អានតួអត្ថបទ
អឺរ៉ុប-បរិស្ថាន

សហភាពអឺរ៉ុបដាក់របាំងមិនឲ្យនាំចូលផលិតផលដែលបានមកពីការកាប់បំផ្លាញព្រៃឈើ

នៅ​ថ្ងៃ​ពុធ ទី១៩ មេសា សហភាពអឺរ៉ុប​បាន​អនុម័ត​ច្បាប់​ហាម​ការ​នាំ​ចូល​ផលិតផល​ដែល​បាន​មក​ពី​ការ​ចូលរួម​កាប់​បំផ្លាញ​ព្រៃឈើ។ គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន ផលិតផល​នាំ​ចូល​សហភាពអឺរ៉ុប​ចំនួន ១៦% ជា​ផលិតផល​ដែល​បាន​មក​ពី​ការ​ចូលរួម​កាប់​បំផ្លាញ​ព្រៃឈើ។ អត្រា​នេះ​បាន​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ក្លាយ​ជា​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ត្រូពិក​លំដាប់ទី២ បន្ទាប់​ពី​ប្រទេស​ចិន។ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​នាំ​ប្រេងដូង​ចេញ​ច្រើន​ជាង​គេ​ក្នុង​លោក​បរិហារ​លើ​ច្បាប់​របស់​អឺរ៉ុប​ដោយ​ចាត់​ទុក​ជា​ការ​រើសអើង។ ចំណែក​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​សាទរ​ចំពោះ​ច្បាប់​នេះ តែ​បាន​គូសបញ្ជាក់​ពី​ការ​លំបាក​ក្នុង​ការ​អនុវត្តន៍។ ក្រៅ​ពី​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ច្បាប់​របស់​អឺរ៉ុប​ហាម​ការ​នាំ​ចូល​ផលិតផល​ដែល​បាន​មក​ពី​ការ​ចូលរួម​កាប់​បំផ្លាញ​ព្រៃឈើ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​អាហ្សង់ទីន​ដែរ ពិសេស​ផលិផល​សាច់​បសុសត្វ​ដែល​សហភាពអឺរ៉ុប​នាំ​ចូល​ពី​អាហ្សង់ទីន​ចំនួន ១២%។ តែ​លោក​ដាដូរ ឈីហ្សា អ្នកតំណាង​ឧស្សាហកម្ម​សាច់បសុសត្វ​នៅ​អាហ្សង់ទីន​បាន​ធានា​ថា បសុសត្វ​អាហ្សង់ទីន​មិន​បាន​ចិញ្ចឹម​លើ​ដី​ដែល​បាន​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទេ និង​ថា ការ​បន្ត​ដាក់​របាំង​រដ្ឋបាល​សម្រាប់​សាច់​បសុសត្វ​អាហ្សង់ទីន​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​នឹង​អាច​ជំរុញ​ឲ្យ​អ្នកចិញ្ចឹម​សត្វ​អាហ្សង់ទីន​បង្វែរ​ការ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង​វិញ។

សហភាពអឺរ៉ុបដាក់របាំងមិនឲ្យនាំចូលផលិតផលដែលបានមកពីការកាប់បំផ្លាញព្រៃឈើ។
សហភាពអឺរ៉ុបដាក់របាំងមិនឲ្យនាំចូលផលិតផលដែលបានមកពីការកាប់បំផ្លាញព្រៃឈើ។ © Mohd Rasfan / AFP
ផ្សាយពាណិជ្ជកម្ម

« ប្រាកដ​ហើយ​សព្វថ្ងៃ​នេះ យើង​បាន​នាំ​សាច់គោ​ដែល​មិន​សូវ​មាន​គុណភាព​ទៅ​កាន់​ប្រទេស​ចិន ពោល​គឺ​សាច់​ដែល​មិន​សូវ​មាន​ខ្លាញ់ និង​ដែល​ទីផ្សារ​ក្នុង​ស្រុក​មិន​ត្រូវ​ការ។ ប្រទេស​ចិន​បាន​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​សហភាពអឺរ៉ុប និង​សឹង​គ្មាន​ការ​រឹតបន្តឹង​អ្វី​ទាំង​អស់។ ការ​រក​ស៊ី​ជា​មួយ​ចិន​មាន​ភាព​ងាយ​ស្រួល​ណាស់។

ដូច្នេះ បើ​មាន​អ្នក​ទិញ​ណា​ម្នាក់​យល់​ព្រម​ទិញ​ក្នុង​តម្លៃ​ដូច​គ្នា ឬ​មួយ​ក៏​ថោក​ជាង​នេះ​បន្តិច តែ​មិន​ស្នើ​ឲ្យ​យើង​បំពេញ​សំណុំ​បែបបទ​ច្រើន​ស្មុគស្មាញ ឬ​មួយ​ក៏​បង្ក​ភាព​ងាយស្រួល​ក្នុង​រឿង​ឯកសារ​នោះ វា​ច្បាស់​ហើយ​ដែល​យើង​ធ្វើ​ការ​រក​ស៊ី​ជាមួយ​អ្នក​ទិញ​នោះ។ វា​កាន់​តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ក្រុមហ៊ុន រោងចក្រ សហគ្រាស »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ