អានតួអត្ថបទ

អ.ស.ប.៖វាជារឿងបន្ទាន់ដែលត្រូវសម្រាលបន្ទុកបំណុលរបស់ប្រទេសក្រីក្រទាំង ៥៤ប្រទេស

នៅ​ថ្ងៃ​អង្គារ ទី១១ តុលា កម្មវិធី​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ជា​ភាសា​បារាំង PNUD បាន​បញ្ជាក់​ថា វា​ជា​រឿង​បន្ទាន់​ដែល​ត្រូវ​ជួយ​សម្រាល​បន្ទុក​បំណុល​របស់​ប្រទេស​ក្រីក្រ​ទាំង ៥៤ប្រទេស​ក្នុង​លោក។ បើ​មិន​ដូច្នោះ​ទេ ប្រទេស​ទាំង​នោះ​នឹង​ធ្លាក់​ក្នុង​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ ប្រមុខ PNUD លោក Achim Steiner បាន​ទាញ​សញ្ញាអាសន្ន​ថា ទោះ​ជា​មាន​ការ​អំពាវនាវ​ច្រើន​ឲ្យ​គិតគូរ​ពី​បញ្ហា​នេះ​ក៏​ដោយ​ក៏​គេ​ហាក់​មិន​បាន​ឃើញ​មាន​ចំណាត់ការ​អ្វី​ទាំង​អស់​មក​ដល់​ពេល​នេះ។

នៅ​ថ្ងៃ​អង្គារ ទី១១ តុលា កម្មវិធី​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ជា​ភាសា​បារាំង PNUD បាន​បញ្ជាក់​ថា វា​ជា​រឿង​បន្ទាន់​ដែល​ត្រូវ​ជួយ​សម្រាល​បន្ទុក​បំណុល​របស់​ប្រទេស​ក្រីក្រ​ទាំង ៥៤ប្រទេស​ក្នុង​លោក។
នៅ​ថ្ងៃ​អង្គារ ទី១១ តុលា កម្មវិធី​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ជា​ភាសា​បារាំង PNUD បាន​បញ្ជាក់​ថា វា​ជា​រឿង​បន្ទាន់​ដែល​ត្រូវ​ជួយ​សម្រាល​បន្ទុក​បំណុល​របស់​ប្រទេស​ក្រីក្រ​ទាំង ៥៤ប្រទេស​ក្នុង​លោក។ GOH CHAI HIN / AFP
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន ក្រុម​ប្រទេស​ក្រីក្រ​ដែល​ជំពាក់បំណុល​គេ​កំពុង​ប្រឈម​នឹង​បាតុភូត​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​លទ្ធភាព​សង​បំណុល​គេ ឬ​មួយ​ក៏​គ្មាន​សិទ្ធិ​ទទួល​បាន​ប្រាក់កម្ចី​ថ្មី​ទៀត នេះ​បើ​តាម​ការ​បញ្ជាក់​របស់ PNUD។ តាម​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​ដដែល វិបត្តិ​កំពុង​មាន​កាន់​តែ​ខ្លាំង ខណៈ​ដែល​យន្តការ​ព្យួរ​ការ​សងបំណុល​ក្នុង​សម័យ​កូវីដ១៩ បាន​ផុតកំណត់ និង​ចំ​ពេល​ដែល​យន្តការ​ថ្មី​បង្កើត​ឡើង​ដោយ​ក្រុម​ប្រទេស G២០ កំពុង​មាន​ដំណើរការ​យ៉ាង​យឺត។ ក្នុង​ពេល​រង់ចាំ​លើ​ការ​អនុវត្តន៍​យន្តការ​ថ្មី​នេះ ទឹកប្រាក់បំណុល​កំពុង​មាន​កាន់​តែ​ច្រើន​ក្នុង​រយៈពេល​ទសវត្សរ៍​កន្លង​ទៅ និង​ប្រហែល​ជា​អាច​មាន​ច្រើន​ជាង​តួលេខ​ផ្លូវការ​ទៅ​ទៀត។

យោង​តាម​ទិន្នន័យ​ដែល​មាន ទឹកប្រាក់បំណុល​សរុប​នៅ​ក្នុង ៤៦ប្រទេស​ក្រីក្រ​ក្នុង​ចំណោម​ក្រុម​ប្រទេស​ក្រីក្រ​ទាំង ៥៤ប្រទេស​មាន​ចំនួន ៧៨២ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០២០។ ទឹកប្រាក់​បំណុល​នេះ​នឹង​ធ្លាក់​នៅ​ត្រឹម​ចំនួន ៥៥២ ០០០លានដុល្លារ បើ​គេ​ដក ៣ប្រទេស​ចេញ គឺ​អាហ្សង់ទីន អ៊ុយក្រែន និង​ប្រទេស​វេណេស៊ុយអេឡា។ តាម PNUD មាន ១៩ប្រទេស​ក្នុង​ចំណោម ៥៤ប្រទេស​កំពុង​មាន​ស្ថានការណ៍​ធ្លាក់​ចុះ​លឿន និង​អាច​ប្រឈម​នឹង​ការ​គ្មាន​សិទ្ធិ​ទទួល​បាន​ប្រាក់កម្ចី​ថ្មី​ទៀត។ បើ​ធៀប​នឹង​ដើម​ឆ្នាំ ២០២២ នេះ គឺ​មាន ១០ប្រទេស​បន្ថែម​ទៀត​ដែល​កំពុង​ប្រឈម​នឹង​ស្ថានការណ៍​មួយ​នេះ។

លោក George Gray Molina ប្រធាន​សេដ្ឋវិទូ​របស់ PNUD បាន​គូសបញ្ជាក់​ដោយ​ផ្អែក​តាម​ការ​វាយតម្លៃ​របស់​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ថា បំណុល​ចំនួន ១ភាគ៣ នៃ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំង​អស់​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​ជា​បំណុល​ដែល​មាន​ហានិភ័យ​ខ្លាំង។ តាម​លោក George Gray Molina ក្រុម​ប្រទេស​ដែល​កំពុង​ប្រឈម​ខ្លាំង​ជាង​គេ​នៅ​ចំពោះ​មុខ​ភ្លាមៗ​មាន​ស្រីលង្កា ប៉ាគីស្ថាន ទុយនីស៊ី ឆាដ ឬ​មួយ​ក៏​ប្រទេស​សំប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ