អានតួអត្ថបទ
តួកគី

ភេរវកម្មនៅអ៊ីស្តង់ប៊ុល៖រដ្ឋាភិបាលតួកគីប្រកាសចាប់មនុស្ស ២២នាក់ និងចង្អុលមុខពួក PKK

នៅ​ក្នុង​ប្រទេស​តួកគី អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​នា​រសៀល​ថ្ងៃ​អាទិត្យ ទី១៣ វិច្ឆិកា​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ៦នាក់ និង​របួស​ចំនួន ៨១នាក់។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី១៤ វិច្ឆិកា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​ស៊ូឡេម៉ាន់ សូលូ​បាន​ប្រកាស​ពី​ការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ២២នាក់ ក្នុង​នោះ​មាន​ស្រ្តី​វ័យក្មេង​ម្នាក់​ដែល​ជាប់សង្ស័យ​ជា​អ្នក​ដាក់​គ្រាប់បែក។ លោក​សូលូ​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ស្រ្តីវ័យក្មេង​នោះ​ទេ។ តែ​បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក​បេកៀរ បុងដា ស្រ្តីវ័យក្មេង​អ្នក​ដាក់​គ្រាប់បែក​រូប​នោះ​ជា​ជនជាតិ​ស៊ីរី។ យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​ស៊ូឡេម៉ាន់ សូលូ​បាន​ចោទ​កម្លាំង​គួដឌីស្ថាន YPG ដែល​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​ពលករ​គួដឌីស្ថាន PKK (ប៉េកាកា) ថា​ជា​អ្នក​រៀបចំ​អំពើភេរវកម្ម​នោះ។ តើ​មាន​ហេតុផល​អ្វី​ដែល​រដ្ឋាភិបាល​តួកគី​ចង្អុល​មុខ PKK និង​ថា តើ​ភេរវកម្ម​នេះ​អាច​ជា​ស្នាដៃ​របស់ PKK ដែល ឬ​ទេ?។

នៅ​ក្នុង​ប្រទេស​តួកគី អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​នា​រសៀល​ថ្ងៃ​អាទិត្យ ទី១៣ វិច្ឆិកា​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ៦នាក់ និង​របួស​ចំនួន ៨១នាក់។
នៅ​ក្នុង​ប្រទេស​តួកគី អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​នា​រសៀល​ថ្ងៃ​អាទិត្យ ទី១៣ វិច្ឆិកា​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ៦នាក់ និង​របួស​ចំនួន ៨១នាក់។ AP - Francisco Seco
ផ្សាយពាណិជ្ជកម្ម

« ជា​ការ​សង្ស័យ​មួយ​នៅ​ក្នុង​ចំណោម​ការ​សង្ស័យ​ផ្សេងៗ​ទៀត ព្រោះ​ជា​ទូទៅ​នៅ​តួកគី អំពើភេរវកម្ម​ដែល​បាន​កើត​មាន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​បង្ក​ឡើង​ដោយ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ឬ​មួយ​ដោយ​ក្រុម​អង្គការ​ភេរវនិយម​ផ្សេងៗ។ ជា​ទូទៅ គឺ​មិន​ច្បាស់​ជា​ស្នាដៃ​របស់​គណបក្ស​ពលករ​គួដឌីស្ថាន PKK ផ្ទាល់​ទេ មាន​ន័យ​ថា ច្រើន​បង្ក​ឡើង​ដោយ​ក្រុម​អង្គការ​ភេរវកម្ម​ដែល​មាន​ជាប់​ពាក់ព័ន្ធ​តិច ឬ​ច្រើន​នឹង​ពួក PKK

ដូច្នេះ​អ្វី​ដែល​រដ្ឋាភិបាល​តួកគី​បាន​លើក​ឡើង​អាច​ជា​ការ​សង្ស័យ​មួយ។ តែ​គេ​ត្រូវ​រង់ចាំ​មើល​ថា តើ​អ្វី​ទៅ​ជា​ប្រភព​ព័ត៌មាន​ពិតប្រាកដ​ដែល​រដ្ឋមន្រ្តី​មហាផ្ទៃ​កំពុង​មាន​ក្នុង​ដៃ។ បើ​តាម​រូប​រដ្ឋមន្រ្តី​មហាផ្ទៃ​ដដែល អំពើ​ភេរវកម្ម​នេះ​ត្រូវ​បាន​បញ្ជា​ចេញ​ពី​តំបន់​កូបាណេ​ដែល​ស្ថិត​ជាប់​ព្រំដែន​រវាង​ប្រទេស​តួកគី និង​ប្រទេស​ស៊ីរី។ តំបន់​កូបាណេ​នេះ​ធ្លាប់​បាន​កាន់កាប់​ដោយ​ចលនា YPG ដែល​ជា​សាខា​របស់​ពួក PKK កាល​ពី​ឆ្នាំ ២០១៤ និង ២០១៥ នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ដូច្នេះ​គេ​ត្រូវ​រង់ចាំ​មើល​ថា​តើ​ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​មហាផ្ទៃ​ត្រូវ​បាន​បញ្ជាក់ ឬ​អត់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ