អានតួអត្ថបទ
ហ្សេ២០-

ហ្សេ​២០ សម្រេច​កិច្ចព្រមព្រៀង​អាកាសធាតុ​និង​ ​​គ្រោង​ផ្តល់​១០០ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ក្រីក្រ

នៅក្នុង​ថ្ងៃ​បិទ​បញ្ចប់​ជំនួប​កំពូល តែ​ប៉ុន្មាន​ម៉ោង​មុនការ​បើក​សន្និសីទ​អន្តរជាតិ​ស្តីអំពី អាកាសធាតុ​នៅ Glasgow ក្រុមប្រទេស​ហ្សេ​២០ បានសម្រេច​​រក​ឃើញ​កិច្ចព្រមព្រៀង​អាកាសធាតុ​មួយ​ប្រកប​ដោយ​មហិច្ឆតា ជាង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ទៀត។ ប្រមុខ​ដឹកនាំនៃ​​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ជាង​គេ​២០​ដំបូង បាន​ប្តេជ្ញា​ កំរិត​ការ​ឡើង​កម្តៅ​អាកាសធាតុ​ត្រឹម​១,៥​អង្សា ដោយ​គ្រប់​ប្រទេស​ទាំង​អស់​សន្យា​នឹង​បញ្ចេញ​សកម្មភាព​ច្បាស់លាស់​និង​មាន​ប្រសិទ្ធភាព​។ ហើ​យ​ចាប់​ពី ឆ្នាំ​នេះ​ទៅ​ ក្រុមប្រទេស​ហ្សេ​២០ នឹង​លែង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​គម្រោង​សាង​សង់​មជ្ឈមណ្ឌល​អគ្គីសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ទៀត នៅ​បរទេស​ទៀត​ហើយ។ ដោយ​ឡែក​ ហ្សេ​២០ ក៏​គ្រោង​នឹង​ផ្តល់​ថវិកា​១០០ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​​ប្រទេស​ក្រីក្រ​ដើម្បី​ប្រឈម​នឹង​វិបត្តិ​បង្ក​ឡើង​កូវីដ។

ហ្សេ​២០ ​ ​​គ្រោង​ផ្តល់​១០០ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ក្រីក្រ
ហ្សេ​២០ ​ ​​គ្រោង​ផ្តល់​១០០ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ក្រីក្រ Pedro UGARTE AFP/File
ផ្សាយពាណិជ្ជកម្ម

ក្រុម​ចំណោម​ថវិកា​ ​ដែល​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​ទាញ​ទុក​សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ក្រុម​ប្រទេស​ហ្សេ២០ មាន​ចំណែក​​​​ផ្តល់ចំនួន​​​១០០ពាន់​លានដុល្លារ​។ ដំណាក់កាល​ដំបូង ហ្សេ២០​នឹង​ធ្វើ​​វិភាគ​ទាន​ប្រមាណ​៤៥​ពាន់​លាន​ដុល្លារ​ សម្រាប់​ផ្តល់​ដល់​ប្រទេស​ដែល​ក្រីក្រ​ខ្លាំង​និង​ត្រូវ​ការ​បំផុត។

នេះ​ជា​លើ​កទីមួយ​ហើយ​ក្រុមប្រទេស​ហ្សេ​២០ បាន​ព្រមព្រៀង​គ្នាបើក​​កញ្ចប់​ថវិកា​សម្រាប់​យក​ទៅ​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​យ៉ាង​ដូច្នេះ។ ពោល​គឺ​ហ្សេ​២០​ ធ្វើ​បាន​ល្អដូច​ក្រុម​ប្រទេស​ហ្សេ​៧​ ដែល​ទើប​បាន​កំណត់​កម្មវត្ថុ​ចែក​ចាយ​ថវិកា​ចំនួន​១០០​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ទ្វីប​អាហ្វ្រិក។

សូម​បញ្ជាក់ថា ​អង្គការ​មូលនិធិ​រូបិយវត្ថុ​​បាន​ត្រៀម​កញ្ចប់​ថវិកាចំនួន​៦៥០​ពាន់​លាន​ដុល្លារ​សម្រាប់​ចែក​ឱ្យ​គ្រប់​ប្រទេស​យក​ទៅ​ប្រើប្រាស់​​ប្រឈម​នឹង​វិបត្តិ​បង្ក​ឡើង​កូវីដ​។ ការ​ចែក​ចាយ​ធ្វើឡើង​ទៅ​តាម​កូតា មាន​ន័យ​ថា កញ្ចប់​លុយ​ធំ​បាន​ទៅ​ប្រទេស​អ្នក​មាន ឯ​អាហ្វ្រិក​ក្រីក្រ បាន​ត្រឹម​ប្រមាណ​៣៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុមហ្សេ​២០​លេច​គំនិត​ថ្មី ថា​ប្រទេស​អ្នក​មានត្រូវ​យក​ចំណែក​របស់​ខ្លួន​ផ្ទេ​រ​មក​ឱ្យ​ប្រទេស​ក្រីក្រ​វិញ ដោយ​ស្ម័គ្រ​ចិត្ត។

ដោយ​ជាក់​ស្តែង កាណាដានឹង​ផ្ទេរ​២០%​នៃប្រាក់​ដែល​FMIចែក​ឱ្យ សម្រាប់​ជួយ​ស្រោច​ស្រង់​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ។ មុន​នេះ​ ​​បារាំង​ធ្លាប់​បាន​សន្យា​រួច​ហើយ ថា​នឹង​បង្វែរ​ចំណែក​របស់​ខ្លួន​២០%​ ទៅ​ឱ្យ​ទ្វី​ប​អាហ្វ្រិក។ ហើយ​បើ​តាម​ លោក​ប្រធានាធិបតី​បារាំង ថ្លែង​កាលពី​ខែ​កញ្ញា ប្រសិន​បើ​គ្រប់​គ្នា​ព្រម​ធ្វើ​ដូច​បារាំង នោះ​ពិភពលោក​ពិត​ជា​សម្រេច​កម្មវត្ថុ​រក​ថវិកា​បាន​១០០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ប្រទេស​ក្រីក្រ​បាន។ ឥលូវ​អង់គ្លេស​​ក៏​បាន​ធ្វើ​ការ​សន្យា ព្រម​​រំលែក​២០%​​​ដូច​គ្នា។ ​ចំណែក​ជប៉ុន​សន្យា​ផ្តល់​៤ពាន់​លាន​ដុល្លារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ