អានតួអត្ថបទ
តាដហ្ស៊ីគីស្តង់

យោធា​តាដហ្ស៊ីគីស្តង់​ ធ្លាក់​ខ្លួន​ស្លាប់​ អាច​ដល់​៤០​នាក់​ដោយ​ត្រូវ​ទ័ព​ព្រៃ​លួច​ស្ទាក់បាញ់

យោង​ទៅ​លើ​ក្រសួង​ការពារជាតិ​តាដហ្ស៊ីគីស្តង់ ការ​វាយ​ប្រហារ​នេះ ប្រហែល​ធ្វើ ដោយ​ក្រុម​ប្រដាប់អាវុធ​ខុស​ច្បាប់ នៃ​អតីត​ប្រធាន​កង​ប្រយុទ្ធ​នោះ​ឈ្មោះ Abdullo ដែល​ទោះបី ក្រោយពី​មាន​ចុះ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​ ខ័ណ្ឌ​បញ្ចប់​សង្គ្រាម​ស៊ីវិល​កាល​ពី​១៣​ឆ្នាំ​មុន​ក្តី​ក៏ នៅ​តែ​ប្រកែក មិន​សុខចិត្ត​ទំលាក់​អាវុធ ហើយ​នៅ​តែបន្ត​ច្បាំង​ទល់​នឹង​កងទ័ព​រដ្ឋាភិបាល។

យោធា​តាដហ្ស៊ីគីស្តង់ ទទួលរង​ការវាយ​ប្រហារ​នាថ្ងៃចន្ទ ២០កញ្ញា ២០១០​ពីសំណាក់ទ័ពព្រៃ​នៅ​ម្តង់​ជ្រលង​ភ្នំ​ Racht ២០០ គម​ទិសខាងកើត​​​Douchanbé​ រដ្ឋធានីTadjikistan.
យោធា​តាដហ្ស៊ីគីស្តង់ ទទួលរង​ការវាយ​ប្រហារ​នាថ្ងៃចន្ទ ២០កញ្ញា ២០១០​ពីសំណាក់ទ័ពព្រៃ​នៅ​ម្តង់​ជ្រលង​ភ្នំ​ Racht ២០០ គម​ទិសខាងកើត​​​Douchanbé​ រដ្ឋធានីTadjikistan. RFI/Latifa Mouaoued
ផ្សាយពាណិជ្ជកម្ម

 

02:26

សេចក្តីរាយការណ៍​របស់​ កែវ​ ឆាយា

កែវ ឆាយា

សាច់រឿង​ដែល​មាន​ គឹ​ថា អស់​ប៉ុន្មាន​ថ្ងៃ​ជាប់​មក​ហើយ ដែល​កងទ័ព​តាដហ្ស៊ីគីស្តង់ វាត ប្រតិបត្តិការ​ស្វែងរក​ចាប់​មក​វិញ ពួក​អ្នក​ទោស​ដ៏​សែន​គ្រោះថ្នាក់​ចំនួន ២៥​នាក់ ក្នុង​នោះ​មាន ទាំង​ជាតិ​រុស្ស៊ី ៦​នាក់ និង​ជាតិអាហ្វហ្កានីស្តង់ ៤​នាក់​ផង ដែល​កាលពី​ខែ​មុន ក្រោយ​ពី​បាញ់​សម្លាប់​ឆ្មាំ​គុក សរុប​ទៅ​អស់ ៧​នាក់ ក៏​ចេះ​លួច​រត់​ចេញ​ពី​ពន្ធនាគារ​លេខ​១ ដែល​ល្បី​ដោយ វិន័យ​តឹងរ៉ឹង​បំផុត នៃ​ក្រុង Douchanbe រដ្ឋធានី តាដហ្ស៊ីគីស្តង់។ ជន​២៥​នាក់​នោះ គេ​លួច​រត់ គឺ​រំលង​តែ​៤​ថ្ងៃ​សោះ ក្រោយពី​បាន​ត្រូវ​តុលាការ​កាត់​ទោស​គេ ឲ្យ​ជាប់​គុក​ម្នាក់ៗ​រហូត​ដល់​៣០ឆ្នាំ​ឯណោះ ចំពោះការ​ប៉ុនប៉ង​ ធ្វើ​រដ្ឋ​ប្រហារ កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ​មិញ។

 
ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​នេះ រសៀល​ម្សិលមិញ យោធា​នៃ​កងទ័ព​តាដហ្ស៊ីគីស្តង់ មាន​គ្នា​៧៥​នាក់ ដោយ​ជិះឡាន Camion ប៉ុន្មាន​គ្រឿង ពេល​ទើប​បើក​ចេញ​ផុត ពី​ជ្រលង​ភ្នំ ​នៅ​ចម្ងាយ​ប្រមាណ ២០០គ.ម. ខាង​កើត​ពី​រដ្ឋធានី Douchanbe ស្រាប់តែ​អភ័ព្វ ធ្លាក់​ក្នុង​អង្គប់​ស្ទាក់​បាញ់ នៃ​ក្រុម​ពួក​ឧទ្ទាម ពួក​ដែល​បាន​បាញ់​ស្រោច​យ៉ាង​ចាស់​ដៃ​ទៅ​លើ​គេ ចេញ​ពី​កាំភ្លើង​យន្ត​ផង កាំភ្លើង​ត្បាល់​ផង ទាល់តែ​ផ្តាច់​ជីវិត​គេ បើ​តាម​តួលេខ នៃ ទីភ្នាក់ងារពត៌មាន “ Asia Plus “ គឺ​អស់ ៤០​នាក់​ឯណោះ ពី​ក្នុង​នោះ នាយ​ទាហាន​ស័ក្តិ​ខ្ពស់ៗ គឺ​៥​នាក់។ ប៉ុន្តែ រដ្ឋាភិបាល​តាដហ្ស៊ីគីស្តង់​ផ្ទាល់ ទទួល​ស្គាល់​ថា មាន​ស្លាប់​ត្រឹម​តែ​២៣​នាក់។ គួរ​និយាយ​ថា ជ្រលង​ភ្នំ​នោះ ស្ថិត​នៅ​ជើង​ភ្នំ Pamir ជា​ភ្នំ​ដែល​ខ័ណ្ឌ​ដែនដី​តាដហ្ស៊ីគីស្តង់ ពី មហា​ប្រទេស​ចិន​ដី​គោក។

 
ប្រភព​ក្នុង​រដ្ឋាភិបាល​តាដហ្ស៊ីគីស្តង់​ មិន​បដិសេធ​ឡើយ​ថា ការ​វាយ​ប្រហារ​ទៅ​លើ ក្បួន​ឡាន​ទ័ព​នៃ​ក្រសួង​ការពារជាតិ គឺ​អាច​ធ្វើ ដោយ​ក្រុម​ប្រដាប់​អាវុធ​នៃ​ឈ្មោះ Abdullo មេ​ដឹកនាំ​ម្នាក់ ខាង​បក្ស​ប្រឆាំង​ដែល​មិន​ព្រម​សម្រុះសម្រួល​ទេ ទោះបី​តាំង​ពី​១៣​ឆ្នាំ​មុន​ម៉្លេះ មាន​ចុះ​ទៅ​ហើយ​ក្តី កិច្ច​ព្រមព្រៀង​ឈប់​បាញ់ ដែល​ខ័ណ្ឌ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ឆាបឆេះ ពី​ឆ្នាំ​១៩៩២ ដល់​១៩៩៧។ តាម​ដំណឹង​ដែល​មាន ឈ្មោះ Abdullo នេះ ក្រោយពី​បក្ស​ប្រឆាំង​របស់​ខ្លួន បាន​ទទួល​បរាជ័យ​នៅ Tadjikistan មក ក៏​បាន​រត់​ទៅ​ច្បាំង នៅ​ខាង​ពួក Talibans ក្នុង​ប្រទេស Afghanistan ជិត​ខាង បន្ទាប់​មក ថែម​ទាំង​ត្រូវ​ចាប់​ខ្លួន​បាន ដោយ​កង​ទ័ព​របស់​បក្ស​សម្ព័ន្ធ OTAN ទៅ​ផង ប៉ុន្តែ គេ​មិន​ដឹង តើ​មក​ពី​មូលហេតុ​អ្វី​ដែល​ជន​នេះ នៅ​តែ​មាន​សេរីភាព​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ