អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីថាការចរចារកដំណោះស្រាយនឹងគ្មានន័យអ្វីទាំងអស់បើគ្មានរុស្ស៊ីចូលរួម

ថ្ងៃព្រហស្បតិ៍ទី ១១ មេសា រុស្ស៊ីបានថ្លែងឲ្យដឹងថា កិច្ចប្រជុំចរចាក្នុងបុព្វហេតុអ៊ុយក្រែន ដែលប្រទេសស្វីសជាម្ចាស់ផ្ទះ គ្រោងរៀបចំឡើង នៅថ្ងៃទី ១៦ និង ១៧ មិថុនា ខាងមុខនេះ នឹងគ្មានន័យខ្លឹមសារអ្វីទាំងអស់ ប្រសិនបើគ្មានវត្តមានប្រទេសរុស្ស៊ីចូលរួម។  លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាននិយាយចំអក ចំពោះការរៀបចំសន្និសីទនេះថា គឺជារឿងកំប្លែង និង គួរសោកស្តាយ ក្នុងពេលតែមួយ។ សហរដ្ឋអាមេរិកវិញ បានទម្លាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនពុំទាន់បានសម្រេចចិត្ត ចូលរួមក្នុងកិច្ចប្រជុំ ដែលនឹងមានប្រទេសចូលរួមជាង ១០០ ប្រទេស ឬ យ៉ាងណានោះទេ។

សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីថា ការចរចារកដំណោះស្រាយ នឹងគ្មានន័យអ្វីទាំងអស់ បើគ្មានរុស្ស៊ីចូលរួម
សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីថា ការចរចារកដំណោះស្រាយ នឹងគ្មានន័យអ្វីទាំងអស់ បើគ្មានរុស្ស៊ីចូលរួម via REUTERS - Pool
ផ្សាយពាណិជ្ជកម្ម

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller ចាត់ទុក សំដីទិតៀនរបស់រុស្ស៊ី ចំពោះការរៀបចំកិច្ចចរចាខាងលើ គឺជាទង្វើដែលលីលា គ្មានហេតុផល។ លោកបន្តថា ដំណើរអះអាងរបស់រុស្ស៊ីដូច្នេះ បង្ហាញពីការមិនទុកចិត្តរបស់រុស្ស៊ី ចំពោះសមត្ថភាព រដ្ឋាភិបាលស្វីស ក្នុងការចាត់ចែង នយោបាយក្រៅប្រទេសរបស់ខ្លួន។

រីឯ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានពោលថា គ្រប់យន្តការនានា ដើម្បីអ៊ុយក្រែន ដែលពុំអើពើចំពោះគោលជំហររបស់រម៉ូស្គូ គឺសុទ្ធសឹងជាទង្វើ ដែលពុំឆ្លុះបញ្ចាំងពី ស្ថានការណ៍ជាក់ស្តែង និង គ្មានទស្សនវិស័យ។ លោកស្រីបន្តទៀតថា រុស្ស៊ី លែងមានជំនឿទុកចិត្តលើប្រទេសស្វីស ដែលតែងការពារប្រយោជន៍អ៊ុយក្រែន គាំទ្ររបបក្រុងកៀវ ហើយដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដោយឆូតប្រទេសរុស្ស៊ីចេញពី ប្រព័ន្ធសន្តិសុខអឺរ៉ុប។

ក្នុងស្ថានភាពបែបនេះ ស្វីសមិនអាចជាប្រទេសអព្យាក្រឹត ពោលគឺ មិនអាចដើរតួជា អន្តរការី បានទេ បើតាមការយល់ឃើញរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ