អូបាម៉ាអះអាងថា វត្តមានអាមេរិកនៅទ្វីបអាហ្វ្រិក មិនមែនសង្គ្រាមត្រជាក់ទេ
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសថាការចូលមកបស់អាមេរិក នៅក្នុងទ្វីបអាហ្វ្រិក មិនមែនជាសង្គ្រាមត្រជាក់ឡើយ។ ដោយលោកយល់ថាជាការល្អណាស់ ដែលមានប្រទេសជាច្រើនចាប់អាមរម្មណ៍មកដាក់ទន់វិនិយោគនៅតំបន់ខាងលើនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥០
លោក បារ៉ាក់ អូបាម៉ាបានប្រកាស នៅជណ្តើរយន្តហោះ នាពេលចេញពីទីក្រុង Dakar សំដៅទៅ ប្រទេសអាហ្វ្រិកខាងត្បូងថា វាជាការល្អណាស់ ដែលមានប្រទេស ចិន ឥណ្ឌា ទួរគី ប្រេស៊ីល និងប្រទេសជាច្រើនទៀត ចាប់អាមរម្មណ៍ក្នុងការវិនិយោគរបស់ខ្លួន នៅទ្វីបអាហ្វ្រិក។
នៅចំពោះមុខអ្នកវិនិយោគទន់អាមេរិកធំៗជាច្រើន ដែលបានមកហែរហម លោក ដែរនោះ លោក អូបាម៉ា បានបញ្ជាក់បន្ថែមថា វាមិនមែនជាការចាប់ផ្តើមនូវសង្គ្រាមត្រជាក់នោះទេ ចំពោះវត្តមានអាមេរិកពេលនេះ។ វាជាការផ្តល់អទិភាពមួយដល់ទ្វីបអាហ្វ្រិក ក្នុង ការអភិវឌ្ឍន៍ ដើម្បីឱ្យក្លាយជាទីផ្សាដ៏មានសក្តានុពលមួយរបស់ពិភពលោក។
ក្នុងទស្សនិច្ចរបស់លោកចំនួន មួយសប្តាហ៍នៅ ប្រទេស សេណេហ្គាល់ អាហ្វ្រិកខាងត្បូង និង បន្ទាប់មកទៅតង់ស្សានីនៅថ្ងៃខាងមុខ លោក អូបាម៉ាពន្យល់ថា លោកបានជួបនិយាយជាមួយមនុស្សជាច្រើននៅអាហ្វ្រិក។ ហើយពួកគេនិយាយថា រីករាយ ចំពោះ វត្តមានរបស់ចិននៅទ្វីបអាហ្វ្រិក។ តែក្នុងនោះដែរ គេទទួលស្គាល់ថា ចិនសំលឹងឃើញតែផលប្រយោជន៍សំខាន់បំផុតគឺធនធានធម្មជាតិសម្រាប់វិស័យឧស្សាហកម្មរបស់ខ្លួន។
ថ្នាក់ដឹកនាំកំពូលអាមេរិក បានពោលដោយ ហាក់ដូចជាបញ្ឆិតបញ្ឆៀងដល់ចិនថា បើបែបនេះ ទ្វីបអាហ្វ្រិកគ្រាន់តែជាកន្លែងផ្គត់ផ្គង់វត្ថុធាតុដើមប៉ុណ្ណោះ ដែលវាមិនមែនជាការបង្កើតទីផ្សារការងារពិតប្រាកដ និងការអភិវឌ្ឍន៍យូរអង្វែងសម្រាប់ប្រជាជនអាហ្វ្រិកឡើយ។
ហើយលោកបញ្ជាក់ដដែលថាការចូលមករបស់អាមេរិក មិនមែនដើម្បីប្រជែងឥទ្ធិពល របស់ខ្លួនជាមួយចិនទេ តែអាមេរិកចង់ឃើញប្រទេសនៅទ្វីបអាហ្វ្រិក ចាប់ផ្តើមមានស្ថិរភាពមួយផ្នែកសេដ្ឋកិច្ច ក៏ដូចជាអភិបាលកិច្ចល្អផងដែរ សម្រាប់ថ្នាក់នាំប្រទេសទាំងនោះ។
គួររម្លឹកថា កាលពីខែមីនាកន្លងទៅថ្នាក់ដឹកនាំកំពូលរបស់ចិន លោក ស៊ីជីងពីង បានធ្វើដំណើរទស្សនកិច្ចរបស់ខ្លួនទៅទ្វីបអាហ្វ្រិក និងប្រទេសរុស្ស៊ី ដោយបានសម្រេចចុះកិច្ចសន្យារវិនិយោគធំៗជាច្រើន ក្នុងវិស័យពាណិជ្ជកម្ម និងថាមពល។ ហើយផលផ្លាស់ប្តូពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសនៅអាហ្វ្រិក បានកើនដល់ប្រមាណជាង ២០០ពាន់លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០១២៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ