អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ប៊ូតឆា៖ ភស្តុតាង​កាន់តែ​ច្រើន បញ្ជាក់ពី​​ការ​សម្លាប់រង្គាល​លើ​ប្រជាជន​ស៊ីវីល ពី​សំណាក់​ទាហាន​រុស្ស៊ី

សាកសពប្រជាជនស៊ីវីលអ៊ុយក្រែន ជាង៤០០នាក់ ដែលត្រូវគេប្រទះឃើញនៅក្រុងប៊ូតឆា ភាគពាយ័ព្យរដ្ឋធានីកៀវ កំពុងតែ​បង្កើតជាចំណោទចោទសួរជាខ្លាំង ថាតើវាជាអំពើបាញ់សម្លាប់ ដ៏សាហាវព្រៃផ្សៃ ដោយឥតរើសមុខ របស់កងទ័ពរុស្ស៊ី ទៅលើ​ប្រជាជនស្លូតត្រង់អ៊ុយក្រែន ឬយ៉ាងណា!

ស្ត្រីឈ្មោះ Ira Gavriluk កាន់ឆ្មាទ្រហោរយំ នៅមុខសាកសពមនុស្ស២នាក់ ដែល​ម្នាក់ជាប្តីរបស់ខ្លួន។ ប៊ូតឆា ថ្ងៃទី​៤ មេសា ២០២២
ស្ត្រីឈ្មោះ Ira Gavriluk កាន់ឆ្មាទ្រហោរយំ នៅមុខសាកសពមនុស្ស២នាក់ ដែល​ម្នាក់ជាប្តីរបស់ខ្លួន។ ប៊ូតឆា ថ្ងៃទី​៤ មេសា ២០២២ AP - Felipe Dana
ផ្សាយពាណិជ្ជកម្ម

ភាគីរុស្ស៊ីបានបដិសេធច្រានចោលទាំងស្រុង ថាវាជា​ឆាកល្ខោន រៀបចំដោយ​អ៊ុយក្រែន និង​អាមេរិក ព្រោះថាកងទ័ពរុស្ស៊ីបានចាកចេញពីតំបន់នោះ​ តាំងតែពីថ្ងៃ​ទី៣០មីនា​ម្លេះ ហើយ​ហេតុអ្វី បានជាទើបតែដល់ថ្ងៃទី​៣មេសា ទើបភាគីអ៊ុយក្រែនផ្សព្វផ្សាយរូបភាពទាំងនេះ។

តែយ៉ាងណា កាសែត​ New York Times បានចុះផ្សាយ​វីដេអូមួយ​នៅថ្ងៃនេះ ដែលគេប្រៀបធៀបរូបភាព​សាកសពនៅតាមផ្លូវ ទៅនឹងរូបភាព ​ថតដោយ​ផ្កាយរណបនៅថ្ងៃទី​១៩មីនា។ គេឃើញថា សាកសពទាំងនោះ ពិតជាដេកស្លាប់រាយ​ប៉ាយនៅតាមផ្លូវ តាំងតែពីថ្ងៃទី​១៩មីនា​ម្លេះ។ ​អ្នកនាំពាក្យ​​ឧត្តមស្នងការសិទ្ធិមនុស្សបានលើកឡើងថា គេត្រូវការ​ពេលវេលាដើម្បី​ស៊ើបអង្កេតម៉ដ្ឋចត់ តែសម្រាប់ពេលនេះ អ្វីៗហាក់បង្ហាញ​ឲ្យឃើញ​កាន់តែច្បាស់ហើយ​ ថាប្រជាជនស៊ីវីលអ៊ុយក្រែន​នៅប៊ូតឆា ប្រហែលជាត្រូវបាន​​គេបាញ់សម្លាប់​រង្គាល​ពិតមែន។

បុរសជនជាតិអ៊ុយក្រែនម្នាក់​ នៅក្រុងប៊ូតឆា ដែលនៅរួចជីវិត បាន​ផ្តល់បទសម្ភាសន៍ឲ្យ​អ្នក​យកព័ត៌មាន​បារាំង កាលពីថ្ងៃម្សិលមិញ ដោយ​លោក​បាន​អះអាងថា លោក​បានឃើញនឹងភ្នែក នូវសកម្មភាពរបស់ទាហានរុស្ស៊ី បាញ់រះឆៅៗ ​សម្លាប់ប្រជាជនស្លូតត្រង់នៅប៊ូតឆា។ សាក្សីម្នាក់នេះ បានទាំងអះអាងទៀតថា ខ្លួន​បានចូលរួម​ ប្រមូលសាកសពខ្លះ យកទៅកប់ថែមទៀតផង៖

01:50

សម្តីសក្ខីកម្ម របស់​លោក Mykola Zakharchenko ស្តីពី​ការសម្លាប់រង្គាលនៅ​ក្រុងប៊ុតឆា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ