អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

សង្គ្រាម​អ៊ុយក្រែន៖ តើ​ប្រតិបត្តិការ​វាយបក​យក​ទឹក​ដីវិញឈានដល់​ណា?

មាន​តែ​ការ​សុំ​ចុះ​ចាញ់​ទេ ទើប​រុស្ស៊ី​ព្រមបញ្ឈប់​ប្រតិបត្តិការ​យោធា​​នៅអ៊ុយក្រែន។ នេះ​ជា​ការសេចក្តី​ថ្លែងការណ៍​​របស់​ម៉ូស្គូ​នៅថ្ងៃ​ចន្ទទី​៧​សីហា ត្រូវ​ជា​មួយ​ថ្ងៃ​ក្រោយ​ការ​បិទ​បញ្ចប់​​ជំនួប​ប្រជុំ​​ស្តី​ពី​អ៊ុយក្រែន​នៅ​អារ៉ាប៊ីសាអូឌីត​ដែល​ភាគី​អ៊ុយក្រែន​យល់​ថា​មាន​​លក្ខណៈ​បែប​ស្ថាបនា តែ​ជា​បរាជ័យសម្រាប់​រុស្ស៊ី។ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ​រុស្ស៊ី​បាន​បើក​ការ​​វាយប្រហារ​តាម​ផ្លូវ​អាកាសយ៉ាង​សន្ធាប់ជា​ថ្មី ដោយ​បាន​អះអាង​ថា​បាន​វាយចំ​​​មជ្ឈមណ្ឌល​សាងសង់​យាន​អាកាស នៅភាគ​ខាង​លិច​ប្រទេសអ៊ុយក្រែន​ផង។ ចំណែក​អ៊ុយក្រែន ដែល​បាន​​ប្រតិបត្តិការ​វាយ​បក​យក​ទឹក​ដីវិញ​ តាំងពី​ពីរ​ខែមក ត្រូវការ​កាន់​តែ​ច្រើនឡើងៗអាវុធយុទ្ធភណ្ឌ​ពី​សម្ព័ន្ធមិត្ត។

រុស្ស៊ី​អះអាង​ថា​បាញ់​ត្រូវ​មជ្ឈមណ្ឌល​បញ្ចូល​ឈាម​និងមូលដ្ឋាន​​អាកាសយាន​អ៊ុយក្រែន​
រុស្ស៊ី​អះអាង​ថា​បាញ់​ត្រូវ​មជ្ឈមណ្ឌល​បញ្ចូល​ឈាម​និងមូលដ្ឋាន​​អាកាសយាន​អ៊ុយក្រែន​ © Голова ОП Андрій Єрмак
ផ្សាយពាណិជ្ជកម្ម

ទ័ព​អាកាស​អ៊ុយក្រែន​បាន​អះអាង​អំពី​ការ​កម្ចាត់​មីស៊ីល​បណ្តែត​រុស្ស៊ី​បាន​ប្រមាណ​ពី​៣០ទៅ​៤០​គ្រាប់​ និង​ដ្រូន​រុស្ស៊ី​ផលិត​ដោយ​អ៊ីរ៉ង់​ទាំង​អស់។ តែ​​រុស្ស៊ី​ក៏​មាន​ប្រើ​មីស៊ីល​អ៊ីពែរសូនិក​​​ដែល​ពិបាក​ចាប់​សញ្ញា និង​ធ្លាក់​ត្រូវ​ចំ​មូលដ្ឋានទ័ព​អាកាស​អ៊ុយក្រែន​ ក្នុង​តំបន់​ភាគ​ខាង​លិច​អ៊ុយក្រែន​​ឆ្ងាយ​ពី​សមរភូមិ​ជួរ​មុខ។ នេះ​បើ​តាម​សារ​​តេឡេក្រាម​របស់​​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។ អ្នក​ទទួល​ខុស​ត្រូវ​មូល​ដ្ឋាន​បាន​បញ្ជាក់​ថា​មាន​ការ​វាយប្រហារ​បី​លើក​តាំងពីល្ងាច​ថ្ងៃសៅរ៍​មក ដោយ​ធ្វើ​ឱ្យ​ខូចខាតចំណត​រថយន្ត ​​អគារជា​ច្រើន និងឃ្លាំង​ស្តុក​សំណល់​ពោត​។

រុស្ស៊ី​បាន​សម្រុក​វាយប្រហារ​យ៉ាង​ខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ កាលពី​ថ្ងៃ​សៅរ៍​ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី បានរៀប​រាប់​អំពី​ការ​វាយប្រហារ​រុស្ស៊ី​មក​លើ​អគារនៃ​មជ្ឈមណ្ឌល​ស្ថាបនា​យន្តហោះ​Motor Sich ដែល​មានទីស្នាក់ការ​នៅ​ក្រុង​ហ្សាប៉ូរីចា ភាគ​ខាង​ត្បូង​ដែលកាន់កាប់​មួយ​ភាគ​ដោយ​រុស្ស៊ី និងការ​វាយប្រហារ​លើ​មជ្ឈមណ្ឌល​បញ្ចូល​ឈាម​នៅ​Koupiansk ក្រុង​កៀក​ខ្សែ​ប្រយុទ្ធ​នៅ​ភាគ​ឥសាន​ប្រទេស។ ការ​ផ្លោងទម្លាក់​គ្រាប់​នោះ​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​ទៀត។

 

ប៉ុន្តែ​រុស្ស៊ី​ក៏​រង​ការ​វាយប្រហារ​ផ្លូវ​អាកាស​ពី​សំណាក់​អ៊ុយក្រែ​ន​វិញ​ដែរ។ អ៊ុយក្រែន​បាន​ជ្រើសរើស​បើក​ប្រតិបត្តិការ​​វាយបក​យក​ទឹក​ដី​វិញ ជាច្រើន​មុខ​ព្រួញ៖ នៅ​ភាគ​ខាង​ត្បូង​ក្នុង​តំបន់ប៊ែរហ្យង់និង​បេលីតូប៉ូល​ តំបន់​ហ្សាប៉ូរីចា និង​ខាង​កើត​ក្នុង​តំបន់​ដូណេតស្ក៍​ពិសេស​ជុំ​វិញ​បាក់ម៉ូតដោយ​រុល​ទៅ​មុខ​បាន​យ៉ាង​លឿន​។ ក្រៅ​អំពី​ការ​រំកិល​លើ​សមរភូមិប្រយុទ្ធ​ អ៊ុយក្រែន​ក៏​សម្រុក​វាយប្រហារ​​លើ​បណ្តាញ​ផ្គត់​ផ្គង់កម្លាំង​ដល់​​យោធា​​រុស្ស៊ី ជា​​ស្ពាន​យុទ្ធសាស្ត្រ​ពីរ​ ដែល​តភ្ជាប់​តំបន់ឃែរ​សុនក្រោម​កណ្តាប់ដៃ​រុស្ស៊ី​ទៅ​តំបន់​​​គ្រីមេ​ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ។ ស្ពាន​ទាំងពីរ​រង​ការ​ខូច​ខាត​ជា​ដំណំ ដែល​ជំរុញ​ឱ្យ​រុស្ស៊ី​ត្រូវ​បង្ខំ​ចិត្ត​ងាក​ទៅ​ប្រើ​ផ្លូវ​នៅប៉ែក​ខាង​កើត​ សម្រួល​ការ​វាយប្រការ​របស់​កង​កាំភ្លើង​ធំ​អ៊ុយក្រែន។ ស្ថានភាព​បែ​បនេះ​ ផ្តល់​ប្រៀប​ច្រើន​ដល់​កង​កម្លាំង​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ