អានតួអត្ថបទ
ហ្សេ២០-ជំងឺរាតត្បាត

ហ្សេ២០​បង្កើត​មូលនិធិ​មួយ​ដើម្បី​ត្រៀម​ប្រឈម​នឹងជំងឺ​​រាតត្បាត​សកល​នាអ​នាគត

ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ជាង​គេ ទាំង​២០​ដំបូង​នៅលើ​ពិភពលោក បាន​ប្រកាស​នៅថ្ងៃអាទិត្យ​ទី ១៣​ វិច្ឆិកា ដែល​ត្រូវ​ជា​មួយ​ថ្ងៃមុន​ការ​បើក​ជំនួប​កំពូល​ហ្សេ​២០ ប្រមូល​មូលនិធិ​បាន​១៤០០​លាន​ដុល្លារ សម្រាប់​ត្រៀម​ប្រឈម​នឹង​ជំងឺ​រាតត្បាត​​សាកល ក្នុង​ពេល​អនាគត។ ប៉ុន្តែ​សម្រាប់​ឥណ្ឌូណេស៊ី ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​ហ្សេ២០ នេះ​ជា​មូលនិធិ ដ៏​តិច​តួច​ស្តួង​ស្តើង​ណាស់។

A security guard walks past a G20 sign during the 2nd G20 Joint Health and Finance Ministers Meeting ahead of the G2
A security guard walks past a G20 sign during the 2nd G20 Joint Health and Finance Ministers Meeting ahead of the G2 AP - Dita Alangkara
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​លទ្ធផល​ក៏​កម្រ​មួយ​​ដែល​សម្រេច​បាន​ក្នុង​ឱកាស​ជំនួប​កំពូល​ថ្នាក់​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​គេ ហ្សេ​២០។ ជំនួប​កំពូល​ ​នឹង​​ប្រព្រឹត្តទៅ​នៅថ្ងៃអង្គារ​ទី ១៥​-១៦-វិច្ឆិកា នៅក្រុង​បាលី​ប្រទេស​ឥណ្ឌូណេស៊ី ចំពេល​ពិភពលោក​កំពុង​​តាន​តឹង​និង​ប្រេះឆា​ជាង​ពេល​ណា​ៗ ទាំងអស់​ដោយហេតុ​សង្គ្រាម​នៅអ៊ុយក្រែន។

ក្រោម​គំនិត​ផ្តួចផ្តើម​ប្រមូល​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និងហិរញ្ញវត្ថុហ្សេ២០ ក្រោម​អធិបតីភាព​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ និង​ប្រធាន​ធនាគារ​ពិភពលោក​ មូលនិធិ​ប្រមូល​បាន​ថវិកា​ចំនួន​១,៤ពាន់​លាន​ដុល្លារ។ នៅក្នុង​សន្និសីទកាសែត លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ពន្យល់​លម្អិត​ថា មាន​​ប្រទេស​ចំនួន​២៤​ ខ្លះ​ជា​សមាជិក​ខ្លះ​មិនមែន​ជា​សមាជិក​ហ្សេ២០ បាន​ចូល​រួមផ្តល់​ចំណែក​​ក្នុង​មូលនិធិ​នេះ ​សម្រាប់​រៀប​ចំ​លក្ខណៈ​និង​បញ្ចៀស​កុំ​ឱ្យ​មាន​វិបត្តិ​ជំងឺ​រាតត្បាត​សាកល​ទៀត។ មូលនិធិ​ថ្មី​ក៏​ ជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ជួយ​បណ្តាប្រទេស​ក្រីក្រ​មាន​ចំណូល​ទាប និង​មធ្យម​ ក្នុង​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ប្រសើរ​ឡើង​ប្រឈម​នឹង​វិបត្តិសុខាភិបាល​ពិភពលោក។ 

ប៉ុន្តែ​ទឹក​ប្រាក់ត្រឹម​​១៤០០លាន មិន​គ្រប់គ្រាន់​ទេ ! ដើម្បី​ធានា​ថាពិភពលោក​ពិត​ជា​អាច​ទប់​ទល់​នឹង​ជំងឺ​រាតត្បាត​សាកល​បាន ដែល​ អាច​ផ្តាច់​ជីវិត​មនុស្ស​ និង​កាច់​ចង្វាក់​សេដ្ឋកិច្ច​ពិភពលោក​​ គេ​ចាំ​បាច់​ត្រូវ​ការ​មូលនិធិ​ដល់​ទៅ ៣១ពាន់​លាន​ដុល្លារ​ឯណោះ។ នេះ​បើតាម​ការ​រំលឹក​បន្ថែម​របស់​លោក​វីដូដូ​ដដែល។

សហរដ្ឋអាមេរិក​មាន​ចំណែក​ដល់​ទៅ​១ភាគ​បី​ នៃ​មូលនិធិសរុប ពោល​គឺ​ត្រូវ​ជា ៤៥០លាន​ដុល្លារ ដោយសង្ឃឹម​ថា​ជួយ​ធ្វើ​ឱ្យ​​ប្រព័ន្ធ​សុខាភិបាល​ពិភពលោក​ កាន់​តែប្រពៃ​ និងស្វាហាប់។ បារាំង អង់គ្លេស កាណាដា ឥណ្ឌា​ ចិន អូស្ត្រាលី និង​ជប៉ុន សុទ្ធ​សឹង​ជា​ប្រទេស​ផ្តល់​វិភាគទាន​​ច្រើន។ ឯ​ឥណ្ឌូណេស៊ី​ខ្លួន​ឯង ដែល​​ជា​ម្ចាស់​ផ្ទះ​រៀប​ចំជំនួប​ហ្សេ​២០ មិន​បាន​បញ្ជាក់ថា​ចូល​ចំណែក​ក្នុង​ទំហំ​ប៉ុនណា​ទេ។ ប្រទេស​ធ្លាប់​រង​ការ​រាតត្បាត​កូវីដ​១៩​យ៉ាង​ធ្ងន់ធ្ងរ នៅពាក់​កណ្តាល​ឆ្នាំ​២០២១ ដែល​ធ្វើ​ប្រព័ន្ធសុខាភិបាល​ប្រទេស​ចាល់​ណែន និង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ