អានតួអត្ថបទ
ចិន-បរិស្ថាន

គម្រោង​ទំនប់​ទឹក​ដ៏​ចម្រូង​ចម្រាស​របស់​ចិន កំពុង​គំរាម​កំហែង​ពូជបក្សីបំលាស់ទី

ដោយ​ហេតុ​មាន​ភាព​រាំង​ស្ងួត​ខ្លាំងហួសហេតុ​នៅក្នុង​ប្រទេស​ចិន អាជ្ញាធរបាន​ផ្ទុះ​សន្ទុះ​ដល់​គម្រោង​សាង​សង់ទំនប់​ទឹក​ដ៏​ចម្រូង​ចម្រាស​លើ​បឹង​ដែល​ជា​ប្រភព​ទឹក​សាប​ដ៏​ធំ​ជាង​គេ​នៅក្នុង​ប្រទេស។ ប៉ុន្តែ អ្នក​ការពារ​បរិស្ថាន បាន​ព្រមាន​ថា សំណង់​ទំនប់​ទឹកលើ​បឹង​Poyang ប៉ូយ៉ាង អាច​នឹង​គំរាមកំហែង​ពូជ​​បក្សីហើរ​មក​​ពីតំបន់​ត្រជាក់ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​អេកូសាស្ត្រ​ផុយស្រួយ។

(www.photo-libre.fr)
(www.photo-libre.fr) oiseaux migrateurs
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈ​ពេល​៧០​ឆ្នាំ​មក​នេះ ចិន​បាន​សាងសង់​ទំនប់​លើ​ទំនាប​ទន្លេយ៉ង់សេ ចំនួន​ជាង​៥ម៉ឺន​ទំនប់។ ហើយ​​ក្នុង​រយៈ​ពេល​ដូចគ្នា​នេះ ​ទន្លេ​បាន​បាត់​បង់​អស់​ធារ​ទឹក​របស់ខ្លួន​អស់​យ៉ាង​ហោច​៧០%។ នេះ​បើ​តាម​ក្រសួង​បរិស្ថាន​ចិន។ ហេតុ​ដូច្នេះ​ហើយបាន​ជា​គម្រោង​សាងសង់​ទំនប់​ខ្លះ​ ជាពិសេស​ទំនប់​លើ​បឹង​ទឹកសាប​ដ៏​ធំជាង​បង្អស់​របស់​ចិន ប៉ូយ៉ាង ត្រូវ​ផ្អាក ក្រោយ​ពី​មាន​បណ្តឹង​របស់​អ្នក​ការពារ​បរិស្ថាន។

ប្រឈម​នឹង​ភាព​រាំង​ស្ងួតឆ្នាំ​២០២២​ កាន់​តែ​ញឹកញយ​ និង​ដ៏​ធ្ងន់ធ្ងរ​ មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​៧ទសវត្សរ៍ ព្រោះ​តែ​​ការ​ប្រែប្រួល​អាកាសធាតុ អាជ្ញាធរ​មូល​ដ្ឋាន​បាន​គាស់​គម្រោង​សាង​សង់ទំនប់​ឆ្នាំ​២០១៦​ឡើង​វិញ ដើម្បី​ស្តារ​ទំហំ​បឹង​ ទប់​ទឹក​សម្រាប់​ជា​ប្រយោជន៍​កសិកម្មនិង​ចរាចរណ៍​ផ្លូវ​ទឹក។

​ប៉ុន្តែ​សម្រាប់​អ្នកការពារ​បរិស្ថាន ​ប្រសិន​បើ​គម្រោង​សាង​សង់​ទំនប់​ប្រវែង​​ជាង​បីពាន់​ម៉ែត្រ លេច​ចេញ​ជា​រូបរាង​មែន នោះប៉ូយ៉ាង នឹង​ក្លាយ​បឹង​បិទជិត និង​គំរាមកំហែង​សត្វ​បក្សី​ជិត​ផុត​ពូជ​យ៉ាង​ខ្លាំង។

ការ​​សិក្សា​អំពីផល​ប៉ះពាល់​ដល់​បរិស្ថានកាលពី​ខែ​ឧសភា ដែល​អ្នក​ជំនាញ​មាន​ពេល​តែ​ពីរ​សប្តាហ៍​សម្រាប់​ត្រួត​ពិនិត្យ​ឯកសារ​កម្រាស​១២០០​ទំព័រ និង​ប្តឹង​តវា បាន​បង្ហាញ​ថា ទំនប់​នេះ​មិន​ត្រឹម​តែ​រំខាន​ដល់​ចរន្ត​ទឹកហូរ​ជា​ធម្មជាតិ​របស់​​ទន្លេយ៉ងសេទេ តែ​ថែម​ទាំង​ប៉ះពាល់​ដល់​ជីវិត​សត្វ​បក្សី​ជា​ច្រើន ជាពិសេស​ការ​គំរាមកំហែង​ដល់​ពពួកបក្សី​ជិត​ផុត​ពូជ​ មាន​ជាអាទិ៍ សត្វក្រៀល ព្រមទាំង​សត្វស្រដៀង​ផ្សោត​​​រស់​ក្នុង​ទឹក​ទន្លេ​យង់សេ ក្នុង​ចំនួន​​តែ​ប្រមាណ​១ពាន់​ក្បាល ដែល​តែង​តែ​មក​រក​ជម្រក​នៅ​បឹង​នេះ នៅ​រដូវ​រងារ។

សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ មិត្តសម្លាញ់​ធម្មជាតិ​ ចិន​ បើ​គ្មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ ច្បាស់​លាស់ បញ្ជាក់​ថា​គ្មាន​​​ហានិភ័យ​បរិស្ថាន​ទេ គេមិនត្រូវ​បន្ត​គម្រោង​សាង​សង់​ទំនប់ឡើយ។ គ្មាន​ចម្លើយ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​បរិស្ថាន​ចិន ​​ជុំ​វិញ​សំណុំ​រឿង​សាងសង់​ទំនប់​នេះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ