អានតួអត្ថបទ
គៀរហ្ស៊ីស្តង់

អំពើហិង្សា​រវាងក្រុមជាតិពន្ធុ​ Ouzbeks​ និង​ Kirghizs​ ចេះតែ​បន្ត​ទៅទៀត​

អំពើ​ហិង្សាដែល​បានកើត​មាន​កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​ទី១០​មិថុនា​នៅ​ Och​​ជា​ទីក្រុង​ទី២​នៃ​ប្រទេស ​KIRGHIzsTAN​ ​និង​​ជា​​ដែន​អំណាច​​របស់​​លោក​​អតីត​ប្រធានាធិបតី ​Bakiev​ បាន​​រីករាល​ដាល​​ទៅ​កាន់​​ទីក្រុង​​ជិត​ខាង​​ ទោះបី​​ជា​​មាន​​សភាព​​អាសន្ន​​និង​​បំរាម​​គោចរ​​ប្រកាស​​ដោយ​​រដ្ឋា​ភិ​​បាល​​បណ្តោះ​អាសន្ន​ KIRGHIzsTAN ​ក៏​ដោយ។​

ទីក្រុង​ Och​ ត្រូវ​​បិទ​​​ដោយ​​ពួក​​ទាហាន​​​ Kirghizs​ ​​ហើយ​​ត្រួត​​ពិនិត្យ​​​នៅតាម​​ផ្លូ​វ​​​រថយន្ត​​​ផ្ទុក​​​អ្នក​​​ដំណើរ​​​ជាតិ ​​​Ouzbeks​​
ទីក្រុង​ Och​ ត្រូវ​​បិទ​​​ដោយ​​ពួក​​ទាហាន​​​ Kirghizs​ ​​ហើយ​​ត្រួត​​ពិនិត្យ​​​នៅតាម​​ផ្លូ​វ​​​រថយន្ត​​​ផ្ទុក​​​អ្នក​​​ដំណើរ​​​ជាតិ ​​​Ouzbeks​​ © Alexei Osokin/Reuters
ផ្សាយពាណិជ្ជកម្ម

02:18

សេចក្តីរាយការណ៍​របស់​ វីនស្តុន រតនា

អាជ្ញាធរ​បាន​ថ្លែងនៅ​ល្ងាច​ថ្ងៃសុក្រ​ម្សិលមិញ​១១​មិថុនា​ខ្លាច​ក្រែង​តែ​សភាព​ការណ៍​នៅទី​ក្រុងOch​ ខាង​ត្បូង​​ប្រទេស​​ចុះ​​ដុន​ដាប​​ថែម​​ទៀត។​ រី​ឯ​​លោកស្រី​​ប្រធានាធិបតី ​ស្តីទី ​Roza Otounbaïeva​ បាន​​យល់​​ឃើញ​​ថា​ ចាំបាច់​​ត្រូវ​តែ​​បញ្ជូន​​គ្រូ​ពេទ្យ​​និង​​ក្រុម​​ជំនួយ​​បន្ថែម​​ដើម្បី​​រក្សា​​របៀប​​រៀប​រយ។​

 
ការ​​ប៉ះ​ទង្គិច​​គ្នា​​ជួ​ន​កាល​​ប្រកប​​ដោយ​​ការ​​បាញ់​​តគ្នា​​ផង​​រវាង​​ក្រុម​​យុវជន​ Ouzbeks​ និង​ Kirghizs​ បាន​​កើត​​មាន​​នៅ​​យប់​​ថ្ងៃ​​ព្រហស្បតិ៍​ឆ្លង​​មក​​ថ្ងៃសុក្រ​​នៅទីក្រុង​​ Och​​ និង​​រាល​ដាល​​ទៅ​​កាន់​​ទីក្រុង​​ជិត​ខាង​។​​អំពើ​​ហិង្សា​​បាន​​កើត​​មាន​​បណ្តាល​​មក​​ពី​​ជម្លោះ​​វាយ​​តប់​​គ្នា​​រវាង​​អាណិកជន​​នៃ​ក្រុម​​ជាតិ​ពន្ធុ​​ទាំង​ពីរ​នេះ។​

ទីក្រុង​ Och​​  ត្រូវ​​បិទ​​ដោយ​​ពួក​ទាហាន​​ Kirghizs ​​ហើយ​​អាជ្ញាធរ​​ត្រួត​​ពិនិត្យ​​ឆែក​ឆេរ​​នៅតាម​​ផ្លូ​វ​​រថយន្ត​​ផ្ទុក​​អ្នក​​ដំណើរ​​ជាតិ ​​Ouzbeks​ ។​ ​គេ​ខ្លាច​​ក្រែង​​តែ​​ក្រុម​​ជំនួយ​​បន្ថែម​​ប៉ុន​​ប៉ង​​មក​​កាន់​​ទី​ក្រុង​​ដើម្បី​​រួម​​ចំណែក​​ក្នុង​​ការ​​ប៉ះទ​ង្គិច​​គ្នា​រវាង​​ពួក​ ​Ouzbeks​​ និង​​ Kirghizs។​​ ក្នុង​​ទីក្រុ​ង​​ជិត​​ខាង​​ជា​ច្រើន​​របស់​​ទីក្រុង​​ Och​​ មាន​​អ្នក​​ស្លាប់​​អ្នក​​រង​គ្រោះ​​ដោយ​​អគ្គិភ័យ​​និង​​ដោយ​​ការ​​ប្លន់​​លួច​​ឆក់​​ក្នុង​​សង្កាត់​​ពួក​​ Ouzbeks។
​ក៏​​មាន​​ទាំង​​ក្តី​​ព្រួយ​​បារម្ភ​​ផង​​ដែរ​​នៅ​​ប៉ែក​​ខាង​​ជើង​​ប្រទេស​​នៅ​រដ្ឋ​ធានី ​Bishkek។ ​ដ្បិត​​បណ្តា​ជន​នៃ​​តំបន់​  Och​ ត្រូវ​​ជាប់​​គាំង​​ដំណើរ​​នៅ​​ក្នុង​​ស្ថានីយ​​ផ្លូវ​​ថ្នល់​ ហើយ​​ភាព​​តាន​តឹង​​កើន​​ឡើង​​នាំ​ឲ្យ​​ខ្លាច​​បារម្ភ​​ចលាចល​​ រីក​រាល​ដាល​​ទូទាំង​​ប្រទេស​​ជាតិ​​និង​​បង្ខូច​​ស្ថិរភា​ព​​បន្តិច​​ថែម​​ទៀត​​នៃ​​រដ្ឋាភិបាល​​បណ្តោះ​អាសន្ន​ KIRGHIZSTAN ដ៏​ផុយ​ស្រួយ។

 
លោក​អតីត​ប្រធានាធិបតី​ Kourmanbek Bakiev ​ត្រូវ​​បាន​​ធ្លាក់​​ពី​​តំ​ណែង​​​កាល​ពី ២​​ខែ​​មុន​​នៅ​ Bishkek ​ដោយ​​ការ​បះ​បោរ​​របស់​​ប្រជាជន។ នៅ​​ថ្ងៃ​សៅរ៍​​នេះ ​អាជ្ញាធរ​ Kirghizs​ អំពាវនាវ​​ទាហាន​​និង​​ប៉ូលិស​​ចូល​និវត្តន៍​ ឲ្យ​​ទៅ​កាន់​​ទីក្រុង​​ Och​ ដោយ​​ខ្លាច​ក្រែង​​តែ​​សភាព​ការណ៍​​ប្រែ​ក្លាយ​​​ទៅ​​ជា​​សង្គ្រាម​​ស៊ីវិល​​ពិត​ប្រាកដ ​នៅ​​តំបន់​​ប៉ែក​​ខាង​​ត្បូង​ KIRGHIZSTAN។

ស្ថិរភាព​​នៅ ​KIRGHIZSTAN មាន​​សារៈសំខាន់​​ណាស់​​ជាអាទិ៍ ​សំរាប់​​ប្រទេស​​រុស្ស៊ី ​និង​​សរអា ​ដែល​មាន​​មូលដ្ឋាន​​ទ័ព​​នៅ​​ទី​នោះ​​រូម​​មាន​​មូលដ្ឋាន​​​ទ័ព​​​ដ៏​សំខាន់​​សំរាប់​​ដាក់​​ពង្រាយ​​កងទ័ព​​អាមេរិកាំង​​ឲ្យ​​ប្រចាំការ​​នៅ ​Afghanistan៕​
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ