អានតួអត្ថបទ
កូរ៉េខាង​ត្បូង

សាឡាង​លិច ៖ម្ចាស់​ក្រុមហ៊ុនធ្វើ​មិន​ដឹង​មិន​ឮ​នឹង​បញ្ហា​លំនឹង​របស់​សាឡាង

កាពីទែន​របស់​សាឡាង​សេវ៉ូល ដែល​ក្រឡាប់​លិច កាលពី​ពីរ​សប្តាហ៍​មុន បាន​អះអាង​នៅ​ចំពោះ​មុខ​អ្នក​អង្កេត​ការណ៍​ថា បាន​ធ្លាប់​ផ្តល់​ព័ត៌មាន​ទៅ​កាន់​ក្រុម​ហ៊ុន​អំពី​អស្ថិរភាព​​របស់​សាឡាង​ដែរ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​នឹង​ចំណាប់​អារម្មណ៍​របស់​លោក​ឡើយ។

អ្នក​មុជ​ទឹក​សង្គ្រោះ​ចុះ​រក​សាកសព​ក្នុង​សាឡាង Sewol
អ្នក​មុជ​ទឹក​សង្គ្រោះ​ចុះ​រក​សាកសព​ក្នុង​សាឡាង Sewol REUTERS/Yonhap
ផ្សាយពាណិជ្ជកម្ម

តុល្យការ​នៃ​ជន​រងគ្រោះ​លិច​សាឡាង សម្រាប់​ថ្ងៃពុធ​ទី ៣០​មេសានេះ បាន​ឡើង​ដល់​ ស្លាប់ ២១០​នាក់ និង​បាត់​ខ្លួន​៩២នាក់។ ក្រុម​អ្នក​មុជ​ទឹក​កំពុង​បន្ត​រុល​ទៅ​ក្នុង​សាឡាង​ដើម្បី​ស្វែង​រក​សាកសព​ជាប់​កុន​នៅខាង​ក្នុង។ ប្រតិបត្តិការ​នេះ​បាន​ជួប​ការ​យឺត​យ៉ាវ​​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយ​សារ​តែ​ទឹក​ហូរ​ខ្លាំង​ពេក និង​មាន​បំណែក​បិទ​ខ្ទប់​មិន​ច្រក​ចូល​កាប៊ីន​សាឡាង។

បើតាម​រដ្ឋ​អាជ្ញារ​ ក្រោយ​ពេល​ជួប​សួរ​​ដេញ​ដោល​សួរ​កាពីទែន​ ដែល​អវត្តមាន​ក្នុង​ពេល​កើត​ហេតុ ភ្នាក់ងារ​គ្រប់គ្រង​សាឡាង​រូប​នេះ ធ្លាប់​បាន​បញ្ជូន​ព័ត៌មាន​ទៅ​ឱ្យ​ក្រុមហ៊ុន ប្រាប់​អំពី​បញ្ហា​លំនឹង​របស់​សាឡាង​ដែរ ប៉ុន្តែ​ជា​ស្វ័យប្រវត្តិ​ គ្មាន​នរណា​ចាប់​អារម្មណ៍​នឹង​របាយ​នោះឡើយ។

ក្រុមហ៊ុន ចុងហៃជិន ម៉ារីនកូលីមីតធីត បាន​ទិញ​បន្ត​សាឡាង​នេះ កាលពី​ឆ្នាំ​២០១២ រួច​សាង​សង់​កាប៊ីន​បន្ទប់​បន្ថែម​នៅជាន់​ទី​បី បួន​និង​ទីប្រាំ។ សំណង់​ដែល​បាន​ធ្វើ​ឱ្យ​សាឡាង​ដំណើរ​ការ​១៨​ឆ្នាំ​រួច​មក​ហើយ​ បាត់​លំនឹង​ និង​កាត់​បន្ថយ​សមត្ថភាព​ធន់​នឹង​រលក​សមុទ្ទ​យ៉ាង​ខ្លាំង។
រហូត​មក​ទល់​នឹងពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​លក្ខខណ្ឌ​ដែល​នាំ​ឱ្យ​សាឡាង​ក្រឡាប់​លិច​ទេ ប៉ុន្តែអ្នក​ឯកទេស​​បាន​សន្និដ្ឋាន​ថា ការ​កាច់​បង្កូត​បត់​ខ្លាំង​ ធ្វើ​ឱ្យ​បន្ទុក​លើ​នាវា​រអិល​ផ្អៀង​​មក​តែ​ម្ខាង។ អ្នក​អង្កេត​ក៏​កំពុង​ស្វែង​រក​ព័ត៌មាន​ផ្អៀង​ផ្ទាត់​ថា​​សាឡាង​​ពិត​ជា​បាន​ផ្ទុក​ទម្ងន់​ហួស​កំរិត​អនុញ្ញាតដល់​ទៅ​បី​ដង​មែន​ឬ​យ៉ាង​ណា។

អ្នក​អង្កេត​ក៏​បាន​កោះ​ហៅ​ថៅកែ​ក្រុមហ៊ុន​មក​សួរ​ចម្លើយ​រួច​ហើយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។ មាន​អាយុ ៧១​ឆ្នាំ លោក គីមហាក់ស៊ិក ដែល​បាន​សុំ​ទោស​ក្រុមគ្រួសារ​រងគ្រោះ​ ក្រោយ​ពេល​សាឡាង​លិចភ្លាម អាច​នឹង​ត្រូវ​ជាប់​ទោស​ធ្ងន់ធ្ងរ ពីបទ​ធ្វេសប្រហែល បង្វិល​លុយ​និង​លួច​រត់ពន្ធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ