អានតួអត្ថបទ
ចិន-ហិរញ្ញវត្ថុ

ចិនបើក​អង្កេត​ក្រុមហ៊ុន​ហិរញ្ញវត្ថុឯកជន​ដ៏​ធំ​មួយ​ដែលក្ស័យធន​លង់ក្នុង​បំណុល​វណ្ឌក

ប៉ូលិសប៉េកាំង​​បាន​ប្រកាសនៅល្ងាច​ថ្ងៃសៅរ៍​ទី ២៥​វិច្ឆិកា​​បើក​អង្កេត​​លើ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ឯកជន​ដ៏​ធំ​បំផុត​មួយ​ឈ្មោះ​Zhongzhi ដែល​ធ្លាក់​ក្នុង​បំណុល​និ​ងប្រកាស​ក្ស័យធន​។ ការ​ដួល​រលំ​នៃក្រុមហ៊ុននេះ​​អាច​ជា​ហានិភ័យ​ឆ្លង​រាល​ដាលដល់ប្រព័ន្ធ​ហិរញ្ញវត្ថុ​ចិន​ទាំង​មូល​។

ចិនបើក​អង្កេត​ក្រុមហ៊ុន​ហិរញ្ញវត្ថុឯកជន​ដ៏​ធំ​មួយ​ដែលក្ស័យធន​លង់ក្នុង​បំណុល​វន្តក
ចិនបើក​អង្កេត​ក្រុមហ៊ុន​ហិរញ្ញវត្ថុឯកជន​ដ៏​ធំ​មួយ​ដែលក្ស័យធន​លង់ក្នុង​បំណុល​វន្តក © 网络
ផ្សាយពាណិជ្ជកម្ម

សាធារណជន​ទូទៅ​មិន​សូវ​ស្គាល់​ទេ​ ប៉ុន្តែ​Zhongzhi​ ជា​សម្ព័ន្ធ​ក្រុមហ៊ុនហិរញ្ញវត្ថុ​ដ៏ធំ មាន​បណ្តាញ​រណប​ជា​ច្រើន​ និង​ជា​តួអង្គ​ដ៏​សំខាន់ជាងគេ​​បំផុត​មួយ​របស់​ទីផ្សារ​ហិរញ្ញវត្ថុ។ ​ ​ធនាគារ​ពាណិជ្ជNomura ប៉ាន់​ស្មាន​ថា​ក្រុមហ៊ុន​Zhongzhiគ្រប់គ្រង​ម្នាក់ឯង​ភាគហ៊ុន​ចំនួន​ដល់​ទៅ​ជាង​១២៨ពាន់​លាន​អឺរ៉ូ។ ក្រុមហ៊ុន​ធំៗ ព្រមទាំង​អ្នក​មាន​ៗ​ច្រើន​ណាស់​មក​យក​លុយ​មក​ផ្ញើ​នឹង​ក្រុមហិរញ្ញវត្ថុ​មួយ​នេះ។ កន្លង​មក​និង​អស់​រយៈ​ពេល​ច្រើន​មក​នេះ​ ក្រុមហ៊ុន​សំណង់​ អលចនវត្ថុ​ សហគ្រាសធំនានាតែង​តែ​ទៅ​ស្វែង​រកហិរញ្ញវត្ថុពី​​ក្រុមហ៊ុន​ ​ដូច​យ៉ាង​Zhongzhi សម្រាប់​វិនិយោគ​គម្រោង​របស់​ខ្លួន។

ប៉ុន្តែ​ដោយ​ហេតុ​​វិបត្តិ​អចលនទ្រព្យ​និង​ការ​វិបត្តិ​សេដ្ឋកិច្ច​ដើរ​បន្ថយល្បឿន ​​សម្ព័ន្ធក្រុមហ៊ុនZhongzhiលែង​អាច​មាន​សមត្ថភាព​សង​ប្រាក់​ដល់​អតិថិជន​ម្ចាស់​ទ្រព្យ​វិញ ហើយ​ធ្លាក់​ក្នុង​វិបត្តិ​ជាប់​បំណុល​និង​ប្រកាស​ក្ស័យ​ធន​នៅ​ថ្ងៃពុធ​ទី​២២​វិច្ឆិកា២០២៣។ ក្រុមហ៊ុន​ត្រូវ​ជាប់​បំណុល​ប្រមាណ​ជិត​៦០ពាន់​លាន​។ នេះ​បើ​តាម​លិខិត​ជូន​ដំណឹង​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក។

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ ប៉ូលិស​ក្រុង​ប៉េកាំង​បាន​សម្រេច​បើក​អង្កេត​ វែក​រក​បទ​ល្មើស​របស់​ក្រុមហ៊ុន​ដោយ​មិន​បញ្ជាក់​ថា​ជា​ប្រភេទ​បទ​ល្មើស​អ្វីឡើយ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​ អាជ្ញាធរ​ប៉េកាំង​បានចេញ​​វិធានការ​ចាប់​បង្ខំ​លើ​ជន​សង្ស័យ​ជា​ច្រើន​នាក់​ ប៉ុន្តែមិន​បាន​លម្អិត​អំពី​ចំនួនមនុស្សពាក់ព័ន្ធ​​ ​និង​មូលហេតុ​នៃ​ចំណាត់​ការ​ទេ។ កាលពី​ខែ​កញ្ញា​កន្លង​ទៅ អាជ្ញាធរ​ចិន​​បាន​ប្រើ​ពាក្យ​ដូច​គ្នា​នេះ​ដើម្បី​បញ្ជាក់​អំពី​វិធានការ​ប្រឆាំង​នឹង​ថៅកែក្រុមហ៊ុន​យក្ស​ផ្នែក​អលចនទ្រព្យ​Evergrande ដែល​ជាប់​បំណុល​ដ៏សម្បើម​ ឱ្យ​ជាប់​ឃុំ​ឃាំង​ក្នុង​គេហដ្ឋាន។

ការ​ដួល​រំលំ​ក្រុមហ៊ុន​Zhongzhi តែ​ពីរ​ឆ្នាំ​ក្រោយ​ ក្រុមហ៊ុន​Evergrandeបាន​និង​កំពុង​បំផុស​ឱ្យមានការព្រួយ​បារម្ភ​ ​យ៉ាង​ខ្លាំង​អំពី​ហានិភ័យ​ឆ្លង​រាល​ដាល បង្ក​ជា​ផលវិបាក​មិន​អាច​កំណត់​បាន​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ចិន​ទាំង​មូល ព្រោះ​ថា​វិបត្តិ​របស់​ក្រុមហ៊ុន​​ ​Evergrande មិន​ទាន់​អស់​ចំហាយ និង​នៅ​បន្ត​ញាំញី​វិស័យ​អចលនវត្ថុ​​និង​សេដ្ឋកិច្ច​ប្រទេស​នៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ