អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់

លោកដូណាល់ ត្រាំ៖​អ៊ីរ៉ង់​ជា​អ្នក​បង្ក និង​ចិញ្ចឹម​អស្ថិរភាព​នៅ​ក្នុង​តំបន់

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​អំពាវនាវ​ឲ្យ​មាន​សន្តិភាព និង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ភេរវនិយម។ សេចក្តីអំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​អារ៉ាប់ និង​អ៊ីស្លាម​ដែល​រួម​ប្រជុំ​គ្នា​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ក្រោម​ភ្នែក​ច្រមុះ​របស់​លោក​ត្រាំ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម​ត្រូវ​ជា​ប្រធានបទ​អាទិភាព​នៃ​ទំនាក់ទំនង​រវាង​អាមេរិក និង​ពិភពអារ៉ាប់ អ៊ីស្លាម។ ពិភពអារ៉ាប់ អ៊ីស្លាម​ដែល​លោក​ត្រាំ​មិន​បាន​រាប់​បញ្ចូល​ប្រទេស​អ៊ីរ៉ង់​ទេ។ លោក​ត្រាំ​យល់​ឃើញ​ថា អ៊ីរ៉ង់​ជា​អ្នក​បង្ក និង​ចិញ្ចឹម​អស្ថិរភាព​នៅ​ក្នុង​តំបន់។

លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ​នា​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ថ្ងៃទី២១ ឧសភា ២០១៧
លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ​នា​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ថ្ងៃទី២១ ឧសភា ២០១៧ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

« ពី​ប្រទេស​លីបង់​រហូត​ដល់​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​យេម៉ែន អ៊ីរ៉ង់​ជា​អ្នក​ចំណាយ ជា​អ្នក​បំពាក់​អាវុធ និង​ជា​អ្នក​ហ្វឹកហ្វឺន​ក្រុម​ភេរវជន ក្រុម​ប្រដាប់អាវុធ​លួចលាក់ និង​ក្រុម​ជ្រុលនិយម​ដែល​បង្ក​ឲ្យ​មាន​ភាពវឹកវរ និង​បំផ្លិចបំផ្លាញ​នៅ​ក្នុង​តំបន់​ទាំង​មូល។

តាំង​ពី​ច្រើន​ទសវត្ស​កន្លង​មក អ៊ីរ៉ង់​ជា​ប្រទេស​បង្ក​ឲ្យ​មាន​ជម្លោះ​សាសនា និង​ភាព​តក់ស្លុត។ របប​អ៊ីរ៉ង់​បាន​និយាយ​ជា​ចំហ​នូវ​ទង្វើ​សម្លាប់​រង្គាល សន្យា​កម្ទេច​ប្រទេស​អ៊ីស្រាអែល ការ​ស្លាប់​របស់​អាមេរិក ព្រម​ទាំង​ភាព​ហិនហោច​ទ្រព្យសម្បតិ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​ប្រជុំ​ពេល​នេះ។
 
អ្នក​ដែល​បាន​ទទួល​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​របប​អ៊ីរ៉ង់ គឺ​ប្រជាជន​អ៊ីរ៉ង់។ អ៊ីរ៉ង់​ជា​ប្រទេស​ដែល​មាន​ប្រវត្តិសាស្រ្ត​យូរលង់ និង​មាន​វប្បធម៌​រុងរឿង។ ក៏​ប៉ុន្តែ ប្រជាជន​អ៊ីរ៉ង់​កំពុង​រងទុក្ខ វេទនា​ដោយ​ថ្នាក់ដឹកនាំ​របស់​ខ្លួន។ ដរាប​ណា​របប​អ៊ីរ៉ង់​នឹង​មិន​ក្លាយ​ខ្លួន​ជា​ដៃគូ​សន្តិភាព​ទេ គ្រប់​ប្រទេស​ក្នុង​លោក​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដាក់​អ៊ីរ៉ង់​ឲ្យ​នៅ​ឯកោ។
 
យើង​បន់ស្រន់​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​មាន​រដ្ឋាភិបាល​ត្រឹមត្រូវ និង​យុត្តិធម៌​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន​នៅ​ថ្ងៃ​ណា​មួយ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ