អានតួអត្ថបទ
ការប្រែប្រួលអាកាសធាតុ-សុខភាព

មូលនិធិប្រយុទ្ធប្រឆាំងនឹង​ស៊ីដា របេង គ្រុនចាញ់ ៖ ការ​ប្រែប្រួលអាកាសធាតុផ្តើម​សម្លាប់​មនុស្ស​តាម​រយៈ​​ជំងឺ​ឆ្លង

ការ​ប្រែប្រួល​អាកាសធាតុ​ បាន​ចាប់ផ្តើម​សម្លាប់​មនុស្ស​រួច​ទៅ​ហើយ តាម​រយៈ​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង។ នេះ​ជា​ការ​ទាញ​សញ្ញា​អាសន្ន​របស់​មូលនិធិ​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា របេង និង​គ្រុនចាញ់។ ឆ្នាំ​២០២២ ជា​សាក្សី​បង្ហាញ​ឱ្យឃើញ​អំពី​ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​លើ​សុខភាព។

ការ​ប្រែប្រួលអាកាសធាតុ​សម្រួល​ឱ្យ​មាន​ជំងឺ​ឆ្លង​កាន់​តែ​ច្រើន
ការ​ប្រែប្រួលអាកាសធាតុ​សម្រួល​ឱ្យ​មាន​ជំងឺ​ឆ្លង​កាន់​តែ​ច្រើន AFP/Ho/Save the children
ផ្សាយពាណិជ្ជកម្ម

ដោយហេតុ​អាកាសធាតុ​ប្រែប្រួល តំបន់​មិនធ្លាប់​មាន​ជំងឺ​គ្រុន​ចាញ់ ស្រាប់​តែក្លាយ​ជា​តំបន់​មាន​ហានិភ័យ។ សីតុណ្ហភាព​ឡើង​កម្តៅ បាន​ធ្វើ​ឱ្យ​កើត​មូស ចម្លង​ជំងឺ នៅ​តំបន់​ត្រជាក់ នៅ​តំបន់​មាន​រយៈ​កម្ពស់​ខ្ពស់ ... ។ រហូត​មក​ទល់ពេល​នេះ គេ​សង្កេត​ឃើញ​ជំងឺ​គ្រុន​ចាញ់​កើន​ឡើង​​ អាស្រ័យ​ទៅ​លើ​កំណើន​​ព្យុះភ្លៀង​ត្រូពិក។ ប៉ុន្តែ​គ្រោះ​ទឹក​ជំនន់​នៅ​ប៉ាគីស្ថាន បាន​ធ្វើ​ឱ្យ​ជំងឺ​គ្រុនចាញ់​រីករាលដាល​ក្នុង​ទម្រង់​ធំ​បែប​ផ្សេង​ទៀត។ ជា​មួយ​នឹង​ចរន្ត​អន្តោប្រវេសន៍ និង​បំលាស់​ទី​គេ​ច​ពី​គ្រោះ​អាកាសធាតុ ជំងឺ​របេង​ក៏​កើន​ឡើង​ដែរ។

​លោក​ស្រី ហ្វ្រង់ស័រ វ៉ាន់នី អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ទំនាក់ទំនង​ការបរទេស​នៃ​មូលនិធិ​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា ៖

"​អ្វី​ដែល​ជាក់​ស្តែង​បំផុត គឺ​ការ​ប្តូរផ្លាស់​យន្តការ​នៃ​ការ​ចម្លង​ជំងឺ​គ្រុន​ចាញ់ និង​ទីតាំង​ភូមិសាស្ត្រនៃ​​ជំងឺ​គ្រុន​ចាញ់ ព្រោះ​សត្វ​មូស វា​អាច​កើត​ អាច​រស់​បាន​អាស្រ័យ​លើ​​​អាកាសធាតុ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មានលេច​ជំងឺ​គ្រុន​ចាញ់​ នៅ​​តំបន់ដែល​ពុំ​ធ្លាប់ និង​ដែល​ពុំ​មាន​ការ​ត្រៀម​លក្ខណៈ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់។

ផលប៉ះពាល់​ទីពីរ ជា​​ឥទ្ធិពល​​​ផ្ទាល់ដែរនោះ គឺ​កំណើន​នៃ​គ្រោះធម្មជាតិ​កំណាច​ផ្ទួនៗ​ មាន​ជាអាទិ៍​ទឹកជំនន់ រំខាន​ប្រព័ន្ធ​សុខភាព​ខ្លាំង​ណាស់។ ក្នុង​ករណី​មាន​ភាព​រាំងស្ងួត​ និងការ​ធ្វើ​បំលាស់​ទី​វិញ មនុស្ស​ងាយប្រឈម​​នឹងជំងឺ​ឆ្លង​ ពពួក​​ជំងឺ​របេង​។ ក្នុង​បរិបទ​នៃ​ការ​ខ្វះ​ស្បៀងអាហារ​ ទទួល​ទាន​មិន​គ្រប់គ្រាន់ ដោយហេតុ​តែ​អាកាសធាតុ​ប្រែប្រួល​មាន​​ភាព​រាំងស្ងួត​ខ្លាំង ផលវិបាក​របស់ពួកគេ​ទាំង​អស់​នោះ​ គឺ​មាន​សុខភាពធ្លាក់​​ទន់​ខ្សោយជា​ទូទៅ និង​ងាយប្រឈមនឹង​​ជំងឺ​ស៊ីដា របេង និង​ជំងឺ​គ្រុន​ចាញ់។​"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ