អានតួអត្ថបទ
ភូមា-បង់ក្លាដែស

ទស្សនកិច្ចដ៏កម្ររបស់គណៈប្រតិភូភូមានៅបង់ក្លាដែសដើម្បីជួបជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

នៅ​ថ្ងៃ​ពុធ ទី១៥ មីនា គណៈប្រតិភូ​ភូមា​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​បង់ក្លាដែស។ វត្តមាន​ដ៏​កម្រ និង​លើកទី១ របស់​ក្រុម​មន្រ្តីរដ្ឋាភិបាល​ភូមា​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុង​ទឹកដី​បង់ក្លាដែល​ត្រូវ​បាន​រដ្ឋអំណាច​បង់ក្លាដែស​មើល​ឃើញ​ថា មាន​គោលដៅ​ព្យាយាម​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​ផែនការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពួក​រ៉ូហ៊ីងយ៉ា​ទៅ​ភូមា​វិញ។

នៅ​ថ្ងៃ​ពុធ ទី១៥ មីនា គណៈប្រតិភូ​ភូមា​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​បង់ក្លាដែស។
នៅ​ថ្ងៃ​ពុធ ទី១៥ មីនា គណៈប្រតិភូ​ភូមា​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​បង់ក្លាដែស។ AFP - CHAIDEER MAHYUDDIN
ផ្សាយពាណិជ្ជកម្ម

គណៈប្រតិភូ​ភូមា​មាន​គ្នា​សរុប​ចំនួន ១៧ នាក់​ដឹកនាំ​ដោយ​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​ក្រសួងអន្តោប្រវេសន៍​ភូមា នេះ​បើ​តាម​ស្នងការរង​ជនភៀសខ្លួន​បង់ក្លាដែស​លោក​ស្ហាមស៊ូដ ឌូហ្សា។ ចំណែក​មិត្ត​រួម​ការងារ​ម្នាក់​របស់​លោក​ស្ហាមស៊ូដ ឌូហ្សា​បាន​បញ្ជាក់​ថា គណៈប្រតិភូ​ភូមា​បាន​ជួប​សំណេះសំណាល​ជាមួយ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ជាង ៧០០នាក់​ដើម្បី​វាយតម្លៃ​ពី​ភាព​សមហេតុផល​នៃ​ការ​វិលត្រឡប់​របស់​ពួក​គេ​ទៅ​ភូមា​វិញ។ អ្នកទទួលខុសត្រូវជាន់ខ្ពស់​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​នៅ​ក្រសួង​ការបរទេស​បង់ក្លាដែស​បាន​ថ្លែង​ថា នេះ​ជា​លើកទី១ តាំង​ពី​ឆ្នាំ ២០១៧​ដែល​មាន​គណៈប្រតិភូ​ភូមា​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​សន្ទនា​ជាមួយ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

អ្នកទទួលខុសត្រូវជាន់ខ្ពស់​​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​ដដែល​សង្ឃឹម​ថា ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ជនភៀខ្លួន​រ៉ូហ៊ីងយ៉ា​អាច​ធ្វើ​ឡើង​នៅ​មុន​រដូវ​មូសសុង​ឈាន​មក​ដល់ និង​ថា គ្មាន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ណា​ម្នាក់​នឹង​ត្រូវ​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ភូមា​វិញ​ដោយ​បង្ខំ​នោះ​ទេ។ រីឯ​នៅ​ភូមា អ្នក​នាំ​ពាក្យ​របស់​របបសឹក​បាន​ត្រឹម​បញ្ជាក់​ពី​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ភូមា។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០១៧ មាន​ប្រជាជន​រ៉ូហ៊ីងយ៉ា​ជិត ៧០ម៉ឺននាក់​បាន​រត់ចេញ​ពី​រដ្ឋរ៉ាឃីន​ទៅ​កាន់​បង់ក្លាដែស​ដើម្បី​គេច​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​របស់​កងទ័ព​ភូមា។ ក្នុង​ឆ្នាំ ២០១៧ ដដែល ភូមា និង​បង់ក្លាដែស​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​នាំ​ប្រជាជន​រ៉ូហ៊ីងយ៉ា​ទៅ​ភូមា​វិញ។

តែ​ការ​អនុវត្តន៍​ជាក់ស្តែង​ហាក់​មិន​ចម្រើន​ទៅ​មុខ និង​បាន​បន្ត​ទុក​ឲ្យ​ពួក​រ៉ូហ៊ីងយ៉ា​រស់​តាម​វាសនា​របស់​ខ្លួន​នៅ​ក្នុង​ជំរំ​ជាមួយ​នឹង​ជំនួយ​ស្បៀងអាហារ​ដ៏​តិចតួច។ ចិន​ដែល​កំពុង​ដើរ​តួ​ជា​អាជ្ញាកណ្តាល​រវាង​ភូមា និង​បង់ក្លាដែស​នៅ​ក្នុង​រឿង​នេះ​បាន​ធានា​ក្នុង​ថ្ងៃ​អង្គារ ទី១៤ មីនា​ថា មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ុហ៊ីងយ៉ា​ទៅ​ភូមា​នឹង​ចាប់​ផ្តើម​ឆាប់ៗ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ