អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

សង្គ្រាមអ៊ុយក្រែន ៖ តំបន់​គ្រីមេ ផ្ទាំង​ស៊ីប​ថ្មីនៃការ​វាយប្រហារ​ដោយដ្រូន

​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​រុស្ស៊ី តាំងពី​ឆ្នាំ២០១៤​មក តែ​អ៊ុយក្រែន​ចិញ្ចឹម​ចិត្ត​ចង់​ដណ្តើម​យក​មក​វិញ តំបន់យុទ្ធសាស្ត្រ​​គ្រីមេ កំពុង​ក្លាយ​ជា​ទិសដៅ​នៃ​ការ​វាយប្រហារ​ដោយ​ដ្រូន​។ ប៉ុន្តែ​បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​​ស្និទ្ធ​នឹង​រុស្ស៊ី ការវាយប្រហារ​មិន​បាន​បង្ក​ឱ្យ​មាន​កា​រខូច​ខាត​ធ្ងន់ធ្ងរ​ទេ។

សង្គ្រាមអ៊ុយក្រែន ៖ តំបន់​គ្រីមេ ផ្ទាំង​ស៊ីប​ថ្មីនៃការ​វាយប្រហារ​ដោយដ្រូន
សង្គ្រាមអ៊ុយក្រែន ៖ តំបន់​គ្រីមេ ផ្ទាំង​ស៊ីប​ថ្មីនៃការ​វាយប្រហារ​ដោយដ្រូន RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារ​ទីមួយ អភិបាល​ក្រុង​Sébastopol ដែល​បន្តុប​ដោយ​រុស្ស៊ី បាន​ជូនដំណឹង​អំពី​ការ​វាយប្រហារ​ដោយ​ដ្រូនមក​លើ​តំបន់​​គ្រីមេ និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងាត់ ព្រោះ​កង​កម្លាំង​ការពារ​អាកាស​កំពុង​បញ្ចេញ​សកម្មភាព​ទប់​ទល់​ហើយ​។ ក្នុង​សារ​ទីពីរ ដោយ​មិន​បញ្ជាក់​អំពី​ស្ថានភាព​រងគ្រោះ​ដល់​ជីវិត​មនុស្ស​និង​ការ​ខូច​ខាតប៉ះពាល់​ដល់​​រចនា​សម្ព័ន្ធ​ស៊ីវិល លោក​អភិបាល​ក្រុងដដែល​នេះ​​បាន​អះអាងថា ក្រុម​ការពារ​ដែនអាកាសកម្ចាត់​ដ្រូន​បាន​ពីរ​គ្រឿង​ នៅក្បែរ​មជ្ឈមណ្ឌល​អគ្គីសនី​Balaklava ដែល​យោធា​អ៊ុយក្រែន​ធ្លាប់​វាយប្រហារ​ពីមុន​។

សម្រាប់​អាជ្ញាធរ​គ្រីមេ​ស្និទ្ធនឹង​រុស្ស៊ី ក្រុងកំពង់ផែ​ដែល​មាន​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រុស្ស៊ីផង រងការវាយប្រហារ​ដោយ​ដ្រូន តាំងពី​ចុង​ខែ​តុលាមក និង​ជា​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​ពី​សំណាក់​កង​កម្លាំង​យោធា​អ៊ុយក្រែន​។ កាលពី​សប្តាហ៍​មុន អាជ្ញាធរ​គ្រីមេ បាន​ប្រកាស​ពង្រឹងកម្លាំង​​របស់​ខ្លួន​ បន្ទាប់​ពី​កងកម្លាំង​អ៊ុយក្រែន​ដណ្តើម​យក​ក្រុង​និ​ងតំបន់​ឃែរសុន​មក​វិញ​។

បន្ទាប់​ពីបំផ្លាញ​នាវា​យោធា​រុស្ស៊ី​ និង​​យក​ជ័យ​ជំនះនៅលើ​សមរភូមិ រហូត​ជំរុញរុស្ស៊ី​ឱ្យ​ដក​ថយ​ជា​ច្រើន​សមរភូមិ​នៅភាគ​ខាង​ត្បូង​ប្រទេស ​​ ​​កងកម្លាំង​យោធាអ៊ុយក្រែន​ ដែល​កំពុង​​រុល​ទៅ​មុខ​ទៅ​ជានិច្ច មាន​មហិច្ឆតា​ដណ្តើម​យក​តំបន់​គ្រីមេដែល​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​រុស្ស៊ី នៅ​ឆ្នាំ​២០១៤មកវិញ​​។ នៅលើ​សមរភូមិ ទាហាន​អ៊ុយក្រែន​ និង​រុស្ស៊ី​បន្ត​ប្រយុទ្ធ​គ្នា​នៅ​ពេល​នេះ នៅត្រង់​ដី​​ចុង​ប៉ូច​បំផុត​ មាន​បីភូមិ មុន​នឹង​ឈាន​ដល់​​រំដោះ​បាន​ទាំង​ស្រុង​​តំបន់​ Mikolaïvភាគ​ខាង​ត្បូង។

លើ​ផ្នែក​ការទូត​វិញ រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី និង​កុំ​ឱ្យ​​ទម្លាក់​ដៃ​ឱ្យ​សោះ ព្រោះ​អ៊ុយក្រែន​ផ្ទាល់​មិនហត់ទេ។ ប៉ុន្តែ​ ក្នុង​ពេល​ក្រុម​លោក​ខាង​លិច ចោទ​ថា​រុស្ស៊ី​កំពុង​គំរាម​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ ដើម្បី​ជំរុញ​​បស្ចិមលោក​ឈប់គាំទ្រអ៊ុយក្រែន​ ​ពី​ប្រទេស​ម៉ារ៉ុក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ថា​អំពី​​គ្រោះថ្នាក់នៃ​ការ​​បង្កើន​ភាព​តាន​តឹង​នុយក្លេអ៊ែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ