អានតួអត្ថបទ
បារាំង-កូវីដ១៩

លោកអូលីវីយេ ប៊ូស្ហូ៖គេមិនទាន់អាចសន្និដ្ឋានពីកំណើនករណីឆ្លងកូវីដ១៩នៅអង់គ្លេសដោយការបំផ្លែងខ្លួនរបស់វីរុសទេ

វត្តមាន​កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​វីរុស​កូវីដ១៩ នៅ​ក្នុង​ប្រទេស​អង់គ្លេស​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅ​គគុក។ នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​ប្រកាស​បិទ​ទីក្រុង​ឡុងដ៏ និង​តំបន់​ប៉ែកអាគ្នេយ៍​ពី​ថ្ងៃ​អាទិត្យ ទី២០ ធ្នូ​រហូត​ដំណាច់ឆ្នាំ ២០២០ នេះ។ ប្រទេស​អឺរ៉ុប​ខ្លះ ដូច​ជា​ហូឡង់ បែលហ្ស៊ិក និង​អ៊ីតាលី​បាន​ផ្អាក​ជើងហោះហើរ​ជាមួយ​អង់គ្លេស។ រីឯ​ប្រទេស​អឺរ៉ុប​ខ្លះ​ទៀត ដូច​យ៉ាង​បារាំង និង​អាល្លឺម៉ង់​ចង់​ឲ្យ​មាន​វិធានការ​រួម​ក្នុង​កម្រិត​សហភាពអឺរ៉ុប។ ចំណែក​អង្គការ​សុខភាពពិភពលោក​បាន​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប​ពង្រឹង​ការ​ត្រួតពិនិត្យ​ទប់ស្កាត់​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​កោសិកា​ថ្មីដែល​កើត​ចេញ​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩។ ដោយឡែក លោក​អូលីវីយេ ប៊ូស្ហូ ប្រធាន​ការិយាល័​ជំងឺឆ្លង​ក្នុង​មន្ទីរពេទ្យ​បារាំង​មួយ​បាន​អះអាង​ថា វា​ដូច​ជា​រហ័ស​ពេល​ដែល​គេ​ហ៊ាន​សន្និដ្ឋាន​ថា កោសិកា​ថ្មី​កើត​ពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ១៩ ជា​ប្រភព​កំណើន​ករណី​ឆ្លង​វីរុស​កូវីដ១៩ នៅ​អង់គ្លេស។

វត្តមានកោសិកាថ្មីដែលកើតចេញពីការបំផ្លែងខ្លួនរបស់វីរុសកូវីដ១៩ នៅក្នុងប្រទេសអង់គ្លេសកំពុងបន្តជាបច្ចុប្បន្នភាពយ៉ាងក្តៅគគុក។
វត្តមានកោសិកាថ្មីដែលកើតចេញពីការបំផ្លែងខ្លួនរបស់វីរុសកូវីដ១៩ នៅក្នុងប្រទេសអង់គ្លេសកំពុងបន្តជាបច្ចុប្បន្នភាពយ៉ាងក្តៅគគុក។ © Institut Pasteur - Coronavirus, agent du SRAS (syndrome respiratoire aigu sévère)
ផ្សាយពាណិជ្ជកម្ម

 « សម្មតិកម្ម​នៃ​ការ​បំផ្លែងខ្លួន​របស់​វីរុស​ជា​រឿង​ដែល​គេ​មិន​អាច​ទាត់​ចោល​បាន​ទេ។ ព្រោះ​ចូរ​កុំ​ភ្លេច​ថា​គ្រប់​ពេល​ទាំង​អស់ វីរុស​បាន​បង្កាត់​ពូជ​ឡើង​វិញ​ដោយ​ខ្លួន​វា ហើយ​គេ​ថែម​ទាំង​បាន​ដឹង​ទៀត​ថា ជា​ការ​បង្កាត់​ពូជ​ឡើង​វិញ​ដោយ​ខ្លួន​វា​ជា​អចិន្ត្រៃយ៍។ គេ​អាច​និយាយ​បាន​ថា ការ​បំផ្លែងខ្លួន​របស់​វីរុស​ជា​ការ​ថតចម្លង​របស់​វីរុស​ខ្លួន​ឯង។ តែ​មាន​ការ​កត់សម្គាល់​ឃើញ​ថា ការ​បំផ្លែងខ្លួន​របស់​វីរុស​អាច​បង្ក​ឲ្យ​មាន​ផលវិបាកផង និង​គ្មាន​ផលវិបាកផង។

វា​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​សន្និដ្ឋាន​ថា កោសិកា​ថ្មី​នៃ​ការ​បំផ្លែងខ្លួន​របស់​វីរុស​កូវីដ១៩ ជា​ប្រភព​នៃ​កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​អង់គ្លេស។ ព្រោះ​គេ​ពិបាក​នឹង​ភ្ជាប់​ការ​ផ្លាស់ប្តូរ​ភិនភាគ​របស់​វីរុស​ទៅ​នឹង​ការ​បំផ្លែងខ្លួន​ណា​មួយ​របស់​វីរុស។ ចូរ​កុំ​ភ្លេច​ថា យើង​កំពុង​ស្ថិត​ក្នុង​រដូវ​រងារ ហើយ​រដូវ​រងារ​ជា​ពេលវេលា​មាន​អំណោយផល​ល្អ​ណាស់​សម្រាប់​ការ​ឆ្លង​វីរុស។

មួយ​វិញ​ទៀត ស្ថានភាព​ចុង​ឆ្នាំ​ដែល​ចំ​ពេល​បុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំ​ថ្មី​ជា​រយៈពេល​នៃ​ការ​ទាក់ទង​គ្នា​ក្នុង​សង្គម ជួបជុំ​ក្រុម​គ្រួសារ និងមិត្តភក្តិ។ នេះ​ក៏​ជា​ហេតុផល​មួយ​ទៀត​ដែល​បញ្ជាក់​ពី​កំណើន​ឆ្លង​ជំងឺ​កូវីដ១៩ គួរ​ឲ្យ​កត់សម្គាល់​ដែរ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ