អានតួអត្ថបទ
ទឹកជំនន់នៅរុស្ស៊ីនិងកាហ្សាក់ស្ថាន

ទឹកជំនន់ធំ ដោយសារបាក់ទំនប់៖ រុស្ស៊ី និងកាហ្សាក់ស្ថាន ប្រកាសអាសន្ន

ទឹកជំនន់ទ្រង់ទ្រាយធំ ដែលបង្កឡើងដោយការជន់លិចនៃទន្លេ អ៊ូរ៉ាល់ បណ្តាលឲ្យមានការជម្លៀសប្រជាជនរាប់ពាន់នាក់ នៅភូមិ ភាគកណ្តាល និងខាងត្បូងប្រទេសរុស្ស៊ី និងនៅប្រទេសកាហ្សក់ស្ថានជិតខាង។ នៅរុស្ស៊ី អាជ្ញាធរបានប្រកាសស្ថានការណ៍អាសន្ន ទូទាំងសហព័ន្ធ បន្ទាប់ពី ទឹកឡើងជន់ជោរលិចច្រាំងទន្លេ នៅតំបន់ Orenbourg ដោយសារការបាក់ទំនប់ នៅក្រុង Orsk ក្នុងតំបន់ដដែលនេះ។ គ្រោះទឹកជំនន់នៅរុស្ស៊ីពេលនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់ជោគជាំ បូកផ្សំនឹងអាកាសធាតុក្តៅ ដែលជាដើមហេតុធ្វើឲ្យទឹកកករលាយលឿនហូរធ្លាក់យ៉ាងគំហុកពីលើភ្នំចាក់ចូលទៅក្នុងទន្លេ និងស្ទឹង។

ទឹកជំនន់ធំ ដោយសារបាក់ទំនប់៖ រុស្ស៊ី និងកាហ្សាក់ស្ថាន ប្រកាសអាសន្ន
ទឹកជំនន់ធំ ដោយសារបាក់ទំនប់៖ រុស្ស៊ី និងកាហ្សាក់ស្ថាន ប្រកាសអាសន្ន AP
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ