អានតួអត្ថបទ
អឺរ៉ុប

លោកស្ហុលស៍៖សហភាពអឺរ៉ុបមិនត្រូវចាញ់សម្លុត និងការបំភិតបំភ័យដោយការបង្ហាញសាច់ដុំរបស់លោកពូទីនទេ

នៅ​ថ្ងៃ​អង្គារ ទី៩ ឧសភា សភា​អឺរ៉ុប​បាន​បើក​សម័យប្រជុំពេញអង្គ​នៅ​ក្នុង​ទីក្រុង​ស្រ្តាសបួរ​ប្រទេស​បារាំង។ សម័យប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​ប្រារព្ធ​ទិវាអឺរ៉ុប និង​ចំ​ពេល​ដែល​រុស្ស៊ី​បាន​រៀបចំ​ប្រារព្ធខួប ៧៨ឆ្នាំ​នៃ​ជ័យជម្នះ​លើ​អាល្លឺម៉ង់​ណាហ្ស៊ី​ក្នុង​សង្រ្គាមលោកលើកទី២។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​អូឡាហ្វ ស្ហុលស៍​ដែល​ត្រូវ​បាន​សភា​អឺរ៉ុប​អញ្ជើញ​ឲ្យ​ចូល​រួម​បាន​ថ្លែង​បញ្ជាក់​ថា សហភាពអឺរ៉ុប​មិន​ត្រូវ​ចាញ់​សម្លុត​ដោយ​ការ​បង្ហាញ​កម្លាំង​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ទេ និង​បាន​គូសបញ្ជាក់​ថា គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​ការ​ត្រឡប់​វិញ​នូវ​សម័យ​ដែល​អ្នក​ខ្លាំង​ជា​អ្នក​បង្កើត​ច្បាប់​ដើម្បី​អនុវត្ត​លើ​ទឹកដី​អឺរ៉ុប​ឡើយ។ តាម​លោក​ស្ហុលស៍ សហភាពអឺរ៉ុប​ត្រូវ​តែ​ផ្លាស់ប្តូរ​ដោយ​ពង្រីក​សមាជិក​បន្ថែម និង​ធ្វើ​កំណែទម្រង់។

នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកអូឡាហ្វ ស្ហុលស៍
នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកអូឡាហ្វ ស្ហុលស៍ AP - Jean-Francois Badias
ផ្សាយពាណិជ្ជកម្ម

« យើង​បាន​ធ្វើ​ការ​ជ្រើស​យក​អឺរ៉ុប​មួយ​ធំ។ យើង​បាន​និយាយ​ប្រាប់​ពលរដ្ឋ​ប្រុស ស្រី​គ្រប់​រូប​នៅ​តំបន់​បាល់កង់​ខាងលិច នៅ​ប្រទេស​អ៊ុយក្រែន នៅ​ប្រទេស​ម៉ុលដាវី និង​ក៏​នៅ​ប្រទេស​ហ្សកហ្ស៊ី។ អស់លោក​ស្ថិតនៅ​ជាមួយ​យើង។ យើង​ចង់​ឱ្យ​អស់លោក​មាន​ចំណែក​រួមរស់​ជាមួយ​សហភាពអឺរ៉ុប​របស់​យើង។ នេះ​មិនមែន​ជា​ការ​លះបង់ ជា​សេចក្តីសប្បុរស ឬ​ជា​មនុស្សធម៌​នោះ​ទេ។

តែ​នេះ​ជា​ការ​បញ្ជាក់​អំពី​ភាព​ជឿជាក់​របស់​យើង និង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​យើង។ ទន្ទឹម​គ្នា​នេះ វា​ក៏​នឹង​បញ្ជាក់​ផង​ដែរ​ពី​ការ​ធានា​សន្តិភាព​យូរអង្វែង​នៅ​អឺរ៉ុប បន្ទាប់​ពី​មាន​ការ​ផ្លាស់ប្តូរ​សម័យកាល​ដែល​បង្ក​ចេញ​ពី​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ភូមិសាស្ត្រនយោបាយ​អឺរ៉ុប​មួយ​ក៏​ត្រូវ​បាន​វាស់វែង​ដោយ​សមត្ថភាព​ខ្លួន​ឯង​ក្នុងការ​រក្សា​ពាក្យ​សន្យា​របស់​ខ្លួន​ជាមួយ​អ្នកជិតខាង​ភ្លាមៗ​ដែរ។

គោលនយោបាយ​ពង្រីក​ខ្លួន​ដោយ​ស្មោះត្រង់​ដាក់​ការ​អនុវត្ត​នូវ​ការសន្យា​របស់​ខ្លួន ពិសេស និង​មុន​គេ​ទាក់ទង​នឹង​តំបន់​បាល់កង់​ខាងលិច ដែល​យើង​បាន​សន្យា​បញ្ចូល​ជា​សមាជិកភាព​កាល​ពី ២០ឆ្នាំ​មុន »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ