អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ដកទ័ព​ចេញ​ពី​ព្រំដែន​កម្ពុជា-ថៃ ជា​លើក​ទី២

កងកម្លាំង​បម្រុង​អន្តរាគមន៍​មួយ​វរសេនាតូច ត្រូវ​បាន​កែសម្រួល ដោយ​ដកចេញ​ពី​ចំណុច​ជាំតែ និង​បុស្សស្បូវ ដែលជា​ស្លាបស្តាំ ក្នុង​សមរភូមិ​ព្រំដែន​កម្ពុជា-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ ការកែ​សម្រួល​កងទ័ព​កម្ពុជា នៅតាម​ព្រំដែន​នេះ បានធ្វើឡើង កាលពីព្រឹក​ថ្ងៃទី៨ សីហា ឆ្នាំ២០១១។នេះជា​ការកែ​សម្រួល ដក​កងទ័ព​កម្ពុជា ចេញ​ពី​តំបន់​ព្រំដែន ជាលើកទី២ ក្រោយពី​សេចក្តី​សម្រេច​របស់​តុលាការ​ឡាអេ ថ្ងៃទី ១៨កក្កដា ឆ្នាំ២០១១។ ប៉ុន្តែ កងទ័ព​កម្ពុជា​ទាំងនោះ មិនមែន​ដក​ចេញ​ពី​តំបន់ ដែល​តុលាការ​ឡាអេ កំណត់​ថា ជា​តំបន់​គ្មាន​កងទ័ព​ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា​នោះឡើយ៕ 

កងទ័ព​ដែល​រដ្ឋាភិបាល​បញ្ជូន​ទៅ​យាម​ព្រំដែន ចាប់តាំង​ពី មាន​ការផ្ទុះអាវុធ​ជាមួយ​ថៃ កាលពី​ខែ​កក្កដា ឆ្នាំ ២០០៨
កងទ័ព​ដែល​រដ្ឋាភិបាល​បញ្ជូន​ទៅ​យាម​ព្រំដែន ចាប់តាំង​ពី មាន​ការផ្ទុះអាវុធ​ជាមួយ​ថៃ កាលពី​ខែ​កក្កដា ឆ្នាំ ២០០៨ © សុវណ្ណារ៉ា
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ