អានតួអត្ថបទ
ចិន-ប៉ាគីស្ថាន

ចិននិង​ប៉ាគីស្ថានប្រារព្ធ​ខួប​១០ឆ្នាំផែនការ​សេដ្ឋកិច្ចក្រោមស្នូរភេរវកម្ម

ឧបនាយករដ្ឋមន្ត្រី​ចិន​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក ហេ លីហ្វេង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ប៉ាគីស្ថាន នៅល្ងាច​ថ្ងៃអាទិត្យទី ៣០ កក្កដា ២០២៣ ដើម្បី​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ផែនការ​សេដ្ឋកិច្ច​មហាសាលរវាង​​ចិន-ប៉ាគីស្ថាន។ ផែនការ​សេដ្ឋកិច្ច​នេះ​​ជា​គ្រឹះដ៏​ចម្បង​​នៃ​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន។ 

ភេរវកម្ម​ថ្ងៃទី ៣០ កក្កដា​២០២៣
ភេរវកម្ម​ថ្ងៃទី ៣០ កក្កដា​២០២៣ © Rescue 1122 Head Quarters / AP
ផ្សាយពាណិជ្ជកម្ម

ផែនការសេដ្ឋកិច្ច​ដ៏​មហាសាលចិនប៉ាគីស្ថានដែល​​បង្កើតឡើងនៅឆ្នាំ​២០០៣បានអនុញ្ញាតឱ្យប្រទេសទាំងពីរទម្លាយថវិកាតម្លៃរាប់​សិបពាន់​លានដុល្លារអាមេរិកក្នុងវិស័យដឹកជញ្ជូនថាមពលនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ​ទៀតប៉ុន្តែគម្រោងនេះត្រូវជួបការលំបាកច្រើនដោយប៉ាគីស្ថានមិនអាចគោរពកាតព្វកិច្ចហិរញ្ញវត្ថុ និង​ការ​គំរាមកំហែង​ប្រឆាំង​នឹង​ចិន។ 

បើតាមអ្នកវិភាគជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យអ៊ីស្លាម៉ាបាដលោកAzeem Khalid ១០ឆ្នាំ​​ក្រោយការបង្កើតគម្រោងបើ​ទោះ​បី​ជា​ប៉ាគីស្ថានប្រឹងហើយសម្រេចការងារបានច្រើនគួរឱ្យកត់​សម្គាល់​ក៏​ដោយក៏​បំណង​​ចង់​​តភ្ជាប់​ចិនទៅសមុទ្ទអារ៉ាប៊ីសាអូឌីតតាមប៉ាគីស្ថានហាក់​នៅឆ្ងាយពីកម្មវត្ថុណាស  

ប៉ុន្មានឆ្នាំចុងក្រោយមកនេះប៉េកាំងជាដៃគូបរទេសជាទីទុកចិត្តបំផុតសម្រាប់​ប៉ាគីស្ថានដោយបានផ្តល់​ជំនួយហិរញ្ញវត្ថុតាមសេចក្តីត្រូវការរបស់​ប្រទេសនេះ​។ជាក់ស្តែងចិនទើបបានព្រមកាលពីដើមសប្តាហ៍​ផ្ត់​​កម្ចី២៤០០លាន​ដុល្លារសម្រាប់​រយៈពេលពីរឆ្នាំដល់​ប៉ាគីស្ថានស្តារប្រទេសឡើងវិញបើតាមអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ៣០%​នៃបំណុលដែលប៉ាគីស្ថានខ្ចីពីបរទេសគឺលុយរបស់​ចិននិងធនាគារពាណិជ្ជកម្មចិន 

ចិនចង់​បើកច្រកសេដ្ឋកិច្ចទៅរកមហាសមុទ្ទឥណ្ឌាប៉ុន្តែសន្តិសុខរបស់​ក្រុមការងារ​នៅ​ប៉ាគីស្ថាន​ជា​កង្វល់​ធំណាស់។ ក្រុមអ្នកផ្តាច់​ខ្លួននិយមនៅប៉ាគីស្ថានបានប្រកាសបើកការវាយប្រហារភេរវកម្មជាច្រើនដងប្រឆាំងនឹងគម្រោងសេដ្ឋកិច្ចចិនប៉ាគីស្ថាននិងភ្នាក់ងារសន្តិសុខប៉ាគីស្ថានបំរើឱ្យផលប្រយោជន៍​ចិននៅ​​ថ្ងៃអាទិត្យចំថ្ងៃមកដល់​របស់​លោកឧបនាយករដ្ឋមន្ត្រីចិនភេរវកម្មអត្តឃាតបានផ្តាច់​ជីវិតមនុស្សអស់​យ៉ាងហោច​៤៧នាក់។កាលពីខែមេសា​២០២១មនុស្ស​៥នាក់​បានស្លាប់​ក្នុងភេរវកម្មរបស់​ពួកតាលីបង់​ប៉ាគីស្ថានក្នុងសណ្ឋាគារដែលកំពុងទទួលឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងគេតាQuettaពីរ​បី​ខែ​បន្ទាប់​មក​ទៀត ជនជាតិ​ចិន​៩នាក់បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​រថយន្តក្រុង​ដឹក​បុគ្គលិក​ធារាសាស្ត្រ។​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ