីពីន​កាន់​តែធ្ងន់ធ្ងរ។ មុន​វិបត្តិ​កូវីដ​១៩ ​ក្នុង​ចំណោម​ក្មេង​១០នាក់ មាន​កុមារហ្វីលីពីនអាយុ​លើស​១០​ឆ្នាំ​ចំនួន​ដល់​ទៅ​​៩​នាក់ មិន​អាច​​អាន​និងអាច​​យល់​អត្ថបទ​សាមញ្ញ។​ នេះ​បើ​តាម​របាយការណ៍​ថ្មីៗ​របស់​​តាម​ធនាគារពិភពលោក និង​ភ្នាក់ងារ​អន្តរជាតិ​ជា​ច្រើន​ផ្សេង​ទៀត។ នៅលើពិភពលោក​ទាំងមូល មាន​តែ​១០​ប្រទេស​ប៉ុណ្ណោះ ដែល​មាន​ស្ថានភាព​សិក្សាធ្ងន់ធ្ងរ​ជាង​ហ្វីលីពីន មាន​ជាអាទិ៍​ប្រទេស​អាហ្វហ្កានីស្ថាន ឡាវ ឆាដ និង​យេមែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ