អានតួអត្ថបទ
ពានរង្វាន់​ណូបែល

ជនជាតិ​បែលហ្ស៊ិក​ និង​អង់គ្លេស​ទទួលបាន​ពានរង្វាន់​ណូបែល​ ផ្នែក​រូបវិទ្យា​ឆ្នាំ២០១៣​

នៅថ្ងៃ​អង្គារ​នេះ ពានរង្វាន់​​ណូបែល​ផ្នែក​រូបវិទ្យា​ សំរាប់​ឆ្នាំ២០១៣​ ត្រូវបាន​ប្រគល់​អោយទៅ​ជនជាតិ​បែលហ្ស៊ិក ឈ្មោះ​ François Englert និង​ជនជាតិ​អង់គ្លេស​ Peter Higgs។ ពួកគាត់​ទាំងពីរនាក់ ​ទទួលបាន​ពានរង្វាន់​នេះ សំរាប់​ការសិក្សា​ស្រាវជ្រាវ​របស់​ពួកគាត់ទាំងពីរ​ ទាក់ទង​នឹង​ធាតុឈ្មោះថា ​Higgs រឺ​ក៏អាច​ហៅថា ធាតុ​BEH គឺ​ជា​ធាតុមួយ​តូចជាង​ធាតុ​អាតូម​ទៅទៀត។ ធាតុនេះ​អាច​អោយគេ​ដឹងបាន ​ពី​ប្រភព​ដែលនាំអោយ​ធាតុមួយ​ មាន​ម៉ាស​របស់វា។ ​

លោក François Englert ជ័យលាភី​​ណូបែល​រូបវិទ្យា​ ឆ្នាំ​២០១៣
លោក François Englert ជ័យលាភី​​ណូបែល​រូបវិទ្យា​ ឆ្នាំ​២០១៣ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារនេះ ជនជាតិ​បែលហ្ស៊ិក ឈ្មោះ​ François Englert អាយុ ៨០ឆ្នាំ និង​ជនជាតិ​អង់គ្លេស​ Peter Higgs អាយុ​៨៤ឆ្នាំ បានទទួលពានរង្វាន់​ណូបែល ផ្នែករូបវិទ្យា​ឆ្នាំ​២០១៣។ ពានរង្វាន់​នេះ គឺសំរាប់​​ការស្រាវជ្រាវ​របស់​ពួកគាត់ទាំង២​នាក់ ស្តីពី​ការរកឃើញ​នូវ​យន្តការ​ដែលជួយ​​​អោយ​យើងយល់បាន ពីប្រភព​ដែលនាំអោយ​ធាតុមួយ មាន​ម៉ាសរបស់​វា​ រឺក៏យល់បាន​​ថា តើហេតុអ្វី​បានជាធាតុ​មួយមានម៉ាស ហើយ​ធាតុមួយផ្សេង​ទៀត​បែរជាគ្មាន​ម៉ាស​ទៅវិញ?

ពួកគាត់​បានស្រាវជ្រាវ​លើ​ធាតុមួយ​ឈ្មោះថា ​Higgs រឺ​ក៏អាច​ហៅថា ធាតុ​BEH។ ធាតុ​ ឈ្មោះថា Higgs គឺ​ជនជាតិ​អង់គ្លេស​ Peter Higgs ដែល​ជា​ម្ចាស់ពានរង្វាន់​នេះតែម្តង ដែល​បាន​ប្រើត្រកូល​ខ្លួន ដើម្បី​ប្រសិទ្ធនាម​អោយ​ធាតុនេះ។ គឺ​ជា​ធាតុមួយ​តូចជាង​ធាតុ​អាតូម​ទៅទៀត។ វា​ជាធាតុ​ដែលផ្តល់ម៉ាស​ដល់​ធាតុឯទៀត។ លទ្ធផល​នៃការស្រាវជ្រាវ​របស់​លោក François Englert និង​លោក​ ​ Peter Higgs ​អាច​អោយ​យើងយល់បាន​ថែម​ទៀត​ពីមូលហេតុ​នៃវត្តមាន​របស់​ទ្វីបលោក​យើង​នេះ ព្រោះថា​​ មនុស្ស​យើង​បាន​កើតមកហើយ ហើយ​ក៏បាន​ឃើញ និងស្ថិតនៅក្នុង​ទ្វីបលោក​រួច​ស្រេច​ទៅហើយដែរ។

ជនជាតិ​បែលហ្ស៊ិក ឈ្មោះ​ François Englert អាយុ ៨០ឆ្នាំ ជាអ្នក​ស្រាវជ្រាវ​​នៅ​សកលវិទ្យាល័យ​​​​សេរី​ក្រុងព្រុចសែល ហើយ​ជនជាតិ​អង់គ្លេស​ Peter Higgs អាយុ​៨៤ឆ្នាំ ស្រាវជ្រាវ​នៅសកល​វិទ្យាល័យ​​Edimbourgh នៅ​អេកូស។ ​​ អ្នកស្រាវជ្រាវ​រូបវិទ្យា​ទាំង២​​ បានទទួល​ពានរង្វាន់​​ណូបែល​រូបវិទ្យា​ បន្តពី​ជនជាតិ​បារាំង Serge Haroche និង​ជនជាតិ​អាមេរិក David Wineland ជា​ម្ចាស់ពានរង្វាន់​ណូបែល​រូបវិទ្យា​ឆ្នាំ​២០១២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ