អានតួអត្ថបទ

ចិន​សម្ពោធ​មជ្ឈមណ្ឌល​អវកាស​ទី​បួន ដោយ​​បង្ហោះ​កាំជ្រួច​ជំនាន់​ថ្មី Long March ៧

កាំជ្រួច​ជំនាន់​ថ្មីឈ្មោះ​ថា Long March-៧ ត្រូវ​បាន​បង្ហោះ​ចេញ​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រកប​ដោយ​ជោគជ័យ​។ ជា​ការ​បាញ់​បង្ហោះកាំជ្រួចជំនាន់​​ថ្មី​ដំបូង​ផង និងជា​សម្ពោធ​​​មជ្ឈមណ្ឌល​អវកាសដ៏​​ថ្មី​ស្រឡាង​ វេនចង់ Wenchang ផង។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន ស៊ិនហួ។

រ៉ុកកែត​ជំនាន់​ថ្មី​ Long March 7 របស់​ចិន​បង្ហោះ​បាន​ជោគជ័យ​នៅ​ថ្ងៃ​ទី ២៦​មិថុនា ២០១៦
រ៉ុកកែត​ជំនាន់​ថ្មី​ Long March 7 របស់​ចិន​បង្ហោះ​បាន​ជោគជ័យ​នៅ​ថ្ងៃ​ទី ២៦​មិថុនា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

ជា​រ៉ុកកែត​​មាន​ពីរ​ជាន់ ឡងម៉ាច-៧ Long March-7 (ជាភាសាអង់គ្លេស) នឹង​ក្លាយ​ជា​កាំជ្រួច​ពាំផ្កាយ​រណប ទៅ​កាន់​តារាវិថី​ ​​ដ៏​ចំបង​បង្អស់​នៃ​កម្ម​វិធី​អវកា​ស​ចិន ដោយ​​អាច​ផ្ទុក​ទម្ងន់​ដល់​ទៅ ១៣,៥​តោន ពោល​គឺ​ដឹក​បាន​ច្រើន​ជាង​កាំជ្រួច​មុនៗ​ដល់ទៅ​មួយ​ដង​កន្លះ។

 

យានបង្ហោះ​​កាំជ្រួច​ ​ នឹង​ត្រូវ​ធ្លាក់​ត្រលប់​មក​ដល់​ដី​វិញ​នៅ​ថ្ងៃ​អាទិត្យ​ នៅ​ម្តុំ​វាលរហោស្ថាន​ ម៉ុងហ្គោលី​ខាង​ក្នុង​។

ការ​បង្ហោះកាំជ្រួចជំនាន់​ថ្មីនេះ​ក៏​ជា​ឱកាស​បើក​សម្ពោធ​មជ្ឈមណ្ឌល​​អវកាស​ វេនចង់​ ដែលជា​មូលដ្ឋាន​បង្ហោះ​កាំជ្រួច​ធុន​ធ្ងន់ ធុនធំ ដ៏​ទំនើបបំផុត និង​ស្ថិត​នៅ​ក្នុង​ខេត្ត​ហៃណាន់។ មជ្ឈមណ្ឌល​នេះ​ ត្រូវ​បាន​សាង​សង់​ចប់​សព្វ​គ្រប់​នៅឆ្នាំ​២០១៤ និង​ជា​មជ្ឈមណ្ឌល​អវកាស​ទី​បួន​ ដែល​ប៉េកាំង​គ្រោង​នឹង​​បង្ហោះ​កាំជ្រួច​ដ៏​សំខាន់ៗ នៅ​ថ្ងៃ​ខាង​មុខ​ក្នុង​​ឆ្នាំ​២០១៦​នេះ​ មាន​​ជាអាទិ៍កា​របាញ់​បង្ហោះ​រ៉ុកកែត​ Long March-5។

ជោគជ័យ​នៃ​ការ​បង្ហោះ​រ៉ុកកែត​Long March-7 ថ្ងៃ​នេះ ដូច​ជា​បាន​បង្កើន​សមត្ថភាព​​ផ្នែក​អវកាស​របស់​ចិន​ មួយកំរិត​បន្ថែម​ទៀត និង​ដូច​ជា​បាន​ជួយ​រុញ​ច្រាន​ចិន ឱ្យ​បាន​កាន់​ស៊ុប​ ក្នុង​ពិភពអវកាស។

ចិន​បាន​បញ្ជូន​មនុស្ស​​ទៅ​កាន់​អវកាស​ជាលើក​ទី​មួយ​នៅ​ឆ្នាំ​២០០៣ និងមាន​មហិច្ឆតា​​សម្ពោធ​​ស្ថានីយ៍​អវកាស​របស់​ខ្លួន នៅ​ម្តុំ​ឆ្នាំ​២០២២។ ចិន​ត្រូវ​ការ​បង្កើន​លឿន​អភិវឌ្ឍន៍​​អវកាស ដើម្បី​​រត់​ឱ្យ​ទាន់​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​ផង និង​ចង់​តាម​ឱ្យ​ឥណ្ឌា​ ដែល​កាលពី​ឆ្នាំ​២០១៤ បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បំផុត​នៅ​អាស៊ី អាច​បញ្ជូន​យាន​អវកាស​ទៅ​ភព​អង្គារ និង​ដោយ​បាន​ដាក់​ផ្កាយ​រណប​​ក្នុង​តារាវីថីជុំវិញ​​ភព​អង្គារ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ