អានតួអត្ថបទ
រុស្ស៊ី-សង្គ្រាម​អ៊ុយក្រែន

អ្នកវិភាគ​៖ លោកខាងលិច មិនចង់​ឲ្យលោកពូទីនឈ្នះ តែក៏មិនចង់ឃើញ​រុស្ស៊ីចលាចលវឹកវរដោយសារ​របបពូទីនដួលរលំដែរ

ព្រឹត្តិការណ៍​បះបោររបស់​ក្រុម​ទាហានស៊ីឈ្នួល Wagner ដែលប៉ុនប៉ង​ផ្តួលរំលំរដ្ឋាភិបាល​រុស្ស៊ី បានធ្វើឲ្យ​បណ្តាប្រទេសលោកខាងលិច មានភ្ញាក់ផ្អើល​ជាខ្លាំង។ វាបានបង្ហាញ​ឲ្យ​ឃើញពីការប្រេះស្រាំ មិន​មានអ្វី​ទប់ឲ្យរឹងមាំខ្លាំងនោះឡើយ នៅក្នុងរបបដឹកនាំរបស់​លោកពូទីន​។ តែយ៉ាងណាក៏ដោយ  ប្រតិកម្មពី​ក្រុម​ប្រទេសលោកខាងលិច មាន​អាមេរិក អង់គ្លេស និងបណ្តាប្រទេសសហភាពអឺរ៉ុបជាដើម គឺគេមានប្រុងប្រយ័ត្នខ្លាំងណាស់ ដោយ​មិន​បង្ហាញការត្រេក​អរ សប្បាយ​ចំពោះ​ការចុះខ្សោយ​នៃអំណាចរបស់​លោកពូទីននោះទេ។

លោក​ពូទីន ក្នុងពេលថ្លែងសារតាមទូរទស្សន៍​ ប្រកាសប្រាប់ថាមាន​ចលនាបះបោរ ដឹកនាំដោយ​ Evguény Progojin មេក្លោងក្រុមទាហានស៊ីឈ្នួលWagner ។ ម៉ូស្គូ ថ្ងៃទី ២៥ មិថុនា ២០២៣
លោក​ពូទីន ក្នុងពេលថ្លែងសារតាមទូរទស្សន៍​ ប្រកាសប្រាប់ថាមាន​ចលនាបះបោរ ដឹកនាំដោយ​ Evguény Progojin មេក្លោងក្រុមទាហានស៊ីឈ្នួលWagner ។ ម៉ូស្គូ ថ្ងៃទី ២៥ មិថុនា ២០២៣ © AP / Pavel Bednyakov
ផ្សាយពាណិជ្ជកម្ម
01:15

សម្រង់បទសម្ភាសន៍របស់​លោក Frédéric Charillon សាស្ត្រាចារ្យជំនាញទំនាក់ទំនងអន្តរជាតិ នៅ Essec Business School

« យើងកំពុងស្ថិតនៅក្នុងកាលៈទេសៈ ដែល​គ្រប់គ្នាមិនចង់​ឲ្យ​រុស្ស៊ី ​ធ្លាក់ចូលទៅក្នុងស្ថានការណ៍​ដែល​អាក្រក់ ជាងនេះនោះទេ។

ខ្ញុំមិន​ហ៊ានថា ដូចក្នុងករណី​ បាឆា អាល់អាសាដ​នោះឡើយ​​។ យើងទាំងអស់គ្នា​​នៅចាំទេ កាលនោះ មេដឹកនាំផ្តាច់ការស៊ីរី បាឆា អាល់អាសាដ ត្រូវគេ​ថ្កោលទោស ស្តីបន្ទោស​ពីគ្រប់ទិសទី ថាបានធ្វើអាក្រក់យ៉ាងណានៅស៊ីរី​។ តែទន្ទឹមគ្នានោះ មានមតិមួយចំនួន​​ទៀត ​គេគិតថា បើ​របប បាឆា អាល់អាសាធ រលំ គឺស្ថានការណ៍​នឹងចលាចល ក្រឡាប់​ចាក់ទាំងស្រុង។​

សម្រាប់កា​លៈទេសៈនៅរុស្ស៊ីពេលនេះ គឺខ្ញុំយល់ឃើញថា វាមិនខុសគ្នាប៉ុន្មានទេ។ ពោលគឺ មតិតាមដាន​​ពីខាងក្រៅ​មានការស្ទាក់ស្ទើ និង​ ទើសទាល់ណាស់​។ និយាយឲ្យចំទៅ សឹងតែគ្រប់រដ្ឋាភិបាលប្រទេសលោកខាងលិច ធ្លាប់​បាន​លើកឡើងថា ក្នុងសង្រ្គាម​នៅ​អ៊ុយក្រែន គឺមិនត្រូវទុក​ឲ្យ​ពូទីន ឈ្នះជាដាច់ខាត។ តែទន្ទឹមគ្នានេះ គេ​ចោទ​ជាសំណួរថា ចុះ​បើរបបដឹកនាំរបស់ពូទីន ស្រាប់តែដួលរលំភ្លាមៗ តើស្ថានការណ៍​នៅរុស្ស៊ី នឹង​ទៅជាយ៉ាងណា? តើរវាងការ​ដួលរលំនៃរបបពូទីន​ និង​ភាពចលាចលវឹកវរ សង្គ្រាមស៊ីវីលនៅរុស្ស៊ី តើគួរជ្រើសយកមួយណា? »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ