អានតួអត្ថបទ

លោកស្រី គ្លីនតុន​ ជ្រើស​លោក ទីម គែន TIM KAINE ជា​បេក្ខជន​អនុប្រធានាធិបតី

គឺ​ជា​ជម្រើស​ដ៏​មាន​ហេតុផល​ ដែល​បញ្ជាក់​​កាន់​តែ​ច្បាស់​អំពី​ភាព​ហ្មត់​ចត់​​របស់​ លោកស្រី ហ៊ីឡារី គ្លីនតុន ប្រឈម​នឹង​លោក​ ដូណាល់ ត្រាំ។ នៅល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ លោកស្រី គ្លីនតុន ប្រកាស​ជ្រើស​យក​លោក ទីម គែន ជា​បេក្ខជន​អនុប្រធាន ​សម្រាប់​ប្រកួត​ប្រជែង​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃទី ៨ វិច្ឆិកា ២០១៦​ខាង​មុខ។ តើ​លោក ទីម គែន ជា​នរណា ?

លោកស្រី​ Hillary Clinton  និង​លោក Tim Kaine
លោកស្រី​ Hillary Clinton និង​លោក Tim Kaine REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

លោក​ទីម គែន មិនដែល​​ចាញ់​ឆ្នោត​សោះ ! នេះ​ជា​សេចក្តី​ពន្យល់​របស់​លោកស្រី​គ្លីនតុន ដូច្នេះ លោក​នឹង​ក្លាយ​ជា​ដៃគូ​រួម​ឆ្នោត​យ៉ាង​ល្អ ! ​មិន​សូវ​លេច​មុខ​​ជា​សាធារណៈមែន តែ​​លោក ទីម គែន មាន​​បុគ្គលិកលក្ខណៈ​ដូច​អ្វី​ដែល​លោកស្រី​គ្លីនតុន​ចង់​បាន និង​មាន​សមត្ថភាព​គ្រប់គ្រង​ប្រទេស​ភ្លាមៗ។

 
អាយុ​ ៥៨​ឆ្នាំ ជា​អតីត​​អភិបាល​រដ្ឋ​ Virginia ​​ លោកទីម គែន ជាមនុស្ស​សាច់ការ និង​​ធ្វើការ​មិន​ខ្លាច​ហត់។ ​មាន​និន្នាការ​កណ្តាល​និយម​ ប្រឆាំង​ជា​លក្ខណៈ​បុគ្គល​នឹង​ការ​រម្លូតកូន តែ​គោរព​សេចក្តី​សម្រេចចិត្ត​របស់​ស្ត្រី។ ជា​អ្នក​នយោបាយ​ដែល​ប្រឆាំង​​នឹង​ទោស​ប្រហារ​ជីវិត ប៉ុន្តែ​មិន​បាន​រំលាយ​ច្បាប់​នេះ​ទេ​នៅពេល​បាន​ក្លាយ​ជា​អភិបាល​រដ្ឋ​។ លោក ទីម គែន មិនដែល​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​ឡើយ។ លោក​​​គិត​ថា​ជា​កិត្តិយស​បំផុត​ ចំពោះ​ជម្រើ​ស​របស់​លោកស្រី​គ្លីនតុន។

ខាង​លោក​សិនដឺ អាច​នឹង​ខក​ចិត្ត។​ អ្នក​ប្រជាធិបតេយ្យ​ខ្លះមើល​ឃើញ​លោក ទីម គែន​ ថា​គ្មាន​ទម្ងន់​សម្រាប់​ប្រឈម​នឹង​លោក​ដូណាល់ ត្រាំ​ឡើយ។​​  ប៉ុន្តែ​សារព័ត៌មាន​អាមេរិក​​យល់​ថា លោកស្រីគ្លីនតុន​ បាន​ជ្រើសរើស​ផ្លូវ​ដែលគ្មាន​ហានិភ័យ​។ លោក ទីម គែន ពុំ​ដែល​មាន​ជាប់​រឿង​អាស្រូវ និងមាន​ប្រវត្តិ​នយោបាយ​គ្មាន​កំហុស។

ខាងក្រុម​សាធារណរដ្ឋ​របស់​លោកដូណាល់​ ត្រាំ បាន​សើច​ចំអក​ភ្លាម​គ្មាន​បង្អង់​ជម្រើស​របស់​លោកស្រី​គ្លីនតុន ដោយ​ចាត់​ទុក​ថា​ជា​ដៃ​គូ​ខ្សោយ​ មិន​អាច​ប្តូរ​ផ្លាស់​ការ​ដឹកនាំប្រទេស​បាន​ឡើយ ព្រោះម្នាក់​ក្រលេខក្រឡុច ម្នាក់​ពុក​រលួយ។ សូម​បញ្ជាក់​ថា​ ចំពោះ​ ​លោក​ ដូណាល់ ត្រាំ​ បេក្ខជន​អនុប្រធានាធិបតី​ដែល​ត្រូវ​មក​ឈរ​ឈ្មោះរួម​គ្នា គឺ​លោក​ Mike Pence ជា​អ្នក​អភិរក្ស​ខ្លាំង​បំផុត និង​ការពារ​តម្លៃ​សង្គម​បែប​កាតូលិក​យ៉ាង​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ