អានតួអត្ថបទ
អឺរ៉ុប-អង្គការពាណិជ្ជកម្មពិភពលោក

អឺរ៉ុប​ជំរុញ​ឲ្យ​មាន​ពាណិជ្ជកម្ម​បៃតង​និង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​អង្គការ​ពា​ណិ​ជ្ជ​កម្ម​ពិភព​លោក

សហភាព​អឺរ៉ុប​នឹងធ្វើឲ្យ​ការឆ្លើយតប​ទៅ​នឹង​បញ្ហា​អាកាសធាតុ​ ព្រមទាំង​ការកែ​ទម្រង់​ស៊ី​ជម្រៅ​ ក្លាយជាចំណុចស្នូល​នៅក្នុងស្ថាប័ន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ នេះ​បើ​យោង​តាម​យុទ្ធសាស្រ្ត​ពាណិជ្ជកម្ម​ថ្មី​ សម្រាប់​រយៈពេល​ ១០ ឆ្នាំ​ខាងមុខ​ដែល​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍​ ទី១៨​ កុម្ភៈ ឆ្នាំ​២០២១​។

នៅក្នុងចក្ខុវិស័យថ្មីរបស់ខ្លួន គណៈកម្មការអឺរ៉ុប បានស្នើថាកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងឡាយនាពេលអនាគត ត្រូវភ្ជាប់ជាមួយផងដែរ នូវកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥។
នៅក្នុងចក្ខុវិស័យថ្មីរបស់ខ្លួន គណៈកម្មការអឺរ៉ុប បានស្នើថាកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងឡាយនាពេលអនាគត ត្រូវភ្ជាប់ជាមួយផងដែរ នូវកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

កិច្ច​ពិភាក្សា​ស្តីអំពី​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុបនេះ​ បាន​កើតឡើង​ប្រកប​ដោយក្តីសង្ឃឹម​នៅឯទី​ក្រុងព្រុចសែល​ ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​មុតមាំ​ពី​សំណាក់​រដ្ឋបាល​អាមេរិកថ្មី​របស់​លោក ចូ បៃដិន​ បន្ទាប់ពី​ទំនាក់​ទំនង​ប្រេះឆារយៈពេល​ ៤ ឆ្នាំ​ ជាមួយ​រដ្ឋបាល​លោកដូណាល់ ត្រាំ​។

ក្នុងនាមជា​ទីផ្សារដ៏​ធំមួយ​ សហភាពអឺរ៉ុប​ដែល​មាន​ចំនួន​ប្រជាជន​សរុបប្រមាណ​ ៤៥០ លាន​នាក់​ បាន​ខ្វះខ្នែង​ខំ​តស៊ូ​ដើម្បី​សម្រេច​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់ខ្លួន​ នៅចំពោះ​មុខ​ឧបសគ្គ​ជាច្រើន​ ក្នុងនោះក៏​មានផងដែរ​នយោបាយ​គាំពារ​និយម​របស់​អាមេរិក​ក្នុង​អាណត្តិដឹកនាំ​របស់​លោកត្រាំ​។

មន្ត្រី​ជាន់​ខ្ពស់នៃ​គណៈកម្មការអឺរ៉ុប​ ដែលជា​អ្នកចាត់ចែង​ គោល​នយោបាយ​ពាណិជ្ជកម្ម​ សម្រាប់​ក្រុមប្រទេសជា​សមាជិកទាំង​ ២៧ បាន​ប្រកាស​ពី​យុទ្ធសាស្ត្រថ្មី​របស់ខ្លួន​នៅថ្ងៃ​ព្រហស្បតិ៍​ ១៨ កុម្ភៈ​។ យុទ្ធសាស្ត្រថ្មីនេះ​ មាន​គោលបំណង​សំខាន់​ជួយ​កំណត់​គោលដៅ​រយៈពេល​ ១០ ខាងមុខទៀត​ សម្រាប់​អង្គការពាណិជ្ជកម្មពិភពលោក​ ដែលជាស្ថាប័ន​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ និងដែលទើប​រក​បាន​មេដឹកនាំថ្មី​ជាស្ត្រីជនជាតិអាហ្រ្វិកទី១ កាលពី​ប៉ុន្មានថ្ងៃមុន​នេះ​។

នាយក​ប្រតិបត្តិ​រង​សហភាពអឺរ៉ុប​បាន​មានប្រសាសន៍​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​ ត្រូវតែ​ផ្តល់ការគាំទ្រ​ដល់ការឆ្លើយតប​ជា​បន្ទាន់​ទៅនឹង​បញ្ហាអាកាសធាតុ​ (ពាណិជ្ជកម្ម​បៃតង) និង​សេដ្ឋកិច្ច​ឌីជីថល​ ព្រមទាំង​ដឹកនាំ​កិច្ចប្រឹងប្រែង​ជា​សកល​មួយដើម្បី​ធ្វើ​កំណែទម្រង់​លើស្ថាប័ន​អង្គការពាណិជ្ជកម្ម​ពិភពលោក​។

នៅក្នុង​ចក្ខុវិស័យថ្មី​របស់ខ្លួន​ គណៈកម្មការអឺរ៉ុប​បាន​ស្នើថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងឡាយ​នាពេល​អនាគត​ ត្រូវភ្ជាប់​ជាមួយផងដែរនូវ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥​។ ជាកិច្ចព្រមព្រៀង​ដែលអឺរ៉ុប​ គិតថា​សំខាន់និងជា​ចំណុច​ខ្វះខាតដ៏ធំ​នៅក្នុង​យុទ្ធសាស្រ្តពាណិជ្ជកម្ម​ចាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ