អានតួអត្ថបទ
រុស្ស៊ី-អូតង់-អឺរ៉ុប-សង្គ្រាមអ៊ុយក្រែន

ប្រមុខការទូត​​រុស្ស៊ី​ខឹងច្រលោត ក្រោយគេ​ហាមឃាត់​មិនឲ្យ​ជិះយន្តហោះ​ឆ្លងកាត់ ឆ្ពោះទៅ​កាន់​ស៊ែរប៊ី

ដំណើរទស្សនកិច្ចរបស់​លោក ស៊ែរហ្កី ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទៅ​ប្រទេស​ស៊ែរប៊ី កាលពី​ថ្ងៃចន្ទ ទី៦មិថុនា ត្រូវបាន​លុបចោលវិញ។ ការខកខាននេះ គឺ​បន្ទាប់ពី ប្រទេស៣ស្ថិត​នៅជុំវិញស៊ែរប៊ី គឺប៊ុលហ្ការី ម៉ុងតេណេហ្រ្កូ និង ម៉ាសេដ្វាន់ខាងជើង បានហាមឃាត់យន្តហោះរបស់លោករដ្ឋមន្ត្រី​ការបរទេស​​​រុស្ស៊ី មិន​ឲ្យហោះកាត់។ ប្រទេសទាំង៣ ដែលជាសមាជិកអូតង់នេះ បានអះអាងថា ខ្លួនធ្វើនេះ គឺដោយអនុឡោមទៅតាម​ទណ្ឌកម្ម ដែល​សហភាពអឺរ៉ុប បានដាក់ទៅលើរូបលោក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ បន្ទាប់ពីរុស្ស៊ីបានលើកទ័ពឈ្លានពានអ៊ុយក្រែន។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ពេលធ្វើសន្និសីទកាសែត នៅក្រុងម៉ូស្គូ ថ្ងៃទី ៦មិថុនា ២០២២
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ពេលធ្វើសន្និសីទកាសែត នៅក្រុងម៉ូស្គូ ថ្ងៃទី ៦មិថុនា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

គួររំលឹកថា កាលពី​ចុងខែកុម្ភៈ យន្តហោះរបស់​លោក ស៊ែរហ្កី ឡាវរ៉ូវ ដែលគ្រោងហោះ ទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វ៊ីស ដើម្បីប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏​ត្រូវបាន​គេ​ហាមឃាត់ម្តងហើយ ដោយអនុឡោមទៅតាមទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលហាម​មិន​ឲ្យ​លោក ស៊ែរហ្កី ឡាវរ៉ូវ ជាន់ដី ឬឆ្លងកាត់ដែនអាកាសអឺរ៉ុប។

ក្រោយ​ការហាមឃាត់ថ្មីនេះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី​​ បានបង្ហាញកំហឹងច្រលោតយ៉ាងខ្លាំង និងបានចាត់ទុក អូតង់ ​និង​អឺរ៉ុប ថា​បាន​រារាំងសិទ្ធិអធិបតេយ្យ​របស់រុស្ស៊ី ក្នុងការអនុវត្តគោលនយោបាយ​ការបរទេស។

តទៅនេះ សូមស្តាប់សម្រង់ប្រសាសន៍ របស់លោក ស៊ែរហ្កី ឡាវរ៉ូវ ដែលបានឆ្លើយទៅកាន់​អ្នកកាសែត កាលពីរសៀលថ្ងៃចន្ទ ទី​៦មិថុនា ៖

01:02

សម្រង់សំដី​លោកប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវរ៉ូវ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ