អានតួអត្ថបទ

សហភាពអឺរ៉ុប​បើកព្រំដែន​សម្រាប់ប្រទេស​១៥ ប៉ុន្តែ នៅបិទ​មិនទទួល​ប្រជាជន​​អាមេរិក

ចាប់ពីថ្ងៃ​ពុធទី​១​កក្កដា សហភាពអឺរ៉ុប​ចាប់បើក​ព្រំដែន​របស់ខ្លួនឡើងវិញ បន្ទាប់​ពី​បាន​បិទទាំងស្រុង ជាង​៣ខែ ដោយសារ​ជំងឺរាតត្បាត​កូវីដ។ នៅក្នុង​ដំណាក់កាល បើក​ជំហានដំបូង សហភាពអឺរ៉ុប នឹង​បើក​ព្រំដែន​តែ​ជាមួយ ប្រទេស​ចំនួន​១៥ប៉ុណ្ណោះ ដែលនៅក្នុង​នោះ គ្មាន​ទេ​សហរដ្ឋអាមេរិក និងឬ​រុស្ស៊ី។

European Commissioner for Home Affairs Ylva Johansson listens to a question during a video press conference at EU headquarters in Brussels, Thursday, June 11, 2020. The EU on Thursday announced plans to ease a ban on non-essential travel to the continent with foreign students, non-EU nationals who normally live in Europe and certain highly skilled workers likely to be exempt from the coronavirus restrictions from July 1. (Olivier Hoslet, Pool Photo via AP)
European Commissioner for Home Affairs Ylva Johansson listens to a question during a video press conference at EU headquarters in Brussels, Thursday, June 11, 2020. The EU on Thursday announced plans to ease a ban on non-essential travel to the continent with foreign students, non-EU nationals who normally live in Europe and certain highly skilled workers likely to be exempt from the coronavirus restrictions from July 1. (Olivier Hoslet, Pool Photo via AP) AP - Olivier Hoslet
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការបើកជំហាន​ដំបូង សហភាពអឺរ៉ុប​ស្វាគម​ប្រជាជន​របស់​ប្រទេស​ចំនួន​១៥ ដែល​មាន​ដូចជា អូស្ត្រាលី កាណាដា អាល់ហ្សេរី ហ្សកហ្សី ជប៉ុន ម៉ុងតេណេហ្រ្កូ ម៉ារ៉ុក នូវែលសេឡង់ រវ៉ាន់ដា ស៊ែប៊ី កូរ៉េខាងត្បូង ថៃ ទុយនីស៊ី និង​អ៊ុយរ៉ាហ្កាយ។ ប្រទេស​ចិន មានជាប់​ក្នុង​បញ្ជីឈ្មោះ​ដែល​សហភាព​អឺរ៉ុប បើកព្រំដែន​ជាមួយដែរ ប៉ុន្តែ មានភ្ជាប់​ជាមួយ​លក្ខខណ្ឌ។ សម្រាប់​ភាគីអឺរ៉ុប សហភាពអឺរ៉ុប​នឹង​បើកទូលាយព្រំដែន សម្រាប់​ប្រជាជន​ចិន ប្រសិន​បើ ទីក្រុង​ប៉េកាំង លែងរឹតត្បិត​ច្រកព្រំដែន សម្រាប់​ប្រជាជន​អឺរ៉ុប តទៅទៀត។

មុន​នឹង​សម្រេច​​បើកព្រំដែន​ចាប់ពីថ្ងៃ​ទី​១​កក្កដា នេះ បណ្តាប្រទេស​សមាជិក​សហភាពអឺរ៉ុប​បាន​ពិភាក្សាគ្នា​ដ៏ស្វិតស្វាញ និង​បាន​ដាក់លក្ខខណ្ឌ​ជាច្រើន ជាពិសេស​លើរឿង អត្រា​អ្នកឆ្លងថ្មី​នៃជំងឺកូវីដ​១៩។ មានន័យថា ប្រទេស​ដែល​អាច​ស្ថិតក្នុង​បញ្ជី​បើកព្រំដែន​របស់​សហភាពអឺរ៉ុប គឺ​ត្រូវ​មាន​អត្រាអ្នកឆ្លងថ្មី ឲ្យ​នៅ​ក្រោម ១៦ សម្រាប់​ប្រជាជន​១ម៉ឺននាក់ នៅក្នុង​រយៈពេល ២សប្តាហ៍ចុងក្រោយ​នេះ។

សហរដ្ឋអាមេរិក ដែលរងគ្រោះខ្លាំងជាងគេ ដោយសារ​ជំងឺកូវីដ មាន​អត្រាអ្នកឆ្លងថ្មី ដល់ ១៩ សម្រាប់​ប្រជាជន​១ម៉ឺននាក់។ ប្រការនេះធ្វើឲ្យ​សហភាពអឺរ៉ុប ផាត់​ចោល ប្រជាជន​អាមេរិកាំង​ មិន​ឲ្យ​ចូល​ទឹកដី អឺរ៉ុប។

សម្រាប់​អង្គការ​សុខភាពពិភពលោក ការបើកព្រំដែន​អឺរ៉ុប​ជាសញ្ញាវិជ្ជមាន​មួយ ប៉ុន្តែ គេ​មិនត្រូវ​គិតថា ជំងឺរាតត្បាត​កូវីដ កំពុង​ចុះថយ​នោះទេ។ ផ្ទុយទៅវិញ ជំងឺកូវីដ កំពុង​តែ​កើនឡើង​លឿន ជាពិសេស​នៅសហរដ្ឋអាមេរិក និង​នៅ​តំបន់​អាមេរិកឡាទីន។

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​អាមេរិកាំង​ខាង​ផ្នែក សុខភាព ដែល​មាន​ផងដែរ វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​សុខភាព​របស់​លោកដូណាល់ ត្រាំ បាន​និយាយ​ប្រាប់ ​ព្រឹទ្ធសភាអាមេរិក ថា គេ​លែង​អាច​គ្រប់គ្រង​ទាំងស្រុង ជំងឺរាតត្បាត​កូវីដ នៅអាមេរិក។ ទីប្រឹក្សា​សុខភាព​របស់​ប្រធានាធិបតី អះអាងថា បើសិន​គេ​នៅតែ​មិន​ផ្លាស់ប្តូរ​ឥរិយាបថ នោះ លោក​នឹង​មិន​ភ្ញាក់ផ្អើល​ទេ បើសិន ចំនួន​អ្នកឆ្លងថ្មី អាច​កើនដល់​១សែននាក់ ក្នុង​មួយថ្ងៃ (សព្វថ្ងៃ​មាន​៤សែននាក់ ក្នុង​មួយថ្ងៃ)។ នៅថ្ងៃ​អង្គារ ក្នុង​រយៈពេល ២៤ម៉ោង ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ នៅទឹកដី​អាមេរិក​បាន​កើនដល់ ១១៩៩នាក់ ដែលធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​កើនឡើង​សរុប​ដល់ ជាង ១សែន ២ម៉ឺននាក់។

អាមេរិក​នាំមុខ ក្នុង​ពិភពលោក ​ខាង​មាន​ចំនួន​មនុស្ស​ឆ្លង និង​ស្លាប់​ដោយសារ​កូវីដ (មនុស្ស​ឆ្លងកូវីដ ២ ៥៨៧​១៥៤)។ អាជ្ញាធរ​សុខភាព​អាមេរិកាំង ដែល​បារម្ភ​ពីការផ្ទុះខ្លាំង​នៃ​ករណី​ឆ្លងថ្មី នៅអាមេរិក បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិកាំង ជាពិសេស​យុវជន​ឲ្យ​ពាក់ម៉ាស គោរព គម្លាតសង្គម​ឲ្យ​បាន​តឹងរ៉ឹង​បំផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ