អានតួអត្ថបទ
ចិន

ទីក្រុងប៉េកាំង​អនុញ្ញាត​ឲ្យចេញផ្សាយ​របាយការណ៍​ទិតៀន​របស់​FMIស្តីពី​សេដ្ឋកិច្ចចិន​

ជាលើក​ទីមួយ​ចាប់​តាំង​ពី​ឆ្នាំ២០០៦​មក​ ទីក្រុង​ប៉េកាំង​បាន​អនុញ្ញាត​ឲ្យ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩​កក្កដា​ម្សិលមិញ ​នូវ​របាយការណ៍​ទិតៀន​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ស្តីពី​ សេដ្ឋកិច្ច​ចិន។​ ក៏​ប៉ុន្តែ​គេ​កត់​សម្គាល់​ឃើញ​មាន​ការ​ខ្វែង​ទស្សនៈ​នឹង​គ្នា​រវាង​មូលនិធិ ​រូបិយវត្ថុ​អន្តរជាតិ​FMI​នឹង​ទីក្រុង​ប៉េកាំង​ពាក់ព័ន្ធ​នឹង​នយោបាយ​នៃ​ អត្រា​ប្តូរ​ប្រាក់​យ័ន​ចិន។

ទីក្រុង​ប៉េកាំង​​នៅ​តែ​បន្ត​​ក្តោប​ក្តាប់​ត្រួត​ត្រា​​យ៉ាង​ហ្មត់ចត់​​ទៅលើ​ចលនា​​នៃ​រូបិយប័ណ្ណ​​របស់​ខ្លួន​
ទីក្រុង​ប៉េកាំង​​នៅ​តែ​បន្ត​​ក្តោប​ក្តាប់​ត្រួត​ត្រា​​យ៉ាង​ហ្មត់ចត់​​ទៅលើ​ចលនា​​នៃ​រូបិយប័ណ្ណ​​របស់​ខ្លួន​ © REUTERS
ផ្សាយពាណិជ្ជកម្ម

01:38

សេចក្តីរាយការណ៍របស់​ សៀក សារិន

សម្រាប់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ អត្រា​ប្តូរ​ប្រាក់​យ័ន​ចិន​គឺ​ជា​សោគន្លឹះ​យុទ្ធសាស្ត្រ​សម្រាប់​ឲ្យ​ទីក្រុង​ប៉េកាំង​មាន​លទ្ធភាព​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​កាន់តែ​ស្គាល់​ការ​​ល្អ​ប្រសើរ​ឡើង។​ ក៏​ប៉ុន្តែ​មួយខែ​កន្លះ​ក្រោយពី​បាន​ប្រកាស​ឲ្យដឹង​ពី​ការ​បន្ទន់​នយោបាយ​នៃ​អត្រា​ប្តូរ​ប្រាក់​យ័ន​ចិន​ ទីក្រុង​ប៉េកាំង​នៅ​តែ​បន្ត​ក្តោប​ក្តាប់​ត្រួត​ត្រា​យ៉ាង​ហ្មត់ចត់​ទៅលើ​ចលនា​នៃ​រូបិយប័ណ្ណ​របស់​ខ្លួន។​ គេ​សម្គាល់​ឃើញ​ប្រាក់​យ័ន​ចិន​បាន​កើន​ឡើង​ថ្លៃ​ប្រមាណ​តិច​ជាង​១%​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិក។

 
ទាំងនេះ​ជា​កាយវិការ​មួយ​ពុំ​គ្រប់​គ្រាន់​ឡើយ​សម្រាប់​អ្នក​ឯកទេស​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ ហើយនិង​សម្រាប់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន។​ ដោយ​ពួក​គេ​យល់​ឃើញ​ថា​ ប្រាក់យ័ន​ចិន​នៅ​តែ​មាន​តម្លៃ​ថោក​ជ្រុល​ពេក​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិក​និង​នៅ​ចំពោះ​មុខ​ប្រាក់​អឺរ៉ូ។​ ប៉ុន្តែ​ ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ពុំ​ទទួល​យក​ទស្សនៈ​បែបនេះ​ឡើយ។​ រដ្ឋាភិបាល​ចិន​វិញ​យល់ថា​ ការសល់ផល​នៃ​ជញ្ជីង​ទូទាត់​សរុប​របស់​ប្រទេស​ចិន​មាន​ចំនួន​ពាក់​កណ្តាល​តិច​ជាង​ការ​ប្រមាណ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI។

របាយការណ៍​របស់​FMI​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា​ “ Bulle "​ បំប៉ោង​ទិញ​លក់កេង​យក​ចំណេញ​ក្នុង​វិស័យ​អចលនទ្រព្យ​កំពុង​តែកើត​មាន​នៅ​ប្រទេស​ចិន។​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​ប៉េកាំង​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​បញ្ហា​នេះ​ ហើយ​ជំរុញ​ឲ្យ​ប្រទេស​ចិន​រិះរក​សមតា​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។​ ហើយ​ទាំងនេះ​ជា​ការ​ពិត​ដែល​កំណើន​សេដ្ឋកិច្ច​ចិន​ពឹង​ផ្អែក​ទៅលើ​ការនាំ​ចេញ​និង​ការ​បោះ​ទុន​ធ្វើ​វិនិយោគ​ច្រើន​ជាង​សកម្មភាព​សេដ្ឋកិច្ច​នៃ​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ